Connect with us

KPT+

យុទ្ធសាស្ត្រ Marketing មិនល្អចំនួន៣ ដែលសម្លាប់យីហោអ្នកចោល

បានផុស

នៅ

ដោយសារតែទីផ្សារតាមអ៊ិនធរណិត មនុស្សជាច្រើនធ្វើ​គ្រប់យ៉ាង​លើ​អ៊ិនធឺរណែត ដោយ​​ចេះ​ខ្លួនឯងតាមការស្រាវជ្រាវ​លើបណ្តាញដដែលនេះ ប៉ុន្តែទុកថាខ្លួនជាអ្នកជំនាញ។

ជាអកុសលការកំណត់​ដោយ​គំនិ​តខ្លួនឯង ខ្វះការវិភាគនិង​ពិភាក្សា ស្រាវជ្រាវ​ច្បាស់លាស់​ ជាញឹកញាប់ វាក្លាយជា​យុទ្ធសាស្ត្រទីផ្សារ ​Marketing មិនល្អ ឬអាចថា​ គ្មានប្រសិទ្ធភាព ព្រោះ​ ទោះ​ជា​មុខជំនួញមើលទៅស្រើបស្រាលឡូយឆាយ តែមិនមាន​ការពិត​ ហើយក៏មិនទទួលបានការគោរព ដែល មិនអាច​នាំទៅដល់ជោគជ័យយូអង្វែងបាន​ដាច់ខាត។

Marketing ទំាង៣ប្រភេទ​ដែលគួរជៀសវាងមានអ្វី​ខ្លះ?

១ គំនិត​មិនផ្តល់អាទិភាពដល់ទិន្នន័យពិត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវិភាគគឺជាវិធីដ៏ល្អមួយ ដែលនាំមក​នូវ​លទ្ធផល​ជាទិន្នន័យសម្រាប់វិភាគ​រក​ទីផ្សារថ្មីថ្មោង។ អ្នកទីផ្សារថ្មីឬបង្រៀនគេ ជាច្រើនមានទម្លាប់ធ្វើអាជីវកម្ម កុហក ក្នុងការ​មិនប្រគល់ទិន្នន័យពិតបែរជា​យកវោហាជាត្រីមុខ ​ភបានប៉ុណ្ណាល្អប៉ុណ្ណឹង។ ដំណើរការព័ត៌មានមិនពិតហើយបោះបង់ការងារសំខាន់ផ្សេងទៀតជាទង្វើកូនក្មេងរៀនរកស៊ីហើយ​ឆាប់ចង់មាន ចង់ល្បីច្រើន​តែបានលទ្ធផលមកវិញ ​បំបាក់ទឹកចិត្ត​ខ្លួនឯង។

ចំណុចមួយ​ដ៏គ្រោះថ្នាក់ របស់គេគឺការបង្កើតព័ត៌មាន​មិនពិត​ដើម្បី​ផ្សព្វផ្សាយ​យីហោចេញចង់ឱ្យគេនិយាយអំពីយើង។ មនុស្ស​អាចឮពីអ្នក តែគេចង់ចងចាំ​ពីអ្នក ទាល់តែ​អ្នកអាចចូលទៅក្នុងបេះដូងគេ។

មនុស្ស​យើង​បើកភ្នែកមកកាលណា​ត្រូវគេបង្ខំឱ្យមើលឃើញយីហោរាប់ពាន់ តើគេមាន​កន្លែងណាមួយ​ក្នុងបេះដូងសម្រាប់ចងចាំ​ទុក​យីហោបោកប្រាស់លេងៗ​របស់អ្នកដែរ?

២ ការជ្រើសរើសបរិមាណ លើសគុណភាព

អ្នកទីផ្សារខ្លះ ធ្វើឱ្យផ្ទុះទំព័រហ្វេសប៊ុកជាមួយនឹងការធ្វើបច្ចុប្បន្នភាព ដែល​ប្រើមាតិកា​បោកប្រាស់ វីដេអូ​លួចគេ​ ឬពាក្យ​សម្រីមិនសមរម្យ។

ការបង្កើតមាតិកាដែលមានគុណភាព មិនងាយ​នឹង​ផ្ទុះ​ល្បីត្រឹមពីរបីយប់​ពិតមែន តែវាជាអត្តសញ្ញាណអ្នក ក៏ជា​យីហោអនាគតវែងឆ្ងាយ​របស់អ្នក។ សេវាកម្មទីផ្សារឌីជីថល ជាអន្តរកម្មផ្សងព្រេង ព្រោះ​និន្នាការប្រព័ន្ធផ្សព្វផ្សាយសង្គមចុងក្រោយបំផុត និងយុទ្ធសាស្ត្រមាតិកាអាជីវកម្មដែលមានប្រសិទ្ធភាព តែងប្តូរផ្លាស់តាមមិនចង់ទាន់ទេ។

មិន​ថា​អ្នកជោគជ័យមកកម្រិតណា ​គួរ​តែ​កុំជឿ​ថា ខ្លួនឯងជាអ្នកជំនាញផ្នែកទីផ្សារឡើយ។  គួររកអ្នកមានជំនាញផ្នែកនេះច្បាស់លាស់ និងជំនាញ ទំនាក់ទំនង​សាធារណៈ ពិតៗ មកពិគ្រោះយោបល់មុនធ្វើផែនការ Marketing របស់អ្នក។

៣ ការប្រើប្រាស់សារព័ត៌មាន​ខុស

គេហទំព័រ​ខ្លះ ឱ្យតែបានលុយផ្សាយទំាងអស់។ គេគ្មានអតិថិជនពិតឡើយ ព្រោះសម្រាប់គេ អ្នកណាក៏ល្អ​ផលិតផលណាក៏ឆ្ងាញ់ ឱ្យតែម្ចាស់ផលិតផលឱ្យលុយ។ អ្នកចំណាយលុយ​លើ​សារព័ត៌មាន​បែបនេះ ជាការបង្អួតថាអ្នកមាន​លុយចាយច្រើន ឬដើម្បី​ធ្វើឱ្យយីហោត្រដែតត្រដឹម?

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ ជាមួយ​គំនិត​បីយ៉ាងនេះ ​មុជមិនជ្រៅទៅមិនឆ្ងាយពីភាពបរាជ័យក្នុងជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៤៦ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៦០ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម