សុខភាព
អ្នកវិទ្យាសាស្ត្រ រកឃើញមូលហេតុនៃការប្រែសក់ស្កូវទាំងវ័យក្មេង
មនុស្សយើងនៅពេលមានវ័យកាន់តែជ្រេ ការប្រែប្រួលរូបរាងកាយលើផ្នែកផ្សេងៗជារឿងធម្មតា។ ចំណែកពណ៌សក់ក៏ដូចគ្នា វានឹងប្រែប្រួលទៅតាមនោះដែរ។ ជាទូទៅនៅពេលបុរសនិងស្ត្រីមានវ័យចាប់ពី៣០ ឆ្នាំឡើងទៅ ពណ៌សក់ចាប់ផ្ដើមមានពណ៌ប្រផេះតិចៗ និងវិវត្តន៍ទៅជាស្កូវបន្តិចម្ដងៗទៅតាមវ័យជរា។
ប៉ុន្តែមានមនុស្សមួយចំនួន មានសក់ពណ៌ប្រផេះឬស្កូវ ខណៈដែលខ្លួនគេមិនទាន់ចាស់នៅឡើយ។ តើមានមានមូលហេតុអ្វីនៅពីក្រោយរឿងនេះ។
តាមការសិក្សាស្រាវជ្រាវនិងពិសោធន៍ថ្មីៗនេះ អ្នកស្រាវជ្រាវអាមេរិកនិងប្រេស៊ីលមកពី សាកលវិទ្យាល័យពី Sao Paulo និងសាកលវិទ្យាល័យ Harvard បាននិយាយថា មនុស្សដែលប្រែសក់ពណ៌ប្រផេះនៅចន្លោះអាយុ ៣០ ឆ្នាំ មូលហេតុអាចបណ្ដាលមកពីហ្សែនរបស់ឪពុកម្ដាយ និងដោយសារបញ្ហាជំងឺស្ត្រេស។
អ្នកស្រាវជ្រាវបានធ្វើពិសោធន៍លើសត្វកណ្ដុរដែលមានរោមពណ៌ខ្មៅមួយចំនួន។ ករណីសិក្សាបានរកឃើញថា រោមកណ្ដុរប្រែជាពណ៌ប្រផេះ បន្ទាប់ពួកវាស្រ្តេសខ្លាំងក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ។
តាមការពិសោធន៍បាននិយាយថា សរសៃ pain នៅក្នុងសត្វកណ្តុរបង្កឱ្យមានការបញ្ចេញសារធាតុ adrenaline និង cortisol ដែលធ្វើឱ្យបេះដូងលោតញាប់និងសម្ពាធឈាមឡើងខ្ពស់។ វាប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ និងបណ្តាលឱ្យស្ត្រេសកើនឡើងកាន់តែខ្លាំង។ ក្នុងនោះអ្នកស្រាវជ្រាវជឿថា ស្រ្តេសប៉ះពាល់ទៅនឹងកោសិកា melanocyte ដែលជាកោសិកាផលិតមេឡានីន ដែលជាកោសិកាទទួលខុសត្រូវចំពោះពណ៌សក់និងពណ៌ស្បែក។
លោកសាស្រ្តាចារ្យ Ya-Cieh Hsu អ្នកនិពន្ធស្រាវជ្រាវមកពីសាកលវិទ្យាល័យ Harvard មានប្រសាសន៍ថា ភាពតានតឹងនឹងធ្វើឲ្យថយចុះនៃកោសិកាមេឡានីននៅក្នុងឬសសក់។ លោកនិយាយថា សារធាតុមេឡានីននឹងត្រូវបាត់បង់ប៉ុន្មានថ្ងៃក្រោយ បន្ទាប់ពីស្ត្រេស ហើយការបាត់បង់នេះនឹងមិនកើតឡើងវិញទេ ដែលនេះជាមូលហេតុធ្វើឲ្យសក់ប្រែពណ៌ជាប្រផេះនិងស្កូវមុនអាយុ។
សាស្ត្រាចារ្យ Hsu បានប្រាប់ BBC ថា ការរកឃើញពីការពិសោធន៍សត្វកណ្ដុរ នៅពុំទាន់ជាការព្យាបាលចំពោះអ្នកមានសក់ស្កូវទេ វាគ្រាន់តែជាការចាប់ផ្ដើមដើម្បីស្វែករកវិធីសាស្ត្រដោះស្រាយលើបញ្ហានេះប៉ុណ្ណោះ។ លោកបន្ថែមដូច្នេះ ការស្រាវជ្រាវបានរកឃើញថា បញ្ហាស្ត្រេសអាចជះឥទ្ធិពលដល់ផ្នែកជាច្រើននៃរាងកាយ ក៏ដូចជាសរសៃសក់ផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ វ៉ាក់សាំងមហារីកមាត់ស្បូន ក្មេងស្រីអាយុប៉ុន្មានអាចចាក់បាន? ចាក់ប៉ុន្មានដង?
ចុចអាន៖ ទទួលទានខ្ទឹមសរាល់ថ្ងៃ ដឹងពីមហាអត្ថប្រយោជន៍ទំាងនេះដែរ?
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)