KPT+
បុរសវ័យក្មេង ក្លាយជាសេដ្ធីមានជាងគេក្នុងចំណោម YouTuber លើលោក
មានឈ្មោះពិតថា Felix Kjellberg ឬ PewDiePie កើតនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ១៩៨៩ នៅប្រទេសស៊ុយអែត។ រឿងរ៉ាវរបស់លោកបានចាប់ផ្តើមនៅឆ្នាំ ២០០៦ នៅពេលដែលទើបនឹងបើកប៉ុស្តិ៍ YouTube ដំបូងក្រោមឈ្មោះថា Pewdie ។
នៅក្នុងវីដេអូឃ្លិបដំបូង គាត់បានលេងហ្គេម ខណៈពេលដែលមានមតិយោបល់តិចតួចប៉ុណ្ណោះ។ បន្ទាប់ពីពីរបីខែមិនទទួលបានជោគជ័យខ្លាំង ហើយមិនទាក់ទាញការចាប់អារម្មណ៍ច្រើនទេ។ យ៉ាងណា បុគ្គលិកលក្ខណៈ និងកំប្លែងដ៏ពិសេសរបស់គាត់ បានជួយគាត់ជាបណ្តើរៗ រហូតប៉ុស្តិ៍ទទួលបានអ្នកតាមដានកាន់តែច្រើន។
ក្នុងឆ្នាំ ២០១២ និង ២០១៣ PewDiePie គឺជាប៉ុស្តិ៍ YouTube ដែលកំពុងរីកចម្រើនលឿនបំផុត។ មកដល់ពេលនេះ ប៉ុស្តិ៍របស់គាត់មានអ្នកជាវជាង ១១០ លាននាក់ហើយ។ គណនី Instagram ក៏មានអ្នកតាមដានច្រើនជាង ២១លាននាក់ផងដែរ។ មានកត្តាជាច្រើនដែលរួមចំណែកដល់ប្រជាប្រិយភាពរបស់លោក ។ ហេតុផលដ៏ធំបំផុតមួយគឺថា ខ្លឹមសារទាក់ទងនឹងហ្គេមវីដេអូ។
ការបញ្ចេញមតិបែបកំប្លែងរួមផ្សំនឹងបុគ្គលិកលក្ខណៈដ៏ស្វាហាប់ បានទាក់ទាញទស្សនិកជនយ៉ាងទូលំទូលាយ។ គាត់ក៏សហការជាមួយ YouTubers ផ្សេងទៀតដើម្បីពង្រីកចំនួនអ្នកទស្សនា។ ប៉ុន្តែ PewDiePie ក៏បានជួបប្រទះនឹងភាពចម្រូងចម្រាស និងប្រតិកម្មតបវិញ នៅពេលដែលគាត់បានបង្ហោះវីដេអូ ប្រឆាំងនឹងសាសនាក្នុងឆ្នាំ ២០១៧ ។ កំហុសនេះបាននាំឲ្យមានការលុបចោលភាពជាដៃគូរបស់គាត់ជាមួយ Disney ។ គាត់ក៏ត្រូវបានដកចេញពីកម្មវិធីផ្សាយពាណិជ្ជកម្មរបស់ Google ផងដែរ។
ក្នុងឆ្នាំ ២០១៩ គាត់ត្រូវបានគេរិះគន់ចំពោះការផ្សព្វផ្សាយប៉ុស្តិ៍ YouTube ដែលបង្ហាញពីខ្លឹមសារនៃកំពូលអ្នកនិយមពណ៌ស ហើយក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនត្រូវបានលុបចោលផងដែរ។ ប៉ុន្តែ គាត់នៅតែបន្តបង្កើតខ្លឹមសារ ហើយអ្នកគាំទ្រនៅតែស្មោះត្រង់នឹង Snake YouTuber។
ទោះជាបែបនេះក្ដី នៅលើ YouTube បានផ្តល់ឲ្យគាត់នូវឱកាសដើម្បីស្វែងរកអាជីវកម្មនៅខាងក្រៅវេទិកា។ ក្នុងឆ្នាំ ២០១៥ គាត់បានចេញហ្គេមផ្ទាល់ខ្លួនដែលមានឈ្មោះថា PewDiePie: Legend of Brofits ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកលេងនិងអ្នករិះគន់។
មិនតែប៉ុណ្ណោះ គាត់ក៏បានចេញផ្សាយសៀវភៅ This Book Lives You និងស៊េរី Scare PewDiePie នៅលើ YouTube Red ។ YouTuber រូបនេះក៏បានបើកម៉ាកយីហោម៉ូដផ្ទាល់ខ្លួនរ ដោយលក់អ្វីគ្រប់យ៉ាងចាប់ពីអាវយឺត រហូតដល់ស្រោមទូរស័ព្ទ។ បន្ថែមពីលើអាជីវកម្មផ្ទាល់ខ្លួន PewDiePie សហការជាមួយម៉ាកមួយចំនួន ពីការចូលរួមក្នុងយុទ្ធនាការផ្សាយពាណិជ្ជកម្មបែបប្រពៃណី រហូតដល់ការឧបត្ថម្ភផលិតផល។ នៅឆ្នាំ ២០១៩ គាត់បានសហការជាមួយក្រុមហ៊ុនផលិតគ្រឿងបន្លាស់ហ្គេម Razer ដើម្បីណែនាំកាសស្តាប់ត្រចៀកដែលលក់ដាច់យ៉ាងឆាប់រហ័ស។
យ៉ាងណាមិញ សហគមន៍ និងអ្នកគាំទ្រគឺជាអ្នករួមចំណែកដ៏សំខាន់ដល់ភាពជោគជ័យរបស់គាត់។ គាត់តែងតែភ្ជាប់ទំនាក់ទំនងជាមួយទស្សនិកជន ធ្វើអន្តរកម្មជាមួយពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងក្នុងវីដេអូ។ ជាមួយនឹងសកម្មភាពចម្រុះ និងការតាមដានដ៏ខ្លាំង ទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មានរបស់ PewDiePie ក្នុងឆ្នាំ ២០២៤ គឺ ៤៥លានដុល្លារឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Zhao Lusi បដិសេធរឿងបាក់ទឹកចិត្តថា ជាការសម្ដែងក្នុងនាមជនរងគ្រោះ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល