កុំធ្វើសកម្មភាព៥នេះ បើអ្នកមិនស្រលាញ់នាង​ស្មោះ ហើយមិនចង់ឱ្យនាងយំ – Kampuchea Thmey Daily
Connect with us

KPT+

កុំធ្វើសកម្មភាព៥នេះ បើអ្នកមិនស្រលាញ់នាង​ស្មោះ ហើយមិនចង់ឱ្យនាងយំ

Published

on

ពេលដែលមនុស្ស​ស្រីមាន​ចិត្ត​មកលើយើង នាងលាក់យើងមិនជិតឡើយ ហើយ​បើយើង​នៅតែបំពាន​ទទួល​យកទំាង​ដែលគ្មាន​ចិត្ត​ស្មោះតបនាងវិញ ស្មើនឹង​យើង​សម្លាប់នាង​។

កុំធ្វើសកម្មភាព​ប្រាំនេះឱ្យសោះដែលនាំឱ្យការយល់ខុសកាន់តែជ្រៅឡើងៗ៖

១ ឆ្លើយឆ្លងសារ

មនុស្ស​ស្រលាញ់យើ់ង តែងតែ​រង់ចាំសារយើង ។ បើចៀសបានកុំឆ្លើយឆ្លង​តាមឈែត ។​ មានការត្រូវនិយាយគ្នា​តាមហ្វូនឬផ្ទាល់មុខ​ តែនិយាយសាច់ការ កុំដៀមដាម​លេងសើចនាំមានការយល់ខុស។  ប្រសិនករណីមាន​ធុរៈ ត្រូវ SMS ឬឈែត​បន្ទាន់ កុំហៅគេ​ស្វីតៗ ឬ​សួរសំណួរ​របៀប​សង្សារ ឧទាហរណ៍ នៅណា? ញាំបាយនៅ? ហត់អត់? ។ល។

២ ភាពផ្ទាល់ខ្លួន

រឿងពីរដែលកុំធ្វើដាច់ខាតប្រសិន​យើងមិនស្រលាញ់គេ គឺកុំ​និយាយរឿងផ្ទាល់ខ្លួនយើង ឬសួរនាំរឿង​ផ្ទាល់ខ្លួនគេ វាអត់ប្រយោជន៍ទំាង​ពីរយ៉ាង នាំឱ្យគេ​យល់ថា ​យើង​ចង់ដឹងពីគេ​ឬ​ចង់ឱ្យគេ​ដឹងពីជីវិត​យើង។

៣ មិនបាច់គេចមុខ ​តែ​ត្រូវ​ប្រយ័ត្ន

កុំបង្ហាញសង្សារយើង ឬក៏​តែងខ្លួន​បង្អួតគេ ​នាំគេ​យល់ថា​ យើងមាន​បំណង​ឱ្យគេ​ប្រចណ្ឌឬ តែងខ្លួន​ទាក់ទាញគេ។ មកជួបគេ​គួរធម្មតាៗ ហើយកុំហ៊ឺហារ​ខុសបែបបទ។ បើដើរលេងជុំគ្នា ក៏មិនបាច់ធ្វើគម្រោះគម្រើយ​អ្វី អាច​រក្សាឥរិយាបថថ្លៃថ្នូរ ឈឺច្អាលរបស់យើង​ធម្មតា ​តែ​ត្រូវ​ឱ្យគេ​ដឹងថា យើង​ធ្វើបែបនេះ​ទៅកាន់គ្រប់គ្នា។

៤ កុំមើលស្រាលស្នេហា​នាង​

យើងមិនស្រលាញ់ ក៏មិនចាំបាច់អ្វីទៅស្អប់នាង​? នាង​ស្រលាញ់យើងមិនមែនជាកំហុសទេ! កុំនិយាយ​រឿងនាង​ប្រាប់មនុស្ស​ស្រីផ្សងឬមិត្តប្រុស​ៗ ក្នុងនិស្ស័យ​ជាន់ឈ្លីកិត្តិយសនាង​។ មនុស្ស​ស្រលាញ់យើង គេមិនសមទទួលបានមកវិញនូវ​ទង្វើតបស្នង​របៀប​ថោកទាប​បែបនេះទេ។ បើអាច​រក្សាមិត្តភាពដូចដើម ហើយ​ពន្យល់នាង​កុំឱ្យបាក់ទឹកចិត្ត។

៥ និយាយគ្នាត្រង់ៗ

ការពារ​កុំឱ្យ​ក្លាយជា​អ្នកសម្លាប់បេះដូងនាង​ទំាងយើងគ្មាន​ចេតនា​ យើងអាចនិយាយប្រាប់នាង​បានអំពីកម្រិត​នៃទំនាក់ទំនងជាមួយ​នាង​។ ការពារនាង​នៅមុខអ្នកដទៃ ហើយ​បណ្តោយឱ្យ​ក្តីស្រលាញ់នោះក្លាយមកជាការគោរព។

អ្នកប្រាកដ​ជា​អាចធ្វើបាន !

អត្ថបទ៖ សាយ ពេជ្រ​

ចុចអាន៖ ក្រោយបែកផ្លូវគ្នាដើរ វាពិតឈឺចាប់ណាស់! តែក៏ត្រូវរៀនបំភ្លេចគេ

ចុចអាន៖ នាង​កំពុង​តែពេញចិត្ត​អ្នកដែរអត់? ​ពិនិត្យ​មើល​សញ្ញាទំាងនេះ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម