KPT+
មានឆ្ងល់ឬអត់? ហេតុអ្វីមកុដអធិរាជ ចិន ច្រើនតែមានរំយោលបាំងព្រះភ័ក្រ្តទ្រង់
អ្នកទស្សនាភាពយន្តប្រវត្តិសាស្ត្រចិនជាច្រើនប្រាកដជាមានចម្ងល់ថា ហេតុអ្វីបានជាមកុដប្រពៃណីរបស់ស្តេច ច្រើនតែមានរំយោលធ្វើពីគុជខ្យងបាំងព្រះភ័ក្រ្តរបស់ទ្រង់។ តាមពិតរំយោលនេះធ្វើឡើងពីខ្សែគុជវែងនៅខាងមុខ និងខាងក្រោយនៃមួកសំប៉ែត ដែលអធិរាជបុរាណតែងគ្រង។ វាមិនត្រឹមតែជាគ្រឿងតុបតែងលម្អប៉ុណ្ណោះទេ ប៉ុន្តែតាមពិតមានផ្ទុកនូវទស្សនវិជ្ជានយោបាយ និងប្រាជ្ញារបស់មនុស្សសម័យបុរាណ។
យោងតាមឯកសារប្រវត្តិសាស្ត្រ មកុដប្រភេទនេះដែលមានស្បៃមុខបានបង្ហាញខ្លួនក្នុងសម័យរាជវង្សចូវក្នុងប្រទេសចិន។ រំយោលត្រូវបានតុបតែងដោយខ្សែគុជចំនួន ១២តាមលំដាប់ពណ៌ក្រហម ស ខៀវ, លឿងនិងខ្មៅ ហើយខ្សែនីមួយៗមាន គុជ១២គ្រាប់។
ទោះបីជាយ៉ាងណា ក្រោយៗមកនៅក្នុងរាជវង្សហាន មកុដរបស់អធិរាជដែលគ្របដណ្ដប់ដោយខ្សែគុជ ស្រាប់តែទទួលការផ្លាស់ប្តូរខ្លះៗ។ អង្កាំត្បូងពណ៌សបានក្លាយជាសម្ភារៈសំខាន់ជំនួសឲ្យពណ៌ផ្សេងទៀត។ ទោះបីជាមានការផ្លាស់ប្ដូររចនាបថ និងសម្ភារៈក៏ដោយ ក៏រំយោលគុជព្យួរលើមកុដនៅតែរក្សាអត្ថន័យដើមរបស់វា ដើម្បីការពារអំណាច និងព្រះមហាក្សត្រ។
មិនត្រឹមតែប៉ុណ្ណឹងទេ នៅសម័យបុរាណ គុជខ្យងគឺជាវត្ថុដ៏កម្រ និងមានតម្លៃណាស់ ដូច្នេះវាបានក្លាយជានិមិត្តរូបនៃទ្រព្យសម្បត្តិ និងអំណាច។ រំយោលអង្កាំមិនមែនគ្រាន់តែជាការតុបតែងទេ ប៉ុន្តែអាចចាត់ទុកជានិមិត្តរូបនៃឋានៈរបស់ស្តេចថែមទៀតផង។ ជាងនេះទៅទៀត វាជួយបង្កើនការយល់ដឹងអំពីសារៈសំខាន់ និងអាថ៌កំបាំងរបស់ស្តេច ជួយឲ្យទ្រង់រក្សានូវភាពរុងរឿង។
រំយោលគុជខ្យង មានឥទ្ធិពលបិទបាំងរូបរាងរបស់អធិរាជ ជាពិសេសភ្នែក ដើម្បីកុំឲ្យមន្ត្រីអាចមើលឃើញច្បាស់នូវ ព្រះភ័ក្រ្តរបស់ទ្រង់ ឬសង្កេតមើលនូវអារម្មណ៍ ប្រតិកម្ម ភាពភ័យខ្លាច និងការចុះចូលរបស់ស្តេចនោះ សូម្បីតែបុគ្គលដែលមានឋានៈខ្ពង់ខ្ពស់បំផុតក៏ដោយ។ ស្តេចដែលមិនបញ្ចេញអារម្មណ៍ ឥរិយាបទ ឬគំនិតរបស់ខ្លួន នឹងអាចរៀបចំកម្មវត្ថុរបស់ខ្លួន និងចៀសវាងការបង្ខិតបង្ខំដោយកម្លាំងក្នុងតុលាការ។
មកុដរបស់ស្តេចមានស្បៃមុខដែលកំណត់ការមើលឃើញរបស់ពួកទ្រង់ផងដែរ។ នេះជាវិធីដាស់តឿនដល់ស្តេចឲ្យចងចាំជានិច្ចថា ការនៅក្នុងវាំង ពេលខ្លះមើលមិនឃើញអ្វីច្បាស់ទេ ដូច្នេះគួរធ្វើសកម្មភាព មើលរឿងឲ្យបានហ្មត់ចត់ ស្វែងរកមនុស្សដែលមានទេពកោសល្យ ហើយពឹងលើពួកគេដើម្បីគ្រប់គ្រង។
រំយោលមុខនៅលើមកុដរបស់ស្តេច តែងតែយោលទៅមកនៅពេលទ្រង់ធ្វើចលនា ដែលនោះមានឥទ្ធិពលក្នុងការដាស់តឿនទ្រង់ឲ្យគ្រប់គ្រងឥរិយាបថ ដើម្បីរក្សានូវកិរិយាមារយាទដ៏ថ្លៃថ្នូរ។ ជាពិសេស មកុដអធិរាជក៏ការដាស់តឿនទ្រង់ឲ្យចងចាំជានិច្ចនូវជំហររបស់ខ្លួននិងឧបសគ្គដែលមកជាមួយ ដើម្បីគ្រប់គ្រងខ្លួនឯងជានិច្ច ត្រូវប្រយ័ត្នហើយសង្កេតមើលគ្រប់គ្រប់ស្ថានភាពដែលបំរុងកើតមាន។
លើសពីនេះ រំយោលបាំងព្រភ័ក្រ្តក៏មានមុខងារជាក់ស្តែងមួយទៀត ក្នុងការបិទបាំងពន្លឺ ដែលជួយស្តេចកុំឲ្យវង្វេងឬវិលវល់ក្នុងរឿងមិនសំខាន់ និងរក្សាការយកចិត្តទុកដាក់លើកិច្ចការរាជការនៅចំពោះមុខវិញ។
អាស្រ័យហេតុនេះ ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានី ត្រូវតែរក្សាមកុដឲ្យបានស្អាត និងរបៀបរៀបរយជានិច្ច ចៀសវាងកុំឲ្យរំយោលនៅលើមកុដមានសភាពទ្រុឌទ្រោមខ្លាំងពេក ដែលអាចប៉ះពាល់ដល់ភាពឧឡារិកនៃព្រឹត្តិការណ៍ដែលទ្រង់ចូលរួម។
សរុបជារួមមក រំយោលគុជខ្យងបាំងផ្ទៃព្រះភ័ក្រអធិរាជចិនគឺជានិមិត្តសញ្ញានៃអំណាច ទាំងការបង្កើនភាពរុងរឿងរបស់ស្ដេច និងរំលឹកពួកទ្រង់ពីរបៀបគ្រប់គ្រងដើម្បីរក្សាតំណែងឲ្យកាន់តែយូរអង្វែងបន្តដល់ត្រកូលជំនាន់ក្រោយៗ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កំណាយ៤ ធំៗក្នុងផ្នូរអធិរាជ ឈិនស៊ី កម្រមានមនុស្សដឹងច្បាស់ណាស់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ