Connect with us

KPT+

ចំណេះ​ជីវិត ដ៏​សំខាន់ៗ ដែល​សាលា​មិន​បាន​បង្រៀន

បានផុស

នៅ

ជីវិត​មនុស្ស​យើង ​រស់នៅ​ផ្ដោត​លើស​សកម្មភាព​ផ្នែក​អប់រំ​ច្រើន​ជាងគេ តាំង​ពី​ទើប​កើត​រហូត​ដល់​ចាស់។ ការសិក្សា​មិន​ដែល​នាំ​ឲ្យ​យើង​ស្ដាយ​ក្រោយ​ឬ​ធុញទ្រាន់​ក៏​ពិតមែន​ តែ​​អ្វី​ដែល​គួរ​ឲ្យ​ស្ដាយ​គឺ​មេរៀន​ខាងក្រោម​ទាំងប៉ុន្មាន​យើង​មិន​ដែលបានរៀនពីសាលា ​ហើយ​ពេលដឹង​ច្រើនតែ​រាង​យឺត​បន្តិច។ រឿង​ទាំង​នោះ​មាន​អ្វីខ្លះ?

ចំណេះ​ទី​មួយ ចលនា​របស់លុយ (How does the money work? )

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លុយ​ជា​បញ្ហា​ដ៏ធំ​មួយ។ មនុស្សជឿថា​លុយ​អាចដោះស្រាយបានសឹងគ្រប់បញ្ហា​ដែល​គេ​ប្រឈម។​ មនុស្ស​ចេះ​ស្គាល់​លុយ​ ចេះពិបាកចិត្ត និងចេះតូចចិត្ត​។​ អ្នកដែលស្គាល់​ពីចលនា​របស់លុយ​រមែងជោគជ័យ​ក្នុងការ​បង្កើត​លុយ​​ ចុះហេតុអ្វី​បាន​ជា​នៅសាលា​មិនបានបង្រៀន​ពីរបៀបដែលប្រើ​លុយឬរក​លុយ​មករក្សា​​​ឲ្យ​មានប្រសិទ្ធភាព?

សំនួរ​ជាច្រើន​ដែល​មនុស្ស​ខ្លះរៀន​ចប់ខ្ពង់ខ្ពស់នៅតែ​គិតមិនយល់មាន​ដូចជា​សំនួរថា​ហេតុអ្វីបានជាមនុស្សខ្លះរកចំណូលបានច្រើនជាងអ្នកដទៃពេលមានម្ភៃបួនម៉ោងដូចគ្នា ថានៈស្មើគ្នា និង​សញ្ញាបត្រ័ដូចគ្នា?

យើង​ភាគច្រើន​ខ្វះការយល់ដឹងជាមូលដ្ឋានអំពីលុយដោយសារនៅសាលា​យើងរៀនពីរឿង​ផ្សេង។មាន​ទិដ្ឋភាពហិរញ្ញវត្ថុជាច្រើន​ដែលពិតជាមាន​ប្រយោជន៍ក្នុង​ការរៀនសូត្រនៅ​សាលា​ដើម្បី​ឲ្យ​មនុស្សគ្រប់រូប ចេះ​របៀបរក្សាតុល្យភាពនៃចំណូលនិងចំណាយ ចេះ​សន្សំ​ប្រាក់​សម្រាប់​ការ​ចូល​និវត្តន៍​និង​ចេះ​រក​ឱកាសវិនិយោគ​បង្កើន​ចំនួន​ប្រាក់​។ មុខវិជ្ជាណែនាំអំពីសេដ្ឋកិច្ច​ក៏​មិនប្រាកដថា បង្រៀន​ពី​វិធី​ធ្វើចលនា​លុយប្រកបដោយប្រសិទ្ធិភាពនោះដែរ។

ចំណេះ​ទី២ អសន្តិសុខ​លើឌីជីថល (Data Security )

យើងកំពុង​រស់នៅក្នុងពិភពឌីជីថល ជាងពាក់កណ្តាលនៃពេលវេលា​របស់យើងគ្រប់គ្នាបាន​ភ្ជាប់​ទៅ​នឹង​ទីផ្សារ​ឌីជីថលតែយើង​មិនដែល​ដឹងទេ​ថា​តើទិន្នន័យផ្ទាល់ខ្លួន​របស់យើង​ត្រូវបានគេ​យកទៅ​ប្រើប្រាស់ដែរអត់? យើង​ដឹងគ្រប់គ្នា​ទេ​ថា​តើព័ត៌មានអ្វីខ្លះដែលយើង​គួរ​តែ​​ឲ្យ​​មាននៅក្នុងឌីជីថលហើយ​ថា​តើវា​មានឥទ្ធិពលមក​លើយើង​ដូចម្តេច​ខ្លះ នៅ​ពេលក្រោយ​? ការ​ស្កេន​ប្រវត្តិរូបរបស់យើង​នៅលើ​​ឌីជីថល​លែងពិបាកទៀត​ហើយ​។

វត្តមាន​របស់​យើង​នៅលើអ៊ីនធឺណិត​គឺ​ជា​បញ្ហា​មួយ​ដែល​មនុស្សភាគច្រើន​គួរមានចំណេះ​ដឹង​ជា​មូលដ្ឋាន​លើ​បញ្ហា​នេះតាំងពីនៅក្នុងសាលា​ទៅ។

ចំណេះ​ទី៣ សុខភាព​ផ្លូវកាយ​និង​ចិត្ត

ជំងឺ​ផ្លូវ​ចិត្ត​គឺ​ជា​បញ្ហា​ធំមួយសម្រាប់ពិភពលោកដែលយើង​កំពុង​រស់នៅ។​ក្នុង​ចំណោម​មនុស្ស​៥នាក់ មាន​ម្នាក់ កំពុងតស៊ូជាមួយនឹងទម្រង់ណាមួយ​នៃបញ្ហាផ្លូវចិត្ត។ ទោះ​​យើង​កំពុង​តែ​ប្រឈម​និងតំណាក់កាលណាមួយ​ក្នុង​ចំណោម​ ជំងឺ​ផ្លូវ​ចិត្ត​ចាប់ពី​ ADHD រហូត​ដល់​ការ​ថប់​បារម្ភ​ ការ​ធ្លាក់​ទឹកចិត្ត​ក្ដី​ ក៏​យើង​មិន​ដែល​បាន​រៀន​អំពី​រឿង​ទាំងនេះ​ឲ្យ​ហើយ​នៅ​ក្នុង​សាលារៀន​សោះ​។ សុខភាព​ផ្លូវ​ចិត្ត​គឺ​ជា​វិបត្តិ​ដែល​គេ​គិត​ថា​និង​ស្រូប​យក​ចំណាយ​ជា​ទឹក​ប្រាក់​ហោច​ណាស់​ ១០០ លាន​ដុល្លារ​នៅ​អាមេរិក​ ព្រោះ​គ្រប់គ្នា​មិនដែលត្រូវបានទទួលការ​បង្រៀន​ពី​របៀប​ថែរក្សា​ការពារ​ផ្លូវចិត្ត​ទេ។

ទោះបី​យើង​ឃើញ​មនុស្ស​ជោគជ័យ​កាន់​តែ​ច្រើនឡើង ៗបង្ហាញ​ខ្លួនតែមនុស្ស​ច្រើន​ជាងនេះ​១០ដង​​ កំពុង​រង​ការ​ឈឺចុកចាប់​ពីការធ្លាក់ទឹកចិត្តដល់ចំណុចមួយដែលសឹងថា អាចផ្តាច់​ពួកគេ​ចេញ​ពីសង្គម។

តើ​អ្នកណាខ្លះ​បានរៀនអំពីបញ្ហានេះ?

ចំណេះទី៤ ការសម្រេចចិត្ត​

ដំណើរការនៃការស្វែងរកការងារ គួរតែត្រូវបានបង្រៀននៅក្នុងសាលារៀន​ហោចណាស់​ការយល់ដឹង​ជាមូលដ្ឋាន​អំពីចំណាត់ថ្នាក់ការងារ បែបបទ ថានានុក្រម​ និង​បទ​បរិយាការងារ​នៃ​អាជីព​នីមួយៗ។ មនុស្ស​ច្រើន​ណាស់ បាន​សម្រេចចិត្ត​ចេញ​​មក​ធ្វើការ​នៅ​ក្នុងវិស័យផ្សេង​ផ្ទុយ​ស្រលះ​ពី​មុខវិជ្ជា​ដែល​ពួកគេ​បាន​សិក្សា​ដោយសារ​គេ​មិន​អាច​រកការងារដែលទាក់ទងនឹង​សញ្ញាប័ត្រ​របស់​ខ្លួន។

ជំនាញ​ក្នុង​ការ​ស្វែងរកអ្វីដែល​សមនឹង​សក្ដានុពល​របស់ខ្លួន​ ត្រូវ​បាន​ឲ្យ​ឈ្មោះ​ក្នុង​ផ្នែក​ធនធានមនុស្ស​ថា PROSPECTING ហើយ​ក៏ជា​អ្វី​មួយ​ដែល​យើង​នឹង​ត្រូវ​ប្រើច្រើនដង​ណាស់​ក្នុង​ជីវិត​របស់មនុស្ស​ម្នាក់ៗ។ ចំណេះ​បែបនេះមាន​សារៈសំខាន់ណាស់ សម្រាប់ពេល​ដែល​ប្រឈម​មុខនឹងជំរើសនានាក្នុងស្ថានភាព​ ជ្រើសរើស​ការងារ​ជ្រើសរើស​ទីកន្លែងរស់នៅ ជ្រើសរើស​ដៃគូ​ជីវិត​ហើយ​វា​ដែល​បង្ហាញ​ពី​សមត្ថភាព​របស់​មនុស្ស​ក្នុង​ការ​រំពឹងទុក​ទុក​ជា​មុន​អំពី​លទ្ធផល​ក៏​ដូចជា​ហានិភ័យ​ និង​ធ្វើការ​សម្រេចចិត្ត​ដោយ​ផ្អែក​លើ​ទិន្នន័យ​នោះ។

ចំណេះ​ទី៥ ពន្ធដារ និង​វិក្កយបត្រ

នៅ​ក្នុង​ពិភពលោក​នេះ​គ្មានអ្វី​ដែលមិនគិត​ពន្ធទេ។ មានតែសេចក្តីស្លាប់។ ពន្ធ និងវិក័យប័ត្រ​គឺ​ជា​ផ្នែក​ដ៏​ចាំបាច់​មួយ​នៃ​ជីវិត​ហើយ​យើង​នឹង​ត្រូវ​ដោះស្រាយ​វាញឹកញាប់​ដូច្នេះ​ដោយសារគ្មាន​កម្មវិធី​នេះ​ នៅ​តាម​សាលា​និស្សិតទាំង​ឡាយ​នៅ​តែយល់ថា​ខ្លួន​​ខ្វះការយល់ដឹងអំពី​ពន្ធ​ជាខ្លាំង ដែល​នេះ​អាច​បណ្ដាល​​ឲ្យ​មាន​ជា​បញ្ហា​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃមុខ​មិន​ថា​ការ​គ្រប់គ្រង​ក្រុមហ៊ុន​ឬ​ហិរញ្ញវត្ថុ​គ្រួសារ។

ចំណេះ​ទី៦ របៀប​និយាយជាសាធារណៈនិងការបញ្ចេញ​គំនិត

ជឿឬមិនជឿការនិយាយជាសាធារណៈគឺជារឿងតែមួយគត់ដែលមនុស្សខ្លាចរអា។ ប្រសិន​បើ​ក្នុងរយៈពេល ១២ ឆ្នាំដែលយើង​ចូលទៅសាលា​ហើយ​ត្រូវបាន​ទទួលការអប់រំដែលនាំ​ឲ្យ​​យក​ឈ្នះ​ការ​ភ័យខ្លាច​មួយ​នេះ​ដល់ចំណុចដែលយើង​ទម្លាប់​នបាន​ដោយ​រីករាយ​ក្នុង​ការ​ពិភាក្សា​បើក​ចំហ​លើ​ប្រធាន​បទ​ណា​មួយ តើមិនល្អជាង​ការដែលនៅស្ងៀមស្ងាត់​កត់មេរៀន​និង​ស្តាប់​គ្រូ​តែ​ម្ខាង?

ឥឡូវនេះ​យុវវ័យ​ជំនាន់​ថ្មី​បាន​រៀន​ច្រើន​ពី TED Talks ។ យើង​សម្គាល់​ឃើញ​ថា​ពួកគេ​​​ចាប់​អារម្មណ៍និង​រីករាយ​យ៉ាងណា​ក្នុងនាម​ជាអ្នកចូលរួម​ស្តាប់​ឬ​និយាយ​នៅ​ចំពោះ​មុខបុគ្គល​ជាច្រើន?

ចំណេះ​ដឹងទី ៧ បំណុល​និងការប្រាក់

ភាពខុសគ្នារវាងបំណុលល្អ និងបំណុល​អាក្រក់នៅតែ​ជាអាថ៌កំបាំងសម្រាប់មនុស្ស​យើង​ជាច្រើនរហូត​​ដល់ថ្ងៃស្លាប់ដូច្នេះ​ហើយ​បានជា​មនុស្សភាគច្រើនទោះជាបាន​បញ្ចប់ការសិក្សា​ខ្ពស់ប៉ុណ្ណាពេលខ្លះនៅតែ​រើខ្លួនពីបំណុលអាក្រក់យ៉ាងលំបាក។

បញ្ហាជាមួយប្រព័ន្ធអប់រំបច្ចុប្បន្ន ជាពិសេសនៅសហរដ្ឋអាមេរិកគឺថា អ្នកជំពាក់បំណុលគេ​ដោយ​មិន​បាន​ទទួល​ការអប់រំជាមុន​ពីរបៀបគ្រប់គ្រងបំណុល ហាក់ដូចជាគេក្លាយជាអ្នករងគ្រោះ​ដោយមិនដឹងខ្លួន​។ ការ​ចាប់ផ្ដើម​ជីវិតអាជីពដំបូង ជាមួយ​ការ​ជំពាក់បំណុលជិត ១០ឆ្នាំ​ ជាមួយ​ចំណេះដឹងសូន្យ​អំពីវិធីគ្រប់គ្រង​និង​យុទ្ធសាស្ត្រ​សងប្រាក់វិញ​គឺបាន​បង្កើនឱ្យយុវជនវ័យក្មេង​នូវ​គំនាប បរាជ័យនិង​ពិបាក​រើទៅមុខ។ ភាគច្រើន​អ្នកជំនាញ​ហៅ​ការខ្វះចំណេះ​ផ្នែក​នេះ​ថាជា​​ពិការភាពហិរញ្ញវត្ថុ។ ពួកគេ​អាចនឹង​ក្រជារៀងរហូត​ហើយ​បាក់ទឹកចិត្ត។

ចំណេះ​ទី៨ សុខភាព​ផ្លូវភេទនិងជីវិត​គ្រួសារ​

ដោយសារគ្រូមិនចង់មានការសន្ទនាគួរអោយខ្មាស់អៀនជាមួយសិស្ស បានធ្វើឱ្យរឿងភេទក្លាយជា​អ្វី​ដែលមនុស្ស​មិនយល់ ។​នៅប្រទេសខ្លះ​រហូតដល់ក្រោយរៀបការ។ ធម្មតា​ មនុស្សយើង​តែងតែ​ខ្លាចនូវ​អ្វីដែលពួកគេ​មិនយល់​ហើយ​ពួកគេ​គិតថា​នោះជារឿងមិនល្អ។

ដោយសារ​តែកង្វះការអប់រំខាងផ្លូវភេទក្នុងវិធី​ត្រឹមត្រូវ ​បានជាយើង​នៅឃើញ​មានករណីរំលូតកូន​និង​ករណី​មានកូនច្រើន​ហួសលទ្ធភាព​ដែល​គ្រួសារ​និមួយៗអាចគាំពារ​អនាគត​របស់​ពួកគេ៕

ប្រែសម្រួល៖Larose

ចុចអាន៖យុវវ័យ​ដែល​ចង់​ប្រលូក​រកលុយ គួរ​អាន​អត្ថបទ​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៤ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២២ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៨ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម