KPT+
បានភរិយាដែលចេះអត់ធន់ទុកកិត្តិយសឲ្យគ្រួសារ បុរសជាច្រើនបែរជាភ្លេចថាខ្លួនមានសំណាង កាន់តែបំពាន
ក្រោយរៀបការ ជីវិតអ្នកមិនមែនតែមួយទៀតទេ តែមានជីវិតពីរដែលត្រូវទទួលខុសត្រូវនិងរួមដំណើរជាមួយ។ ជីវិតគូ មានរឿងជាច្រើនដែលត្រូវយល់ពីគ្នា ទើបអាចរួមសុភមង្គលជាមួយគ្នាទៅបាន។ ជាពិសេសស្វាមីមានរឿងមួយចំនួនអ្នកត្រូវយល់ពីភរិយាខ្លួន។

ជាប្រពន្ធម្នាក់ មានរឿងជាច្រើនដែលនាងតែងតែស្ងៀមស្ងាត់ បើទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ក៏ព្រោះតែចង់រក្សាភាពថ្លៃថ្នូររបស់ខ្លួនឯង និងរក្សាភាពថ្លៃថ្នូរជូនចំពោះស្វាមីផងដែរ។ ជាប្រពន្ធតែងតែរក្សាការគោរព និងឱ្យតម្លៃដល់ស្វាមីរបស់នាង មិនមែនមានន័យថា នាងខ្លាចអ្នក ឬអន់ជាងអ្នកនោះទេ តែវាជាកាតព្វកិច្ច ក៏ដូចជាការទទួលខុសត្រូវក្នុងនាមជាភរិយាដ៏ល្អមួយរូប។

ត្បិតតែប្រពន្ធស្ងៀមស្ងាត់ តែងតែឱនលំទោន និងគោរពអ្នក មិនមែនមាន័យថា ខ្លួនអស្ចារ្យ ចង់ធ្វើអ្វីក៏បាន ខ្លួនខ្លាំងពូកែអាចបង្ក្រាបប្រពន្ធទេ។ មនុស្សស្រីគោរពឱ្យតម្លៃអ្នក មិនមែនខ្លាចអ្នកទេ ឬទុកអ្នកជាព្រះសម្រាប់គោរពបូជានោះដែរ ប៉ុន្តែអ្នកជាស្វាមី នាងទុកមុខ រក្សាកិត្តិយសឱ្យអ្នក ក្នុងនាមជាកូនប្រុស ជាស្វាមី ជាមេគ្រួសារ មិនចង់ឱ្យគេមើលមកថា អ្នកជាប្ដីអន់នៅក្រោមប្រពន្ធឡើយ។

ទោះស្វាមី ជាមនុស្សខ្លាំងមកពីណា នៅខាងក្រៅអស្ចារ្យប៉ុណ្ណា អាចក្រប់គ្រងមនុស្សប៉ុន្មាននាក់ក៏ដោយ តែសំខាន់នៅក្នុងគ្រួសារមួយនេះគឺ អ្នកត្រូវតែគោរពឱ្យតម្លៃដល់ដៃគូ ជាពិសេសគឺ តបស្នងការគោរពរបស់ប្រពន្ធ ដោយភាពស្មោះត្រង់ដល់នាងដូចគ្នា។ ប្ដីប្រពន្ធដែលចេះគោរពគ្នាទៅវិញទៅមក ទើបអាចធ្វើឱ្យគ្រួសារមានក្ដីសុខសុភមង្គល និងមានកិត្តិយសក្នុងចំណោមមនុស្សជុំវិញខ្លួន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ ស្វាមីដែលធ្វើឱ្យភរិយាក្លាយជាមនុស្សស្រីមានសំណាងដោយមិនចាំបាច់មានលុយកាក់ច្រើន

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច