KPT+
ការតស៊ូនៃយុវជនដែលបាត់បង់ដៃទាំងពីររហូតក្លាយជាអ្នកទឹកចិត្តដ៏ល្បី
Konstantin Deblikov ជាជនពិការដៃទាំងសងខាង ដោយសារតែជួបឧប្បត្តិហេតុមួយកាលពីឆ្នាំ ២០១៤។ ជីវិតរបស់គេប្រែទៅជាស្រពេចស្រពិល នៅពេលដែលបាត់បង់ដៃទាំងពីរ ហើយ Deblikov កំពុងរៀនរស់នៅក្នុងជីវិតថ្មីមួយទៀត យ៉ាងលំបាក។
ទោះយ៉ាងណា បុរសរូបនេះ បានចែករំលែកបទពិសោធន៍របស់ខ្លួនទៅកាន់ពិភពលោក រហូតក្លាយជានិមិត្តរូបរបស់យុវជន ជនពិការ និងអ្នកដទៃទៀត ឱ្យមានការតស៊ូក្នុងជីវិតរៀងខ្លួន ៖
១. នៅឆ្នាំ ២០១៤ គ្រាប់បែកកែច្នៃបានផ្ទុះប៉ះដៃរបស់ខ្ញុំ

កាលមានអាយុ ២២ ឆ្នាំ ខ្ញុំកំពុងសិក្សាផ្នេកសារព័ត៌មាន និងធ្វើកម្មវិធីបង្ហាញពីភ្លើងនិងរបស់កែច្នៃ។ ខ្ញុំមានសំណាង ទោះបាត់បង់ដៃ ពេលភ្ញាក់ឡើងនៅព្រឹកបន្ទាប់ ខ្ញុំមានការភ្ញាក់ផ្អើល ដែលខ្លួនឯងនៅរស់ឃើញពិភពលោកនេះ។ កាលណោះមិត្តភក្ដិរបស់ខ្ញុំបានចាប់ផ្ដើមរៃអង្គាសប្រាក់តាមអ៊ិនធរណិត ដើម្បីព្យាបាលជំងឺរបស់ខ្ញុំ។
ជាការពិត គ្រោះថ្នាក់នេះពិតជាលំបាកណាស់ ក្នុងការទទួលយក ប៉ុន្តែក្រុមគ្រួសារនិងមិត្តភក្ដិបានជួយខ្ញុំក្នុងគ្រាលំបាកនេះ។ មនុស្សគ្រប់គ្នានៅជុំវិញបានគាំទ្រ ហើយការរក្សាភាពវិជ្ជមាននិងបានជួយខ្ញុំយ៉ាងច្រើន។
ប្រសិនបើអ្នកជួបប្រទះអ្វីមួយដូចនេះ ដំបូន្មានរបស់ខ្ញុំចំពោះអ្នក គឺត្រូវនៅជុំវិញខ្លួនឯងជាមួយមនុស្សដែលអ្នកស្រឡាញ់ ធ្វើអ្វីដែលអ្នកស្រលាញ់ និងឆ្ពោះទៅមុខដោយហ៊ានជម្នះឧបសគ្គ។
២. ខ្ញុំមិនអាចលេងហ្គីតារបស់ខ្ញុំម្ដងទៀតបានឡើយ

ជីវិតខ្ញុំបានផ្លាស់ប្ដូរ ខ្ញុំតស៊ូជាមួយបិសាចក្នុងខ្លួន ហើយព្យាយាមរក្សាភាពវិជ្ជមានជានិច្ច។ ខ្ញុំនៅតែមានបញ្ហាក្នុងការទទួលយករាងកាយខ្លួនឯង ព្រោះខ្ញុំមិនធ្លាប់បានជួបរឿងបែបនេះពីមុនមក។ ខ្ញុំធ្លាប់លេងហ្គីតា ប៉ុន្តែខ្ញុំមិនអាចធ្វើបានទៀតទេ។ ទោះយ៉ាងណា មនុស្សដែលមានការតាំងចិត្តខ្ពស់ ខ្លះគ្មានដៃមែនក៏អាចលេងហ្គីតាដោយប្រើជើងរបស់ពួកគេបានដែរ។
៣. ខ្ញុំត្រូវធ្វើសកម្មភាពដដែលៗតែពិបាកជាងមុន

យើងត្រូវតែរៀនអ្វីគ្រប់យ៉ាងឡើងវិញគ្រប់ពេល។ រាល់សកម្មភាពថ្មីៗត្រូវការពេលវេលានិងការខំប្រឹងប្រែងខ្លាំងណាស់។ រាល់ពេលដែលខ្ញុំពាក់អាវធំដែលមានឡេវអាវ មានអារម្មណ៍ថាពិបាក ព្រោះគ្មានដៃសម្រាប់ប្រើដូចមុន។ ទោះបីជាមានប្រដាប់ប្រដាចាប់ទាញក៏ដោយ វានៅតែពិបាក។
ខ្ញុំស្អប់កាក់ ព្រោះឲ្យតែពេលវាធ្លាក់លើឥដ្ឋ ពិតជាពិបាករើសមកវិញណាស់។ ប៉ុន្តែខ្ញុំនៅតែព្យាយាមធ្វើ ដើម្បីឲ្យរាងកាយទ្រាំទ្រជាមួយរឿងទាំងនោះបាន។
៤. ជនពិការប្រៀបដូចជាមនុស្សទីមួយនៅលើឆាកកំប្លែង

រាល់ពេលដែលខ្ញុំឡើងលើឡានក្រុងនៅឯស្រុកកំណើត ខ្ញុំពិតជាមានអារម្មណ៍ដូចជា កំពុងឡើងឆាកដែរ។ មនុស្សតែងតែសម្លឹងមកខ្ញុំ សួរសំណួរឆោតល្ងង់ ហើយព្យាយាមថតរូប។ ខ្ញុំមិនគិតថាមានមនុស្សចូលចិត្តនិងការយកចិត្តទុកដាក់បែបនេះទេ ព្រោះវាដូចជាមនុស្សយន្តឬតួកំប្លែងសម្រាប់ពួកគេ។ ប៉ុន្តែខ្ញុំនៅតែរក្សាសុទិដ្ឋិនិយមក្នុងនាមជាខ្ញុំដដែល។
៥. ជីវិតមានរឿងគួរឱ្យចាប់អារម្មណ៍ជាងនេះ

ខ្ញុំមិនអាចនិយាយថា តើខ្ញុំនឹងផ្លាស់ប្ដូរអ្វីខ្លះទេ ប៉ុន្តែដោយសារតែគ្រោះថ្នាក់និងការបង្ហាញជាសាធារណៈ ខ្ញុំបានជួបមនុស្សគួរឱ្យចាប់អារម្មណ៍ជាច្រើន ហើយសាកល្បងនូវវិស័យផ្សេងៗដូចជាការដើរបង្ហាញម៉ូត និងការនិយាយជាសាធារណៈ។
ខ្ញុំបានបង្កើតប្លក់នៅលើ Instagram ហើយបង្ហោះរូបថតម្ដងម្កាល និយាយកំប្លែងពីដៃរបស់ខ្ញុំ និងតារានៅក្នុងកម្មវិធីទូរទស្សន៍ដែលចូលរួមក្នុងពាណិជ្ជកម្ម និងគម្រោងសង្គម។ ខ្ញុំព្យាយាមទាញយកអត្ថប្រយោជន៍ពីឱកាសទាំងអស់ ផ្ដល់នៅការសាកល្បងរឿងថ្មីៗជាច្រើន។
៦. ខ្ញុំបានលើកទឹកចិត្តអ្នកដែលមានស្ថានភាពស្រដៀងខ្ញុំ

សកម្មភាពសំខាន់របស់ខ្ញុំគឺការងារសង្គម។ ខ្ញុំជួយមនុស្សដែលមានស្ថានភាពស្រដៀងខ្ញុំ។ មនុស្សមិនបានត្រៀមខ្លួនបាត់បង់ដៃឬជើងទេ នៅពេលដែលជួបបញ្ហាទាំងនោះ ពួកគេមិនដឹងថាត្រូវធ្វើអ្វីទៀតនៅថ្ងៃខាងមុខ។
ខ្ញុំដំណើរការមូលនិធិនៅលើគេហទំព័របណ្ដាញសង្គម ដែលផ្ដល់ព័ត៌មានសំខាន់សម្រាប់មនុស្សដែលមានស្ថានភាពស្រដៀងគ្នា។ ខ្ញុំបានបង្កើតគម្រោងរកប្រាក់ចំណេញ ដែលអាចបង្រួបបង្រួមពួកគេ និងជំនួយឥតសំណងដើម្បីគាំទ្រដល់អ្នកទាំងឡាយណាដែលបានរកឃើញខ្លួនឯង នៅក្នុងស្ថានភាពលំបាក និងផ្លាស់ប្ដូរជីវិតពិតប្រាកដ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ CEO ផលិតកម្ម Sastra រៀបរាប់ជីវិតតស៊ូ បាក់ទឹកចិត្ត តែមិនចុះចាញ់ រហូតដល់មានថ្ងៃនេះ
ចុចអាន៖ សម្រង់សម្ដីដាស់តឿនទាំង ១២ ពីតារារ៉េប Kid Cudi ជាមេរៀនជីវិតគួរពិចារណា

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ