KPT+
បច្ចេកទេសទាំងបួន កាត់បន្ថយស្ត្រេសពេលធ្វើការអនឡាញក្នុងវិបត្តិកូវីដ
ធ្វើការពីផ្ទះស្រាប់តែ ឈឺក្បាល ចុកស្មា រោយសាច់ដុំ មានបញ្ហាគេងមិនលក់ ? បច្ចេកទេសខាងក្រោម ជាគន្លឹះតាមបែបវិទ្យាសាស្ត្រដើម្បីកាត់បន្ថយភាពតានតឹងពេលធ្វើការអនឡាញក្នុងវិបត្តិកូវីដ។
១ គេង

ចាប់អនុវត្តិ ការគេងសម្រាក ឲ្យបានយ៉ាងហោចណាស់ ២០ នាទីក្នុងមួយថ្ងៃៗ ចន្លោះពីពេលបាយដល់ចូលធ្វើការវិញ កុំសម្រាកដោយលេងទូរសព្ទ។ ការសិក្សាស្រាវជ្រាវថ្មីបង្ហាញថា រាល់វេលាថ្ងៃត្រង់ ដែលបានបាត់បង់ដោយមិនបានធ្មេចសូម្បីមួយស្រឡេត គឺស្មើនឹងមិនបានសម្រាក។ ប្រការនេះ មិនត្រឹមធ្វើឲ្យអ្នកបាត់បង់ថាមពលពេញមួយរសៀលទេ ព្រមទំាងមានភាពតឹងតែងអារម្មណ៍ខ្លាំងនៅពេលល្ងាច។ ចូរកំណត់ម៉ោងរោទិ៍ និងត្រូវក្រោកក្រោយពេលធ្មេចមិនឱ្យលើសពី៣០នាទី។
ការគេងបន្តិចនៅចន្លោះពេលថ្ងៃ អាចធ្វើឱ្យអ្នកក្លាយជាអ្នកដឹកនាំដ៏រឹងមាំ និងមិនងាយមានស្ត្រេស។
២ បង្កើនចលនា
ហោចណាស់ ៥ នាទីក្នុងម្តង ដែលគួរតែធ្វើចលនាដោយក្រោកដើរឬរត់។ បើមិនអាចធ្វើលំហាត់ប្រាណតាមកាលវិភាគដ៏មមាញឹកនិងទំនួលខុសត្រូវដ៏ធំបានទេ គ្រាន់តែឈប់សម្រាកហើយដើរលឿនៗ លោតចុះឡើង ៥នាទីម្តងរវាងចន្លោះពីម៉ោងៗ អាចមានឥទ្ធិពលវិជ្ជមានភ្លាមៗទៅលើកម្រិតស្ត្រេស និងភាពច្នៃប្រឌិតនៃផលិតភាពរបស់អ្នក។
ផលល្អនឹងបានកាន់តែច្រើនប្រសិនបើអ្នកដើរជុំវិញដើមឈើបៃតងឬសួនផ្កា ដែលមានភាពត្រជាក់ត្រឈុំត្រឈៃ។ ការហាត់ប្រាណពុំមែនសំដៅតែលើរាងកាយស្អាតទេ គឺដ់ើម្បីបន្តបណ្តុះគំនិតដែលភ្លឺស្វាង និងមិនចេះខ្វះកម្លាំងចិត្ត។
មនុស្សជាច្រើនយល់ខុសថា រាល់ការហត់បែកញើសជាការហាត់ប្រាណ ។ ពិតណាស់វាសម្រកខ្លាញ់ ខ្លះតែមិនបានកាត់បន្ថយស្ត្រេស និងភាពច្របល់នៃសសៃឈាមនិងបេះដូងឡើយ។
៣- បង្កើនការចងចាំ

ប្រើ់ពេលត្រឹម១ នាទីនិង៣ដងក្នុងមួយថ្ងៃ ដាក់កម្មវិធីធ្វើសមាធិ ។ អង្គុយសមាធិ បិទទូរសព្ទ ម្តងមួយនាទីទៅ២នាទី ដោយគ្មានការគិតអ្វីទំាងអស់ សម្អាតក្បាលឱ្យទទេស្អាត ស្រាល និងងោគងុយ ស្លុង ធ្វើបានត្រឹម១សប្តាហ៍ នឹងបានឃើញថា ការឈឺចាប់ក្នុងទ្រូង ស្មា និងក្បាល រលាយបាត់ឯង ។
ពេលសមាធិល្អបំផុត គឺមុនចូលធ្វើការ ពេលរសៀលម៉ោងបី និងមុនពេលគេងយប់ឡើង។
៤ ប្រើអាហារល្អបំផុតដែលមិនបាច់មានរសជាតិ
អាហារកាន់តែគ្មានជាតិផ្អែម ជូរ ប្រៃ គឺជាអាហារសុខភាព។ ប្រសិនអ្នកនៅទម្លាប់ហូបឆ្ងាញ់ដោយគ្រឿងទេស មិនមែនដោយសារត្រីសាច់ បានន័យថា អ្នកជាក្រុមគោលដៅនៃការលើសជាតិស្ករ អំបិល និងខ្លាញ់។ រោគសញ្ញាដំបូងនៃអាការៈហូបឆ្ងាញ់ព្រោះគ្រឿងទេស គឺ ធាត់ពេក ស្គមពេក ស្ត្រេស មិនសូវមានការច្នៃប្រឌិត និងគ្មានផលិតភាពការងារស្មើអ្នកផ្សេងដែលគេមានរបបអាហារមានវិន័យ។
មនុស្សជាច្រើន ពិសេសនៅប្រទេសក្រីក្រ បែរជាចាប់យកវិធីហូបឆ្ងាញ់តែមិនមែនហូបដើម្បី សុខភាពឡើយ។
ការញាំទឹកក្តៅ និងទឹកសាបដែលគ្មានផ្ទុកទឹកកក ជួយបំបាត់អាការៈឈឺចាប់សាច់ដុំ សសៃ និងសន្លាក់បានយ៉ាងមានប្រសិទ្ធិភាព។ កុំទោមនស្សអំពីសុខភាពរបស់អ្នក ព្រោះវាជាផលបានមកពីការបរិភោគរបស់អ្នកផ្ទាល់។
ប្រែសម្រួល៖ ចម្រើនតារា
ចុចអាន៖ឈឺក្បាលនឹងទទួលព័ត៌មានក្លែងក្លាយពីកូវីដ នេះវិធីងាយៗមិនឲ្យស្ត្រេសខ្លាំង
ចុចអាន៖គ្រប់គ្នាគួរដឹង ព័ត៌មានណាពិតឬមិនពិតទាក់ទងកូវីដ មុនចែកចាយបន្ត

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?