KPT+
រឿងគួរឱ្យអស់សំណើចដែលនារីៗចូលចិត្តប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ
ការប្រៀបធៀប ច្រណែន មានមន្ទិល និងឆាប់អន់ចិត្ត មិនមែនជាវិធីសាស្ត្រល្អក្នុងការដឹកនាំជីវិតទេ។ នារីជាច្រើននៅតែលួចបង្កប់កូនចិត្តប្រៀបធៀបជាមួយអ្នកជុំវិញខ្លួនលើចំណុចទាំងនេះ៖
១. សម្រស់រូបរាង

ដោយសារមិនយល់អំពីតម្លៃនៃទំនុកចិត្ត នារីខ្លះមានគ្រួសារហើយមានស្វាមីដែលចូលចិត្តក្រឡេកមើលមនុស្សស្រីដទៃទៀត នាងងាយនឹងផ្ទុះចិត្តច្រណែនបានភ្លាមៗ ទោះបីខ្លួនឯងតាមពិតស្អាតជាងមនុស្សស្រីទាំងនោះហើយក្តី។ បើសិនឃើញស្វាមីខ្លួនងាកមើលទៀតនោះ នាងនឹងធ្វើការប្រៀបធៀបរូបរាងខ្លួនជាមួយនារីនោះមិនថា នៅទីណាក៏ដោយ។
២. ការយកចិត្តទុកដាក់
មនុស្សស្រីដែលរួសរាយ ឬស្ងាត់ស្ងៀម រមែងតែងចងបានការចូលចិត្តនិងយកចិត្តទុកដាក់ខ្ពស់ ជាងភេទប្រុស ។ អារម្មណ៍បែបនោះគ្រប់មនុស្សស្រី គឺតែងតែមានបង្កប់ក្នុងចិត្ត តែមិនហ៊ានបង្ហាញចេញមក នាងបានត្រឹមស្ងាត់ស្ងៀម មិនមាត់មិនក ហើយយកខ្លួនទៅប្រៀបធៀបនិងស្រីដទៃដែលមានភាពកក់ក្តៅជាងខ្លួន នាំឲ្យឈឺចិត្តដោយអាថ៌កំបាំង។
៣. ធុញការងារក្នុងផ្ទះ

គ្រួសារនីមួយៗមានកិច្ចការរៀងៗខ្លួន ហើយគូស្វាមីភរិយាតែងមានទំនួលខុសត្រូវក្នុងគ្រួសារ។ តួយ៉ាងបើសិនជាគ្រួសារដែលនៅជិតខាង ឬមិត្តរខ្លួន បានប្ដីពូកែចម្អិនម្ហូប និងសម្អាតផ្ទះដោយមិនប្រកាន់ការងារនោះភាគីម្ខាងទៀតនឹងរឹតតែគិតថា ខ្លួនឯងគ្មានសំណាងដូចនារីដទៃ។
នាងនឹងចាប់ផ្ដើមធ្វើការប្រៀបធៀបរវាងខ្លួនឯងនិងនារីដទៃផ្សេង ម៉េចក៏គេមានប្ដីមានគ្រួសារល្អ ចំណែកខ្លួនបែរជារ៉ាប់រងការងារខាងក្រៅផង ការងារក្នុងផ្ទះផងទៅវិញ។
៤ . ការប្រកួតប្រជែងគ្នាអំពី ស្វាមី

ជាទូទៅមនុស្សស្រីប្រាកដជាមានការច្រណែន នៅពេលដែលមិត្តរបស់នាងបង្ហោះរូបភាពនៃរាត្រីថ្ងៃរ៉ូមែនទិកដែលមិត្តប្រុស ឬប្ដីរបស់ពួកគេបានគ្រោងទុក សម្រាប់ពួកគេ។ ចំណែកស្វាមីរបស់នាងបែរជាអង្គុយលេងហ្គេមវីដេអូទៅវិញ។ ការបំផុសរូបភាពបែបនេះនៅលើបណ្ដាញសង្គម នឹងធ្វើឲ្យស្ត្រីដទៃទៀតច្រណែនជាមួយជីវិតស្នេហា ដែលកំពុងលូតលាស់នោះ មិនត្រឹមតែយើងឡើយ។
៥. ជីវិតគួរឲ្យរំភើបឬគួរឲ្យចាប់អារម្មណ៍

នេះត្រលប់ទៅអ៊ិនស្តាក្រាមឬហ្វេសបុកវិញ គឺជារឿងគួរអស់សំណើចដែលមនុស្សគ្រប់គ្នាព្យាយាមបង្ហាញភាពអស្ចារ្យទៅកាន់មិត្តៗក្នុងបណ្ដាញសង្គម។
យើងគ្រប់គ្នាចូលចិត្តប្រៀបធៀប ធ្វើតាមមនុស្សដែលជីវិតរបស់ពួកគេមើលទៅគួរឲ្យរំភើប ហើយបន្ទាប់មកយើងដាក់សម្ពាធលើខ្លួនឯង ដើម្បីធ្វើឲ្យជីវិតផ្ទាល់ខ្លួនរបស់យើង ហាក់ដូចជាគួរឲ្យចាប់អារម្មណ៍ ។
សរុប៖ តើការប្រៀបធៀបទាំងអស់នោះ បានអ្វីមកវិញ?
យើងអាចធ្លាក់ចូលក្នុងអន្ទាក់នៃការប្រៀបធៀប ខ្លួនយើងទៅនឹងអ្នកដទៃបានយ៉ាងងាយ ដូច្នេះជីវិតរបស់យើងក្លាយជារបៀបដែលពួកគេត្រូវបានតំណាងនៅលើបណ្ដាញសង្គម ជាជាងរីករាយនិងរឿងតូចតាចក្នុងជីវិតពិត។

សូមចាំថា មិនមែនជីវិតរបស់មនុស្សគ្រប់គ្នាគឺអស្ចារ្យដូចអ្វីដែលយើងបានឃើញទេ។ ចូររស់នៅក្នុងពេលបច្ចុប្បន្ននេះ និងប្រើពេលវេលាដែលយើងមានជាមួយមនុស្សដែលយើងស្រឡាញ់វិញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ Chelseadamon

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)