Connect with us

KPT+

កៀកវ័យ៦០ឆ្នាំ ម៉ាដាម Pang ទម្លាយប្រាប់ ៥ យ៉ាង នាំឲ្យសាច់ចាំស្បែកស្អាត

បានផុស

នៅ

ម៉ាដាម Pang ដែលជាអ្នកស្នងមរតកពីគ្រួសារអ្នកមានបំផុតមួយរបស់ប្រទេសថៃ​ មានទ្រព្យសម្បត្តិសុទ្ធ ៨៩០ លានដុល្លារអាមេរិកបានចែករំលែកថា ទោះបីជារវល់យ៉ាងណាក៏ដោយ ក៏នាងតែងតែផ្តល់អាទិភាពដល់ការគេងឲ្យបានគ្រប់គ្រាន់ដើម្បីរក្សារូបរាងកាន់តែស្រស់ស្អាតនិងភ្លឺរលោង។

ក្នុងវ័យ ៥៨ ឆ្នាំ លោកជំទាវ Pang តែងតែត្រូវបានកោតសរសើរចំពោះរូបរាងក្មេងជាងវ័យ សក់ត្រង់រលោង និងស្បែករលោងភ្លឺថ្លាមិនមានស្នាមជ្រួញ ខណៈដែលគាត់សន្មតថា ភាពស្រស់ស្អាតមិនចេះចប់របស់ខ្លួនទៅនឹងទម្លាប់សំខាន់ៗចំនួន៥តែប៉ុណ្ណោះ។

១ រក្សាទម្លាប់ថែរក្សាស្បែកសាមញ្ញ

នៅក្នុងបទសម្ភាសន៍ឆ្នាំ ២០១៩ ជាមួយកាសែតថៃ Sanook ម៉ាដាម Pang បានបង្ហើបថា គាត់ធ្វើតាមរបបថែរក្សាស្បែកប្រចាំថ្ងៃយ៉ាងសាមញ្ញ ដើម្បីរក្សាសម្រស់ក្មេងជាងវ័យ និងរស់រវើក។ ទម្លាប់របស់គាត់រួមមានការលាងសម្អាត លាបសេរ៉ូម ជាតិសំណើម និងក្រែមប្រឆាំងភាពចាស់។

ម៉ាដាមក៏បាននិយាយថា «អ្នកមិនចាំបាច់ជ្រើសរើសផលិតផលថែរក្សាស្បែកថ្លៃៗទេ គ្រាន់តែជ្រើសរើសផលិតផលដែលសក្តិសមនឹងប្រភេទស្បែករបស់អ្នក។ ខ្ញុំចូលចិត្តផលិតផលដែលមានសារធាតុផ្សំស្រាល ផ្តល់សំណើម និងក្លិនក្រអូបស្រាលៗ»។

២ ផឹកទឹកឲ្យបានច្រើន

ដើម្បីរក្សាស្បែកឲ្យមានសំណើម និងភ្លឺថ្លា ម៉ាដាមបានដាក់គោលដៅផឹកទឹកឲ្យបានយ៉ាងហោចណាស់ ២០កែវជារៀងរាល់ថ្ងៃ ដែលគាត់ជឿថា មានសារៈសំខាន់សម្រាប់ការថែរក្សាស្បែកឲ្យភ្លឺថ្លា។

៣ ការទទួលទានអាហារដែលមានសុខភាពល្អ

ម៉ាដាម Pang សង្កត់ធ្ងន់លើសារៈសំខាន់នៃភាពស្រស់ស្អាតខាងក្នុង ហើយជឿជាក់ថារបបអាហាររបស់នាងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើរូបរាង។ ជំនួសឲ្យការ​ធ្វើ​តាម​របប​អាហារ​រឹតត្បិត នាង​រក្សា​ទម្លាប់​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ល្អ​។ នាងញ៉ាំអាហារតូចៗពី ៤ ទៅ ៥ ជារៀងរាល់ថ្ងៃ ដើម្បីបំពេញតម្រូវការអាហារូបត្ថម្ភ ខណៈពេលដែលធ្វើឲ្យមានតុល្យភាពនៃកាលវិភាគដែលត្រូវការ។ នាងក៏ផ្តល់អាទិភាពដល់ផ្លែឈើ កំណត់ការទទួលទានសាច់ និងចៀសវាងគ្រឿងស្រវឹង។

ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃធ្លាប់បានប្រាប់ Praew ថា «ខ្ញុំញ៉ាំស្អាត និងជ្រើសរើសអាហារដែលមានសុខភាពល្អ។ ចៀសវាងជាតិស្ករ និងអាហារមានជាតិខ្លាញ់ច្រើនពេក ហើយអ្នកនឹងសម្គាល់ឃើញថា ស្បែកមានសុខភាពល្អជាងមុន ជាមួយនឹងស្នាមជ្រួញតិចជាងមុន»។

៤ ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់

ដើម្បី​រក្សា​រាង​ឲ្យ​បាន​រាង​ស្អាត ជំទាវ Pang ធ្វើ​លំហាត់​ប្រាណ ៥ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍។ ទម្លាប់របស់នាងរួមមានការដើរយ៉ាងរហ័សរយៈពេល ៤០ នាទីនៅលើម៉ាស៊ីនហាត់ប្រាណ, លំហាត់ប្រាណ cardio ដើម្បីដុតកាឡូរី, និងយូហ្គាដើម្បីបង្កើនភាពបត់បែន និងធ្វើជាម្ចាស់នៃបច្ចេកទេសដកដង្ហើមឲ្យត្រឹមត្រូវ។

៥ កំណត់អាទិភាពនៃការគេង

មិនតែប៉ុណ្ណោះ ម៉ាដាមក៏ធានាថាខ្លួនគាត់គេងបានប្រាំមួយម៉ោងជារៀងរាល់យប់ ដើម្បីឲ្យរាងកាយមានពេលវេលាគ្រប់គ្រាន់ដើម្បីសម្រាក និងងើបឡើងវិញ។ គាត់បាន​ចែករំលែកបន្ដែមទៀតថា​៖ «​នៅពេល​ស្ត្រេ​ស ការ​គេង​គឺជា​វិធី​ព្យាបាល​ដ៏​ល្អ​បំផុត​។ សូម្បីតែ​ការ​សម្រាក​ប្រាំ​មួយ​ម៉ោង​ក៏​ធ្វើឲ្យខ្ញុំ​មាន​អារម្មណ៍​ធូរស្រាល និង​មិនសូវ​តានតឹង​ដែរ​»​។

បន្ថែមពីលើការអាប់ដេតអំពីក្រុមបាល់ទាត់ជម្រើសជាតិថៃ ម៉ាដាមតែងតែប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីចែករំលែកអំពីភាពស្រស់ស្អាត និងការណែនាំអំពីស្ទីលសម្រាប់នារី ដោយលើកទឹកចិត្តឲ្យពួកគេរក្សារូបរាងស្អាត និងប្រកបដោយវិជ្ជាជីវៈ។

ក្នុងនោះស្រ្តីវ័យ៥៨ឆ្នាំបាន​សរសេរ​នៅ​ក្នុង​សារ​បង្ហោះ​មួយ​ថា «កុំ​ទុក​ឲ្យមាត់ក្រៀម រក​ក្រែម​លាប​មាត់​ដែល​ត្រូវ ហាត់​គូរ​ចិញ្ចើម​ឲ្យសមនឹងមុខ ហើយ​បន្ថែម​ការ​ផាត់​មុខ​ឲ្យស្រស់​ស្អាត និង​មាន​ពណ៌​ផ្កាឈូក។ ថែរក្សាសក់ដោយជ្រើសរើសម៉ូដសក់ដែលសក្តិសមនឹងមុខរបស់អ្នក។ ស្វែងយល់ពីស្ទីលផ្ទាល់ខ្លួនហើយរៀនពីរបៀបលាយ និងបញ្ចូលសម្លៀកបំពាក់ឲ្យសមនឹងរាងរៅ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ម៉ាដាម Pang ជាប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ រស់នៅក្រោមគំនរទ្រព្យដ៏មហាសាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម