Connect with us

KPT+

យុវវ័យ​ដែល​ចង់​ប្រលូក​រកលុយ គួរ​អាន​អត្ថបទ​នេះ

បានផុស

នៅ

មិនថា អ្នក​ក្មេង​ប៉ុណ្ណា អ្នក​អាច​មាន​សេរីភាព​ហិរញ្ញវត្ថុ​បាន​ដោយ​វិធី​ត្រឹមត្រូវ ដែល​ចាស់​ជំនាន់​មុន​មិន​ដែល​មាន​ឱកាស​ដូច​សម័យកាល​នេះ​ឡើយ។

កិច្ចការ​រក​ប្រាក់​ជា​គោលដៅ​របស់​មនុស្ស​គ្រប់គ្នា តែ​យុវវ័យ​សម័យនេះ​ មាន​សេចក្ដី​ប្រាថ្នា​ខ្ពស់​ជាង​សម័យ​ណា​ណា​ទាំង​អស់​ក្នុង​ការ​ក្លាយ​ជា​អ្នកមាន​ ទាំង​ដែល​ពេល​ខ្វះ​ពួកគេ​នៅ​ជំនាញ​និង​ចំណាយ​ពេល​ច្រើន​ហួស​ទៅ​លើ​ដ្រាម៉ា​តាម​បណ្ដាញ​សង្គម​។

ជាមួយKPT plus អ្នកអាន​នឹង​អភិវឌ្ឍន៍​ប្រសើរ​ជាងមុន ក្នុង​ការ​ត្រៀម​លក្ខណៈ​ក្លាយ​ជា​អ្នក​រក​ប្រាក់​ដ៏​ចំណាន​។ប្រសិន​បើយើង​នៅក្មេង មិន​ទាន់​សូវ​ចេះអត់ធ្មត់ មិនសូវ​រឹតត្បិត​ខ្លួនឯង​រឿង​វិន័យ​ហើយ​ខ្វះផែនការ​វែង​ចូលចិត្ត​ប្រញាប់​ៗ​ហើយ​បោះបង់ចោល កុំ​ភ័យ!មិន​អី​ទេ។
យើង​អាច​ចាប់ផ្តើម​អាន​អត្ថបទ​នេះ​ដើម្បី​សមាធិ​ចិត្ត​។ ដើម្បី​រក​លុយ​បាន​យើង​អាច​ចាប់ផ្តើម​ដោយ​៖

១ ស្វែង​​រក​ការងារក្រៅម៉ោង

ហេតុអ្វី? មនុស្សគ្រប់គ្នាគួរតែធ្វើការយ៉ាងហោចណាស់មួយ​ទោះការងារអ្វី​ក៏​ដោយ​​​ឲ្យតែស្របច្បាប់ ​វាមិនដែល​ថោកទាប​ទេ។ ដើម្បី​ទទួលបានសាច់ប្រាក់រហ័សគួរ​តែ​ចាប់ផ្តើម​ការងារ​ពីតូចតាច​ តែត្រូវ​ជ្រើស​រើស​ថា​ ការងារណា​ដែលយើង​ងាយជួបIdolហើយ​បានរៀនពីគាត់។ ឧទាហរណ៍ កីឡាវាយកូនគោល​ក្លិបអ្នកមានៗ ឬនៅតាមតំបន់រមណីយដ្ឋាននានាដែល​យើង​ងាយ​បានឃើញ​ជីវិតឯកជន​របស់​ ក្រុមមនុស្ស​ប្រភេទជោគជ័យ ដែល​យើង​ចង់ក្លាយទៅដូច​ពួកគេ​នៅថ្ងៃណាមួយ។ លើសពីប្រាក់ដែលយើងទទួលយើងថែម​ទំាង​បានការអប់រំពី​ជីវិតពិតៗ​ដូចកំពុង​រៀនដោយមិនចាំបាច់បង់លុយ​។

២ ការសរសេរអត្ថបទលើបណ្តាញ​សង្គម​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យើងរស់នៅក្នុងយុគសម័យកាលដែល​មាតិកាលើអ៊ីនធើណេតជា​ដុំ​មាស។ ប្រសិនបើយើង​មាន​ចរិត​អ្នកងប់ងល់​នឹងការសរសេរ​ហើយ​សរសេរមិនចេះនឿយណាយ នេះអាចជាសក្តានុពល​ដ៏ល្អឥតខ្ចោះមួយ​សម្រាប់ការ​រក​ប្រាក់​នៅលើបណ្តាញ​សង្គម​។អាជីវកម្មទំាងអស់ត្រូវការ​គេហទំព័រ​ហើយ​គ្រប់​គេហទំព័រ​ត្រូវ​ការ​អត្ថបទ ចំណែក​អត្ថបទ​ដែលអាចផ្សាយចេញលឿន​គឺអត្ថបទ​ដែល​ត្រូវ​ចិត្ត​អ្នកអាន​​ហើយ​គេជួយចែករំលែក​វាចេញឲ្យយើង។​
សូម្បីតែKPTPlusយើង​កំពុង​ស្វែងរក​ អ្នកពូកែ​សរសេរ​ដែលមានទេពកោសល្យ​ជាមួយនឹងជំនាញជាក់លាក់​ស្តីពីការ​រស់នៅផ្សារភ្ជាប់នឹងអនាគត​កាល មក​ចូលរួមជាមួយក្រុមយើង​ដែរ។

៣ ឈ្មួញកណ្តាល

ការ​ទិញមកលក់បន្ត​នៅតែជាមធ្យោបាយ​រកប្រាក់មួយ​ដ៏ល្អមកទល់នឹង​ពេលនេះ។ សហគ្រិនពិតប្រាកដ​កើតមក​ជាមួយ​ហ្សែនដែល​ចូលចិត្ត​ទិញរបស់មកលក់បន្តយកចំណេញ។ ពួកគេ​ឃើញទំនិញអ្វី​ក៏​ជាប្រាក់ចំណេញ​ដែរ​ដូច្នេះ​គេ​តែង​តែ​ជក់ចិត្ត​ក្នុងការស្វែងរកវត្ថុល្អមកលក់បន្ត​ទោះចំណេញ​តិចតួចយ៉ាងណក្តី​ការ​ទិញទំនិញ​របស់​គេមិនមែន​ខាតលុយ​ទេគឺ​បានលុយ។​ ជំនាញនេះអាចធ្វើឱ្យក្លាយជាអ្នកមានបានយ៉ាង​ស្រល​ដោយ​ហេតុផលពីរ​មួយ​shopping សប្បាយចិត្ត មិនអស់លុយ​ហើយ​ទីពីរ​បានលុយថែមពីការលក់បន្ត។

ពីដំបូងស្តី្រពាណិជ្ជករ​អាមេរិក​វ័យក្មេង​ Sophia Amoruso ម្ចាស់ Nasty Gal​ បាន​ចាប់ផ្តើមគំនិត​រកស៊ីរបស់នាង​​ជាមួយលុយក្រោម​១០០ដុល្លារ ដោយ​ ទិញសម្លៀកបំពាក់​ថោកៗមក​នៅលើ ebay​ ក្រោយមក​អ្វីៗ ដំណើរការ បានល្អឡើងៗ នាងបានចាប់ផ្តើមបើក​ហាងលក់តាមអ៊ិនធឺរណែតដ៏សាមញ្ញមួយ​ឈ្មោះNasty Gal។ឆ្នាំ​២០១៩​នេះ នាងមាន​ទុនសរុប​ដល់​តម្លៃ ២៨០ លានដុល្លារ​ហើយ។

ឧទាហរណ៍ដ៏អស្ចារ្យមួយទៀតយើង​អាចរៀនបានដែរ គឺBenjamin Keit អាយុត្រឹមតែ ១៦ ឆ្នាំ បានក្លាយជា សេដ្ឋី​ដោយសារ​ការ​ដើរ​ប្រមូល​ទិញនិងលក់បន្តស្បែកជើងកីឡា។

៤ បង្រៀនឯកជន​សម្រាប់អ្នកមានប្រាក់

ឥឡូវនេះ ការរៀនបន្ថែម​ជារឿង​ចាំបាច់​​គ្រប់គ្នា​ចង់រៀន​និងចង់អភិវឌ្ឍន៍មិនថាកុមារ​ឬមនុស្ស​ពេញវ័យ​។ ប្រសិន​បើ​យើង​មានជំនាញមួយ​ដែលអ្នកផ្សេងទៀតចង់រៀន​ ពួកគេឬ​ឪពុកម្តាយពួកគេ​នឹងចំណាយប្រាក់មិនខាន​ឧទាហរណ៍ គ្រូបង្វឹកភាសា ឬកាយសម្បទា យូហ្គា ឌីសាញ ថតរូប ឬ​សន្តិសុខ​អនឡាញ តន្ត្រី​ ។ល។ដែល​ទទួល​ប្រាក់​ម៉ោង​ កាន់តែខ្ពស់ឡើងៗ ។

៥ សិល្បៈ​ច្នៃប្រឌិត​លើ​បណ្តាញ​សង្គម​

ឥឡូវយើងកំពុង​រស់នៅក្នុងយុគសម័យនៃនិទានកថាដែល​បើកភ្នែក​ឡើង​ ហ្វេសប៊ុក​និង​Instagram គឺជា​ដំបូង​គេ មួយ។​ជាមួយ​ជំនាញ​ថតរូប យើង​នឹង​ក្លាយជា​មនុស្សសំខាន់​សម្រាប់​បណ្តា​តារាៗ​ឬ​យុវវ័យ​ដែល​ចង់ទទួល​ល្អជាមួយ​រូបថត​ស្អាតៗ។ ពួកគេមិនខ្លាច​នឹងបង់ប្រាក់ដើម្បីការ​ថតរូបបង្អួតលើបណ្តាញ​សង្គមនោះឡើយ។
ក្រៅ​ពីនោះ​យើង​អាចរកស៊ីជាមួយហ្វេសប៊ុកនិងហ្គូហ្គោលដោយ​បង្កើត​អ្វីមួយ​ដែលអ្នកដទៃ​ចង់មើល​ចូលចិត្ត​តាម​ដានដើម្បីចែក​ប្រាក់ជាមួយ​បណ្តាញពីរនេះ។​អ្វី​ដែល​បង្កើតមកត្រូវតែមានលក្ខណៈពិសេស​មិនច្រំដែល មិនចម្លង និង​មិនសាំញ៉ាំ​ផង។

ការ​កសាងទស្សនិកជនលើ​ប្រព័ន្ធផ្សព្វផ្សាយសង្គម​ត្រូវការ​ដឹងពី​វិធីដើម្បីបង្កើនលំហូរ​ទស្សនិកជននិង​click​។ទោះបីស្រុក​យើងនិយម​លេងហ្វេសប៊ុកជាងគេ​ប៉ុន្តែ​ជាក់ស្តែងទីផ្សារល្អបំផុតសម្រាប់លក់មាតិកា​ឬផលិតផលនាអនាគត​ដ៏ខ្លី​ខាងមុខ​នេះ instagram ។ ប្រសិនបើយើង​អាចបង្កើតសហគមន៍មួយ (Follower)នៅលើ Instagram គឺអាចរកប្រាក់បានយ៉ាងឆាប់រហ័ស។

៦  ការធ្វើប្លុក

ប្រសិនបើ Instagram មិនមែនជាចំណូលចិត្ត​របស់យើង អាច​សាកចាប់ផ្តើមបង្កើត​ប្លុកក៏បាន​ ។ធម្មតា​នឹងមិនរីកចម្រើន​លឿនដូចបណ្តាញ​សង្គមទេប៉ុន្តែ ប្រសិនបើកសាងវាត្រឹមត្រូវវានឹងមានតំលៃវែងឆ្ងាយ​។
ហេតុអ្វី? ព្រោះវាជារបស់យើង មិនមែន​យើង​រស់ពឹងលើMark Zuckerberg នោះទេ។បើ​យើង​ធ្វើវាបានល្អ វាក្លាយជា​ទ្រព្យសម្បត្តិឌីជីថលផ្ទាល់ខ្លួនមួយ​ដែល​ក្រោយៗទៅ​នឹង​កើត​ចេញ​នូវ​វិធីរាប់លានដើម្បី​រកប្រាក់បាន​មិនថា PR ឬផ្សាយពាណិជ្ជកម្ម ឬលក់ផលិតផល​ផ្ទាល់ខ្លួន។

៧ Podcast

វិទ្យុសម័យ​ថ្មី​ដែលគេហៅថាPodcast​កំពុងតែរំកិលមកគ្រប​លើយុគសម័យអ៊ីនធឺណេត ហើយ​ ទីបំផុតអ្នក​ដែល​ពូកែនិយាយ និង​រស់បានស្រួល​។យើង​អាច​ប្រើទូរស័ព្ទ iPhone ជាឧបករណ៍ថតសំលេង។ ឬ​អាចវិនិយោគ​លើ​មីក្រូហ្វូន​កម្រិតស្តង់ដារដែលមាន​ការណែនាំនៅលើអ៊ីនធឺណិត។គុណសម្បត្តិ​នៃ​​Podcastគឺវា​ដើរ​លឿនសម្រាប់​រាល់ឃ្លីបណា​ដែល​និយាយ​រឿងរ៉ាវជុំវិញ​ជីវិតពិតរបស់មនុស្សយើង​។ អាជីវកម្មនេះអាចរីកលូតលាស់បានល្អបំផុត​ប្រសិនបើមាតិការយើង​ល្អ ងាយស្តាប់ងាយយល់ ។

ការងារ​ទំាងនេះ​យើង​អាចចាប់ផ្តើម​ឡើងតំាងពេលដែលយើងកំពុង​រៀន និងមិនទាន់មាន​ជំនាញ​អ្វីមួយ​ជាក់លាក់។ គ្រាន់តែ​យើងមានទេពកោសល្យនិងមាន​ការតំាង​ចិត្ត​ដាក់ខ្លួន​ទទួលយក​មតិ​កែលំអរ​និង​ត្រៀមលក្ខណៈសម្រាប់ទទួលយក​ការរិះគន់​យើងនឹង​អាច​ឆ្ពោះទៅរកគោលដៅបាន។
អាន​ចប់​គិតថា​ចាប់ផ្តើម​មួយណា​ដែរ?

ប្រែសម្រួល៖Mr Tomorrow

ចុចអាន៖មាន​ទម្លាប់​ចង់​បាន​អ្វី​លឿនៗ ហ៊ឺហា​និង​ខ្ជិល​ច្រអូស ជីវិត​លំបាក​នៅ​រង់ចាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១២ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២០ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៧ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម