Connect with us

សុខភាព

អាហារ៦មុខ កុំហូបច្រើនក្នុងកំឡុងបុណ្យចូលឆ្នាំចិន ប្រយ័ត្ននាំទុក្ខដល់សុខភាព

បានផុស

នៅ

កូលេស្តេរ៉ុលខ្ពស់គឺជាមូលហេតុចម្បងមួយនៃជំងឺក្រិនសរសៃឈាម ដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង ខាងក្រោមនេះជាមុខម្ហូបឆ្ងាញ់ៗចំនួន ៦ មុខ ដែលជួយបង្កើនកូឡេស្តេរ៉ុលយ៉ាងងាយស្រួល។ ជាពិសេសអាហារកំឡុងបុណ្យចូលឆឆ្នាំចិន ដែលវាច្រើនតែផ្ទុកនូវកូលេស្តេរ៉ុល ខ្លាញ់ ស្ករ ប្រូតេអ៊ីន ជះឥទ្ធិពលអវិជ្ជមានដល់កម្រិតជាតិខ្លាញ់ក្នុងឈាម។

ដើម្បីការពារសុខភាពក្នុងអំឡុងពេលបុណ្យប្រពៃណី អ្នកដែលមានជាតិខ្លាញ់ក្នុងឈាមខ្ពស់គួរកំណត់ការទទួលទានអាហារប៉ុន្មានមុខខាងក្រោមនេះ។

ទី១ ភេសជ្ជះ

កាសែត Thanh Nien បានដកស្រង់ការសិក្សាដែលចុះផ្សាយក្នុងព្រឹត្តិបត្រ Progress in Cardiovascular Diseases ដោយនិយាយថា ជាតិស្ករមានឥទ្ធិពលខ្លាំងលើកូលេស្តេរ៉ុលក្នុងឈាមជាងខ្លាញ់ឆ្អែត។ របបអាហារដែលមានជាតិស្ករខ្ពស់ធ្វើឲ្យថ្លើមផលិតកូលេស្តេរ៉ុល LDL អាក្រក់កាន់តែច្រើន ខណៈពេលដែលបន្ថយកូលេស្តេរ៉ុល HDL ល្អ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ជាតិ​ស្ករ​លើស​ក្នុង​របប​អាហារ​ក៏​បង្កើន​ទ្រីគ្លីសេរីត និង​កូឡេស្តេរ៉ុល​ក្នុង​ឈាម​ដែរ។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) កត់សម្គាល់ថា ភេសជ្ជៈកាបូណាតមានផ្ទុកជាតិស្ករច្រើន ហើយអ្នកដែលមានកូលេស្តេរ៉ុលខ្ពស់គួរកំណត់វា។

ទី២ សាច់ជ្រូកបីជាន់

សាច់ជ្រូកបីជាន់គឺជាមុខម្ហូបដ៏ពេញនិយមមួយក្នុងកំឡុងរដូវបុណ្យទាន សាច់ប្រភេទនេះមានជាតិខ្លាញ់សាច់ជ្រូកខ្ពស់ ហើយអាចបង្កើនកម្រិតកូលេស្តេរ៉ុលអាក្រក់ LDL នៅក្នុងឈាម ដោយហេតុនេះបង្កគ្រោះថ្នាក់ដល់បេះដូង និងសរសៃឈាម។ ជំនួសឲ្យការទទួលទានសាច់ជ្រូកបីជាន់ មនុស្សគួរតែផ្តល់អាទិភាពដល់ការទទួលទានបន្លែ ផ្លែឈើ ឬសណ្តែកជំនួសវិញ។

ទី៣. ប្រភេទនំអន្សម ឬនំបត់ នំគម

នំប្រភេទអស់នេះគឺជាអាហារដែលមិនអាចខ្វះបានក្នុងឱកាសបុណ្យប្រពៃណីមិនថាឆ្នាំចិនឬឆ្នាំខ្មែរ។ ថ្វីដ្បិតែថា ពពួកអស់នេះជាអាហារដែលមានជីវជាតិ ប៉ុន្តែប្រសិនបើអ្នកញ៉ាំច្រើនពេក វាអាចនាំឲ្យប៉ះពាល់ដល់សុខភាព ជាពិសេសសម្រាប់អ្នកដែលមានប្រវត្តិជំងឺលើសឈាម ជំងឺបេះដូង និងបណ្តាលឲ្យមានជាតិខ្លាញ់ក្នុងឈាម។

ដូច្នេះ អ្នក​ដែល​មាន​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់​មិន​គួរ​ញ៉ាំ​ច្រើន​ពេក​ទេ ដើម្បី​ចៀសវាង​ការ​លើស​ទម្ងន់ និង​ប្រមូលផ្តុំ​ជាតិ​ខ្លាញ់​ក្នុង​មួយ​ថ្ងៃ​តែ​ម្តង ។ គួរទទួលទានពេលព្រឹក ឬថ្ងៃត្រង់ ចៀសវាងទទួលទានពេលល្ងាច ព្រោះថាថាមពលដែលមិនត្រូវបានបញ្ចេញ នឹងត្រូវបំប្លែងទៅជាទ្រីគ្លីសេរីដ ដែលបណ្តាលឲ្យមានកម្រិតជាតិខ្លាញ់ក្នុងឈាមខ្ពស់។

ទី៤. សាយ៉របំពង

នៅក្នុងអាហារប្រពៃណីចិន-វៀតណាម សាយ៉របំពង ឬហៅម្យ៉ាងទៀតថា គួង គឺជាអាហារដែលមិនអាចខ្វះបាន។ តំបន់នីមួយៗមានរូបមន្តផ្ទាល់ខ្លួនសម្រាប់ធ្វើ ប៉ុន្តែភាគច្រើនត្រូវបានបំពងេដើម្បីធ្វើឲ្យរសជាតិវាកាន់តែឆ្ងាញ់។

កាសែតសុខភាព & ជីវិតបានដកស្រង់ពីវិទ្យាស្ថានជាតិអាហារូបត្ថម្ភដែលនិយាយថាជាមធ្យម ១០០ ក្រាមនៃសាយ៉រមានប្រហែល ១៣៧កាឡូរី។ នៅពេលបំពងក្នុងប្រេង បរិមាណកាឡូរីអាចឡើងដល់១៥០កាឡូរីក្នុង ១០០ ក្រាមនៃនំដែលបំពងរួច។ យ៉ាងណាក៏ដោយ អ្នកដែលមានកូលេស្តេរ៉ុលខ្ពស់ មិនគួរញ៉ាំសាយ៉របំពងច្រើននោះទេ។ មូលហេតុចម្បងនៅតែកើតឡើងដោយសារវិធីបង្កើតជាតិខ្លាញ់ បង្កើនកម្រិតកូឡេស្តេរ៉ុលក្នុងឈាម ប៉ះពាល់ដល់សុខភាពអ្នកដែលមានជាតិខ្លាញ់ក្នុងឈាមខ្ពស់។

ទី៥. ជើងជ្រូក

អ្នកដែលមានជាតិខ្លាញ់ក្នុងឈាមខ្ពស់មិនគួរបរិភោគជើងជ្រូកទេ។ រាល់ជើងជ្រូក ១០០ ក្រាមមានជាតិខ្លាញ់ជិត ១៩ក្រាម ប្រូតេអ៊ីន ២៣ ក្រាម និងអាស៊ីតខ្លាញ់ឆ្អែតខ្ពស់។ ការ​ទទួល​ទាន​សាច់​ប្រភេទ​នេះ​នឹង​បង្កើន​ជាតិ​ខ្លាញ់​ក្នុង​ឈាម។ អ្នកដែលមានជាតិខ្លាញ់ក្នុងឈាមខ្ពស់គួរតែធ្វើតាមរបបអាហារដែលមានជាតិខ្លាញ់ទាប។

ជើងជ្រូកគឺជាអាហារមួយក្នុងចំណោមអាហារដែលមានសារធាតុចិញ្ចឹមជាច្រើន ជាពិសេសប្រូតេអ៊ីន និងខ្លាញ់ច្រើន ប៉ុន្តែចំពោះមនុស្សលើសទម្ងន់ និងធាត់ប្រាកដជាមានជាតិខ្លាញ់លើស ហើយការបន្ថែមអាហារូបត្ថម្ភ និងជាតិខ្លាញ់នៅក្នុងជើងជ្រូកគឺមិនចាំបាច់ទេ លើសពីនេះវានឹងធ្វើឲ្យអ្នកឡើងទម្ងន់កាន់តែច្រើន។

ទី៦ ខ្ទឹម​ស និងគល់ស្លឹក​ខ្ទឹមជ្រក់​

ខ្ទឹម​ស និងគល់ស្លឹក​ខ្ទឹមជ្រក់​ត្រូវ​បាន​គេ​ទទួល​ទាន​ជា​ញឹក​ញាប់​ជាមួយអាហារផ្សេងៗគ្នា ដើម្បី​កាត់​បន្ថយ​ការ​ទ្រលាន់ម្ហូបនិង​បំបាត់​ការ​មិន​រំលាយ​អាហារ។ ការទទួលទានអំបិលច្រើនពេកក៏បង្កើនហានិភ័យនៃជំងឺលើសឈាម ជំងឺបេះដូង និងជំងឺតម្រងនោមផងដែរ។ អាហារទាំងនេះច្រើនតែមានជាតិប្រៃខ្ពស់ ដែលអាចធ្វើឲ្យខ្លាញ់ក្នុងឈាមកាន់តែអាក្រក់ទៅៗ។ ការទទួលទានអំបិលច្រើនពេកនឹងបង្កើនសម្ពាធឈាមរបណ្តាលឲ្យមានជំងឺសរសៃឈាម បង្កើនជាតិខ្លាញ់ក្នុងឈាម និងប៉ះពាល់ដល់ខ្លាញ់ក្នុងឈាម។

សម្រាប់អ្នកដែលមានជាតិខ្លាញ់ក្នុងឈាមខ្ពស់គួរតែកំណត់ការទទួលទានអាហារនេះ ឬជ្រើសរើសខ្ទឹមបារាំងដែលមានជាតិផ្អែម និងជូរដែលមានអំបិលតិចតួចដើម្បីញ៉ាំជាមួយវា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង​​ ស្រីល័ក្ខ

ចុចអាន៖៤​វិធី​ងូត​ទឹក​ឲ្យ​ត្រឹម​ត្រូវ​ មិន​បាច់​បារម្ភ​ខ្លាច​ស្លាប់​ភ្លាមៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣៥ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម