KPT+
កុំធ្វើសកម្មភាព៥នេះ បើអ្នកមិនស្រលាញ់នាងស្មោះ ហើយមិនចង់ឱ្យនាងយំ
ពេលដែលមនុស្សស្រីមានចិត្តមកលើយើង នាងលាក់យើងមិនជិតឡើយ ហើយបើយើងនៅតែបំពានទទួលយកទំាងដែលគ្មានចិត្តស្មោះតបនាងវិញ ស្មើនឹងយើងសម្លាប់នាង។
កុំធ្វើសកម្មភាពប្រាំនេះឱ្យសោះដែលនាំឱ្យការយល់ខុសកាន់តែជ្រៅឡើងៗ៖
១ ឆ្លើយឆ្លងសារ
មនុស្សស្រលាញ់យើ់ង តែងតែរង់ចាំសារយើង ។ បើចៀសបានកុំឆ្លើយឆ្លងតាមឈែត ។ មានការត្រូវនិយាយគ្នាតាមហ្វូនឬផ្ទាល់មុខ តែនិយាយសាច់ការ កុំដៀមដាមលេងសើចនាំមានការយល់ខុស។ ប្រសិនករណីមានធុរៈ ត្រូវ SMS ឬឈែតបន្ទាន់ កុំហៅគេស្វីតៗ ឬសួរសំណួររបៀបសង្សារ ឧទាហរណ៍ នៅណា? ញាំបាយនៅ? ហត់អត់? ។ល។
២ ភាពផ្ទាល់ខ្លួន

រឿងពីរដែលកុំធ្វើដាច់ខាតប្រសិនយើងមិនស្រលាញ់គេ គឺកុំនិយាយរឿងផ្ទាល់ខ្លួនយើង ឬសួរនាំរឿងផ្ទាល់ខ្លួនគេ វាអត់ប្រយោជន៍ទំាងពីរយ៉ាង នាំឱ្យគេយល់ថា យើងចង់ដឹងពីគេឬចង់ឱ្យគេដឹងពីជីវិតយើង។
៣ មិនបាច់គេចមុខ តែត្រូវប្រយ័ត្ន
កុំបង្ហាញសង្សារយើង ឬក៏តែងខ្លួនបង្អួតគេ នាំគេយល់ថា យើងមានបំណងឱ្យគេប្រចណ្ឌឬ តែងខ្លួនទាក់ទាញគេ។ មកជួបគេគួរធម្មតាៗ ហើយកុំហ៊ឺហារខុសបែបបទ។ បើដើរលេងជុំគ្នា ក៏មិនបាច់ធ្វើគម្រោះគម្រើយអ្វី អាចរក្សាឥរិយាបថថ្លៃថ្នូរ ឈឺច្អាលរបស់យើងធម្មតា តែត្រូវឱ្យគេដឹងថា យើងធ្វើបែបនេះទៅកាន់គ្រប់គ្នា។
៤ កុំមើលស្រាលស្នេហានាង
យើងមិនស្រលាញ់ ក៏មិនចាំបាច់អ្វីទៅស្អប់នាង? នាងស្រលាញ់យើងមិនមែនជាកំហុសទេ! កុំនិយាយរឿងនាងប្រាប់មនុស្សស្រីផ្សងឬមិត្តប្រុសៗ ក្នុងនិស្ស័យជាន់ឈ្លីកិត្តិយសនាង។ មនុស្សស្រលាញ់យើង គេមិនសមទទួលបានមកវិញនូវទង្វើតបស្នងរបៀបថោកទាបបែបនេះទេ។ បើអាចរក្សាមិត្តភាពដូចដើម ហើយពន្យល់នាងកុំឱ្យបាក់ទឹកចិត្ត។
៥ និយាយគ្នាត្រង់ៗ

ការពារកុំឱ្យក្លាយជាអ្នកសម្លាប់បេះដូងនាងទំាងយើងគ្មានចេតនា យើងអាចនិយាយប្រាប់នាងបានអំពីកម្រិតនៃទំនាក់ទំនងជាមួយនាង។ ការពារនាងនៅមុខអ្នកដទៃ ហើយបណ្តោយឱ្យក្តីស្រលាញ់នោះក្លាយមកជាការគោរព។
អ្នកប្រាកដជាអាចធ្វើបាន !
អត្ថបទ៖ សាយ ពេជ្រ
ចុចអាន៖ ក្រោយបែកផ្លូវគ្នាដើរ វាពិតឈឺចាប់ណាស់! តែក៏ត្រូវរៀនបំភ្លេចគេ
ចុចអាន៖ នាងកំពុងតែពេញចិត្តអ្នកដែរអត់? ពិនិត្យមើលសញ្ញាទំាងនេះ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ