KPT+
ប្ដីប្រពន្ធអាមេរិកជាប់ក្នុង Guinness ក្លាយជាគូស្នេហ៍រៀបការយូរជាងគេលើលោក
យោងតាមកំណត់ត្រាពិភពលោក Guinness អាពាហ៍ពិពាហ៍យូរបំផុតមិនធ្លាប់មានជាកម្មសិទ្ធិរបស់ប្តីប្រពន្ធ Herbert Fisher កើតក្នុងឆ្នាំ ១៩០៥ និង Zelmyra Fisher កើតនៅឆ្នាំ ១៩០៧ ។ ពួកគេបានរៀបការអស់រយៈពេល ៨៦ ឆ្នាំ ២៩០ ថ្ងៃ រហូតដល់ការស្លាប់របស់ស្វាមីនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១១ ហើយភរិយាក៏បានទទួលមរណភាពនៅឆ្នាំ ២០១៣។
Herbert និង Zelmyra ធំធាត់ជាមួយគ្នានៅ North Carolina សហរដ្ឋអាមេរិក។ ពួកគេបានក្លាយជាមិត្តស្និទ្ធស្នាល ហើយបានលង់ស្រលាញ់គ្នាចាប់ពីពេលនោះមក។ នៅឆ្នាំ ១៩២៤ នៅក្នុងផ្ទះចាស់តូចមួយ អ្នកទាំងពីរបានរៀបការ។ Zelmyra បានអធិប្បាយអំពីស្វាមីរបស់នាងថា «គាត់ជាមនុស្សស្ងៀមស្ងាត់ និងចិត្តល្អ គាត់មិនពូកែទេ ប៉ុន្តែផ្អែមល្ហែមណាស់»។
ពួកគេទាំងពីរបានឆ្លងកាត់ការឡើងចុះជាច្រើនដងជាមួយគ្នា ចាប់ពីវិបត្តិសេដ្ឋកិច្ចធំនៅអាមេរិកក្នុងឆ្នាំ ១០២៩ ដល់ ១៩៣៩ រហូតដល់សង្គ្រាមលោកលើកទី២ និងតាមរយៈប្រធានាធិបតីសហរដ្ឋអាមេរិកជាច្រើន។ សេចក្ដីស្រឡាញ់របស់ពួកគេស្ថិតនៅជារៀងរហូតមិនធ្លាប់ប្រែប្រួលសូម្បីតែម្ដងឡើយ។
ក្រុមគ្រួសារមួយនេះ តែងតែរស់នៅក្នុងផ្ទះដែលសាងសង់ដោយដៃរបស់គាត់ផ្ទាល់ក្នុងឆ្នាំ ១៩៤២ ក្នុងអំឡុងវិបត្តិសេដ្ឋកិច្ចដ៏ធំ Herbert បានទៅធ្វើការជាមេកានិកនៅក្រុមហ៊ុន Coca-Cola ចំណែក Zelmyra ស្នាក់នៅផ្ទះ ដើម្បីដាំ និងថែទាំដំណាំផ្ទាល់ខ្លួន។ អ្នកទាំងពីរយល់អំពីសារៈសំខាន់នៃការគោរពឯករាជ្យភាព។ នេះអនុញ្ញាតឲ្យពួកគេរីកចម្រើន ខណៈពេលដែលនៅតែរក្សាការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះជីវិតគ្រួសារ។
លោកលើកទីពីរក៏បាននាំមកនូវបញ្ហាប្រឈមជាច្រើនដល់ពួកគេ ជាមួយនឹងអស្ថិរភាពគ្របដណ្តប់ពិភពលោកទាំងមូល។ ពេញមួយគ្រាដ៏លំបាកនេះ ការប្តេជ្ញាចិត្តរបស់ប្ដីប្រពន្ធ ចំពោះគ្នាទៅវិញទៅមក មិនដែលបាត់បង់ឡើយ។ Herbert តែងតែជាមនុស្សឧស្សាហ៍ព្យាយាមអស់ពីសមត្ថភាព ដើម្បីផ្គត់ផ្គង់គ្រួសាររបស់គាត់។ នៅពីក្រោយគាត់ គឺជាប្រពន្ធដែលតែងតែគាំទ្រនិងផ្តល់កម្លាំងដល់ស្វាមី។ ទោះបីជាមានភាពក្រីក្រឥតឈប់ឈរក៏ដោយ ពួកគេបានចិញ្ចឹមកូនប្រាំនាក់ដែលសុទ្ធតែបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ។
អ្នកទាំងពីរបានចែករំលែកថាពួកគេរកឃើញគ្នាទៅវិញទៅមកមានមនោសញ្ចេតនា កំប្លែង និងចេះគោរព។ ភាពរីករាយក្នុងគ្រាប្រចាំថ្ងៃ ជួយកាត់បន្ថយភាពតានតឹង និងសម្ពាធនៃជីវិត។ នៅពេលដែលពួកគេអាចសើចជាមួយគ្នា ពួកគេមានអារម្មណ៍ថាមានទំនាក់ទំនងគ្នាទៅវិញទៅមក។
ក្នុងកម្មវិធី Valentine’s Day ក្នុងឆ្នាំ ២០១០ គូស្នេហ៍មួយគូនេះ បានចែករំលែកថា «អាពាហ៍ពិពាហ៍របស់យើងបានស្ថិតស្ថេរអស់មួយជីវិត ដោយសារយើងឃើញគ្នាទៅវិញទៅមក ជាមិត្តដែលទុកចិត្ដ។ គូស្នេហ៍ប្រៀបដូចជាក្រុម ចេះជួយគ្នាជន្នះការលំបាក មិនចេះប្រកួតគ្នាមើលថាអ្នកណាត្រូវ និងអ្នកណាខុសឡើយ»។
នៅពេលសួរអំពីអាថ៌កំបាំងនៃអាពាហ៍ពិពាហ៍ដ៏យូររបស់ពួកគេ ពួកគេបាននិយាយថា «វាគ្មានអាថ៌កំបាំងទេ! យើងគ្រាន់តែដឹងពីរបៀបលះបង់ និងធ្វើអ្វីដែលចាំបាច់សម្រាប់គ្រួសាររបស់យើង ការលែងលះមិនដែលលេចចេញសូម្បីតែនៅក្នុងគំនិតពួកយើង។ ដំបូន្មានសម្រាប់គូស្នេហ៍គឺការគោរព ការគាំទ្រ និង ប្រាស្រ័យទាក់ទងគ្នាឲ្យបានច្រើន។ ក្រៅពីនេះក៏ត្រូវប្រតិបត្តិគុណធម៌នៃភក្ដីភាពស្មៅះត្រង់ សំខាន់គឺស្រលាញ់គ្នាឲ្យអស់ពីចិត្ត»។
គូស្នេហ៍មួយគូនេះក៏បានបង្ហើបថា ពេលកូនធំឡើង និងមានជីវិតរៀងខ្លួន ពួកគេបាននិយាយរកគ្នាច្រើនជាងកាលនៅក្មេង។ ពួកគេរៀនចេះអត់ធ្មត់ចំពោះគ្នាទៅវិញទៅមកពេលពួកគេធំឡើង។ អ្នកទាំងពីរមានអារម្មណ៍ថា មិនមានការផ្លាស់ប្តូរច្រើនប៉ុន្មានឆ្នាំមកនេះ ប៉ុន្តែចេះចែករំលែកឱ្យគ្នាកាន់តែច្រើន។
ទោះបីជាយ៉ាងណា នៅក្នុងឆ្នាំ ២០១១ បន្ទាប់ពីស្វាមីបានទទួលមរណភាព អ្នកស្រី Zelmyra បានចែករំលែកថា គាត់មិនដែលរំពឹងថាអាពាហ៍ពិពាហ៍របស់ខ្លួននឹងស្ថិតស្ថេរបានយូរទេ។ ក្នុងរយៈពេល ៨៦ ឆ្នាំនៃការរស់នៅជាមួយស្វាមី គាត់តែងតែដឹងច្បាស់ថា ខ្លួនមិនស្វែងរកបុរសណាទៀតទេក្រៅពីប្ដី៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសវ័យក្មេង ក្លាយជាសេដ្ធីមានជាងគេក្នុងចំណោម YouTuber លើលោក

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង