KPT+
តើអាជីវកម្មមួយគួរបន្ត ឬឈប់ សម្រេចចិត្តដោយមើលលើចំណុចណាខ្លះ?
ពេលខ្លះពេលវេលាហាក់កំពុងពិបាកខ្លាំងទាមទារការសម្រេចចិត្ត ព្រោះអាជីវកម្មឃើញលទ្ធផលតិចតួចពេកឬគ្មានលទ្ធផលសោះតែម្ដង។
គួរតែបោះបង់ឬរុញមួយទំហឹងទៀត ជាសំណួរពិបាករកចម្លើយ។
តើអ្នកណាអាចដឹងដោយរបៀបណាបាន ថាការរកស៊ីមួយនេះ កំពុងតែឈានដល់ទីបញ្ចប់ឬគ្រាន់តែធ្វើមិនទាន់ត្រូវ?
១ មិនឃើញរកបានប្រាក់ចំណេញទេ
![](https://www.kampucheathmey.com/wp-content/uploads/2021/03/asian-woman-freelancer_7189-2278-1.png)
លំហូរសាច់ប្រាក់នេះជារឿងធម្មតានៅក្នុងសហគ្រិនខ្នាតតូច។ អាជីវកម្មរបស់យើងគឺដូចទារកដែលយើងចិញ្ចឹមបីបាច់ពីការចាប់ផ្តើមដ៏តូចយើងក្រោកពីព្រលឹមមើលការរីកលូតលាស់យើងឈឺចាប់បើបោះបង់ទារកចោល។
ប្រសិនបើសហគ្រាសងាយស្រួលនោះ អ្នកណាក៏ជាសហគ្រិនដែរ។
ប្រសិនបើកំពុងប្រឈមមុខនឹងសេណារីយ៉ូនោះ ចម្លើយនឹងថ្លែងរវាងថា អាជីវកម្មនេះដំបូងបង្កើតមកដើម្បីអ្វី? យើងចង់បានវាបណ្តោះអាសន្នឬជាអចិន្ត្រៃយ៍។ ឥឡូវនេះអាជីវកម្មកំពុងតែខាតបង់តើជាការខាតបង់ដែលត្រៀមចិត្តមកហើយឬក៏អត់ទេ?
ជារឿយៗមានកាលវិភាគរវាងពេលវេលាដែលយើងចាប់ផ្តើមគិតតាំងពីមុនធ្វើការវិនិយោគ។ នៅពេលយើងឃើញផ្លែផ្កានៃការខិតខំរបស់យើងឧទាហរណ៍ យើងកំពុងអភិវឌ្ឍផលិតផលហើយយើងត្រូវចែកចាយ គ្រាន់តែមិនទាន់ដល់ពេល ទើបមិនឃើញទទួលបានលុយពីវា ឬដល់ពេលហើយតែគ្រប់យ៉ាងមិនបានការខូចអសារ ?បើដូច្នោះមែន យើងគួរសម្រេចចិត្តលើសំណួរថ្មី ប្ដូរទៅផលិតផលិតផលណាផ្សេងទៀតវិញ ឬបិទចោលតែម្តង។
២ គ្មានគេស្គាល់
![](https://www.kampucheathmey.com/wp-content/uploads/2021/03/Featured-678905-1-1024x614.png)
ការកសាងទីផ្សារ ជាចំណុចស្នូល ដើម្បីធ្វើឲ្យអាជីវកម្មណាមួយដំណើរការ និងកសាងយីហោខ្លួន។តើអ្នកបានដាក់លុយយ៉ាងហោច៣០ភាគរយនៃការវិនិយោគរួម លើការកសាងស្លាកសញ្ញាទេ? ទោះជាផលិតផលសេវាកម្មរបស់យើង ល្អប៉ុនណាក្តី គ្រប់គ្នា ត្រូវការការជំរុញដំបូងគឺ ការធ្វើទីផ្សារ ដើម្បីទទួលបានការចាប់ផ្តើមស្គាល់និងតាមដាន។
៣ ការខាតបង់ជាអចិន្រ្តៃយ៍?
![](https://www.kampucheathmey.com/wp-content/uploads/2021/03/chris-benson-hH6sYIS6PqY-unsplash-1.jpg)
គឺនៅពេលដែលការចំណាយទំនងជាមិនធ្លាក់ចុះហើយប្រាក់ចំណូលមិនមាន ការកើនឡើងឬគ្មានសោះ នោះហើយជាពេលដែលទំនាក់ទំនងផ្លូវចិត្តលើអាជីវកម្មអាចប្រែពីវិជ្ជមានទៅជាអវិជ្ជមានបំផ្លាញសុខភាពរាងកាយនិងផ្លូវចិត្ត។
សំណួរសំខាន់ត្រង់ណេះ? ពីដំបូងយើងបង្កើតឡើងមកដើម្បីប្រាក់ចំណេញ ឬជាផ្នែកមួយសម្រាប់គាំទ្រអាជីវកម្មផ្សេងទៀត? តើតម្លៃចំណាយពេលវេលានិងធនធាន ជាការសម្រេចចិត្តត្រឹមត្រូវទេ?
លើកលែងតែយើងច្បាស់ខ្លួនឯង ពុំនោះសោតយើងនឹងតែងតែមានបញ្ហា។ យើងត្រូវច្បាស់ថាយើងចង់បានបន្តឬ ក៏មិនចង់? ដូច្នេះតើយើងអាចធ្វើអ្វីបានបន្ទាប់ពីសម្រេចចិត្តមក?
ចុចអាន៖៤ វិធីដែលរហ័សទាន់ចិត្ត នឹងរកស៊ីអនឡាញឲ្យមានគេទទួលស្គាល់ច្រើន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច