Connect with us

ព័ត៌មានជាតិ

ស្វែងយល់​ជីវភាព​រស់នៅប្រចាំថ្ងៃពលរដ្ឋ នៅក្នុង​ឃុំកោះជីវាំង ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង

បានផុស

នៅ

ស្រុកឯកភ្នំ ជាស្រុកដ៏មានសក្តានុពល​ក្នុង​ខេត្តបាត់ដំបង។ ក្រៅពីកសិកម្ម ស្រុកឯកភ្នំក៏មានសក្តានុពលផ្នែកវិស័យ​ទេសចរណ៍។ ពលរដ្ឋមួយ​ចំនួនក្រៅ​ពី​ការ​ដាំដុះដំណាំផ្សេងៗ ក៏​អាស្រ័យផល​នេសាទជាលក្ខណះគ្រួសារ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ។

មន្ត្រីរដ្ឋបាលស្រុកឯកភ្នំខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា ស្រុកឯកភ្នំ មានសក្តានុពលច្រើនទាំងលើផ្ទៃដីគោក និង លើផ្ទៃទឹក។ លើផ្ទៃដីគោក ប្រជាពលរដ្ឋសម្រុកធ្វើស្រែចម្ការ ពេលដល់រដូវកាល។ នៅលើផ្ទៃទឹកធ្វើនេសាទត្រីរៀងៗខ្លួន។ ក្នុងនោះក៏បានចងក្រងជាក្រុមសហគមន៍អេកូទេសចរណ៍​ ដែល​ទទួល​ចំណូលពី​ទេសចរ​មក​កម្សាន្តដែល​ជួយ​ជំរុញ​ជីវភាព​​ពលរដ្ឋបាន​​ល្អ​ប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមអ្នកកែច្នៃប្រហុក លោក សួន ប៊ុនរិទ្ធ ដែលគេស្គាល់ថា ជាអ្នកកែច្នៃប្រហុកនៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ចាស់វស្សាជាងគេបានឲ្យដឹងថា លោកបានកែច្នៃប្រហុក អស់រយះពេលជាង ២០ ឆ្នាំមកហើយ ក្រៅពីដាំដុះដំណាំខ្លះៗ។

លោកបន្តថា ត្រីដែលលោកយកមកកែច្នៃប្រហុក មាន ៣ ប្រភេទ គឺត្រីកំភ្លាញ ត្រីស និងត្រីរៀល ដែលបានទិញពីប្រជានេសាទ តាមរយះការដាក់ មង និងក្នុងមួយថ្ងៃលោកបានទិញត្រីចំនួន ១២ តោន ហើយបានយកទៅកែច្នៃជាប្រហុក បានចន្លោះពី ៧ ទៅ ៨ តោន ខណះ ត្រី ១ តោនបានកែច្នៃទៅជាប្រហុកបានចន្លោះពី ៧ ទៅ ៨០០ គីឡូក្រាមប៉ុណ្ណោះ ។

ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ លោកមានគម្រោងពង្រីកមុខរបរមួយនេះបន្ថែមទៀត ក៏ដូចជាបានពង្រីកទីផ្សារឲ្យបានទូលាយ​ជាងនេះផងដែរ។ លោកក៏បានសំណូមពរដល់ប្រជានេសាទ កុំប្រើប្រាស់ឧបករណ៍ណាដែលប្រាសចាកពីច្បាប់បាន​កំណត់ ហើយលោកក៏សំណូមពរដល់មន្ត្រីនិងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយទប់ស្កាត់បទល្មើសដែលប្រើប្រាស់ ឧបករណ៍​ខ្នាតធំហើយខុសច្បាប់ ដែលបង្កឲ្យហិនហោចមច្ឆាជាតិ ជាពិសេសប្រភេទត្រីកែច្នៃកុំឲ្យប្រឈមការខ្វះខាត​ក្នុង​ការ​បម្រើ​ដល់ប្រជាពលរដ្ឋក្នុងស្រុក ចៀសវាងការនាំប្រហុកចូលពីប្រទេសជិតខាង ដែលបង្កឲ្យមានហានីភ័យទៅលើសុខភា ព ក្នុងករណីណាមួយដែលប្រហុកនាំចូលបានប្រើប្រាស់សាធាតុគីមីដើម្បីចិញ្ចឹម និងមានពណ៌ល្អ។

ពាក់ព័ន្ធការសំណូមពរពីអ្នកកែច្នៃប្រហុក មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង​ កាលពីចុងឆ្នាំ២០២៤ បានសហការជាមួយមន្ត្រីសាខា ក.ប.ប ខេត្តបាត់ដំបង និងមន្ត្រីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង ចុះត្រួតពិនិត្យនិងណែនាំលើទីតាំងធ្វើ ប្រហុក ផ្អក ស្ថិតនៅក្នុងផ្សារប្រហុក ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ការចុះត្រួតពិនិត្យនេះក្នុងគោលបំណងណែនាំដល់អាជីវករ និងម្ចាស់ផ្សារឱ្យបានយល់ច្បាស់អំពីច្បាប់វិធានសុវត្ថិភាពម្ហូបអាហារ ខ្សែសង្វាក់ផលិតកម្ម ការកែច្នៃ ការវេចខ្ចប់ ការរក្សាទុកផលិតផលឱ្យមានស្តង់ដារ និងអនាម័យ សុវត្ថិភាពម្ហូបអាហារ ជាកត្តាចម្បងដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពជូនអ្នកប្រើប្រាស់ក្នុងស្រុកទូទៅឲ្យបានប្រសើរផ្នែកសុខភាព​។

ពាក់ព័ន្ធ​វិស័យទេសចរណ៍ លោក តន់ ណៃ ជាអ្នកគ្រប់គ្រងផ្នែកអេកូទេចរណ៍តំបន់ព្រែកទាល់បានឲ្យដឹងថា ភ្ញៀវ​ទេសចរ​ទាំងក្នុងនិងក្រៅស្រុក បានទៅទស្សនាកម្សាន្ត​តំបន់ព្រែកទាល់​ក្នុង​ស្រុក​ឯកភ្នំ​ មានកត្តាៗច្រើនក្នុងនោះមាន ដូចជា ទស្សនាកម្សាន្ត ហ្វូងសត្វស្លាប ទម្លាប់រស់នៅរបស់ប្រជាជនលើផ្ទះបណ្តាតទឹក និងសម្រស់ធម្មជាតិ សហគមន៍លក់ សម្ភារ:កែច្នៃ ជាអនុស្សាវរីយ៍ ជាដើម ។លោកបន្តថា ជាពិសេសនៅខែសម្រកទឹក ភ្ញៀវទេសចរទាំងក្នុងនិងក្រៅស្រុកក៏បាន មកទស្សនាកម្សាន្តជាបន្តបន្ទាប់ ដែលបានជួយដល់សេដ្ឋកិច្ចអ្នកស្រុក តាមរយះការលក់ដូរវត្ថុអនុស្សាវរីយ៍ បានមួយផ្នែកទៀតផង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

Sokha Hotels

ព័ត៌មានពេញនិយម