KPT+
អធិរាជ ឈានឡុង មានព្រះជន្មយឺនយូរ ដោយសារសោយស្រាថ្នាំចិន
យោងតាមកំណត់ត្រាប្រវត្តិសាស្ត្រ អធិរាជចិនបុរាណភាគច្រើនមានអាយុកាលខ្លី ជាមធ្យមមិនលើសពី ៤០ ឆ្នាំ។ ប៉ុន្តែស្ដេចឈានឡុង ដែលជាអធិរាជទី៦ នៃរាជវង្ស Qing ត្រូវបានចាត់ទុកថាជាអធិរាជដែលមានអាយុកាលយូរបំផុតក្នុងប្រវត្តិសាស្ត្រចិន នៅពេលដែលទ្រង់មានព្រះជន្មដល់៨៩ព្រះវស្សា។
អ្នកជំនាញជាច្រើនបានស្រាវជ្រាវ និងរកឃើញថា អាថ៌កំបាំងនៃភាពជាប់បានយូររបស់ស្តេចអង្គនេះ គឺស្ថិតនៅក្នុងក្រយាព្រះស្ងោយពិសេសរបស់ព្រះអង្គ។ ជារឿយៗ ទ្រង់ចិញ្ចឹមខ្លួនឯងជាមួយនឹងអាហារឆ្ងាញ់ៗ និងស្រារុក្ខជាតិមួយចំនួន ដើម្បីបង្កើនសុខភាពឲ្យកាន់តែរឹងមាំនិងមានកម្លាំងខ្លាំងមហិមា។

យោងទៅតាមសៀវភៅវេជ្ជសាស្ត្រឈានឡុង ស្រាថ្នាំពីរប្រភេទដែលអធិរាជចូលចិត្តជាងគេគឺស្រា Guiling និងស្រា Taiping Guangji។ ក្នុងនោះ Guiling មានលក្ខណៈសម្បត្តិព្យាបាល បំប៉នតម្រងនោម បង្កើនកម្លាំងបុរស បំប៉នឈាម និងចិញ្ចឹមស្បែក។ ចំណែក Taiping Guangji ត្រូវបានគេចាត់ទុកថា ជាស្រាឱសថដែលជួយដល់ដំណើរឈាមរត់ បំពេញថាមពល ពង្រឹងលំពែង និងធ្វើឲ្យចិត្តស្ងប់។
ទោះបីជាការប្រើប្រាស់ឱសថនៃស្រាទាំងពីរប្រភេទនេះត្រូវបានពិពណ៌នាខុសគ្នាក៏ដោយ អ្នកស្រាវជ្រាវបានដឹងថា គ្រឿងផ្សំសំខាន់នៃស្រាឱសថទាំងពីរប្រភេទនេះគឺជាឱសថដ៏មានតម្លៃពីរប្រភេទ រួមមាន Rehmannia glutinosa និង យិនស៉ិន។
យោងតាមអ្នកជំនាញឱសថចិនបានបញ្ចាក់ថា Rehmannia glutinosa មានរសជាតិផ្អែមនិងក្តៅបន្តិចដូចជាយិនស៊ិន មានប្រសិទ្ធិភាពបំប៉នតម្រងនោម និងចិញ្ចឹមមេជីវិតឈ្មោល ហើយភាគច្រើនត្រូវបានគេប្រើដើម្បីព្យាបាលកង្វះឈាម វិលមុខ បេះដូងលោតញាប់ ឈឺខ្នង ឈឺជង្គង់ សក់ស្កូវមុនអាយុ ក្រលៀនខ្សោយ ខ្សោយតម្រងនោម ភ្នែកស្ងួត និងភ្នែកព្រិលជាដើម។ សម្រាប់យិនស៉ិន ត្រូវបានគេប្រើជាថ្នាំសម្រាប់បញ្ឈប់ការហូរឈាម ធ្វើឲ្យឈាមប្រសើរឡើង គ្រប់គ្រងសម្ពាធឈាម ភាគច្រើនត្រូវបានគេប្រើដើម្បីព្យាបាលការមករដូវមិនទៀងទាត់ វិលមុខដោយសារភាពស្លេកស្លាំង ដំបៅ និងហើម។
ក្រុមអ្នកស្រាវជ្រាវជឿថា មូលហេតុដែលស្រាឱសថពីរប្រភេទដែលស្ដេចឈានឡុង ចូលចិត្តសោយទាំងពីរមានផ្ទុកផ្កាដូចដែលបានរៀបរ៉ាប់ខាងលើ គឺដោយសារតែនៅពេលនោះ ឱសថបុរាណចិនផ្សំឡើងពីយិនស៊ិនមានប្រភពដើមដូចគ្នា ដូច្នេះគ្រូពេទ្យរាជវង្សបានប្រើប្រាស់ឱសថបុរាណ ដើម្បីចិញ្ចឹមព្រះលោហិតរបស់ស្តេច។
ការរួមបញ្ចូលគ្នានៃឱសថទាំង២គឺល្អជាងការប្រើថ្នាំនីមួយៗដោយឡែកពីគ្នា ហើយអាចជួយជំរុញចលនាឈាមរត់បានយ៉ាងមានប្រសិទ្ធភាព ការពារការជាប់គាំងនៃឈាមក្នុងរាងកាយ។ នេះមានប្រយោជន៍ជាពិសេសសម្រាប់មនុស្សចាស់ដែលមានឈាមខ្សោយ និងខ្សោយតម្រងនោម។
ទោះជាយ៉ាងណា ស្រាទាំង២មុខនេះ គ្រាន់តែជាទម្លាប់មួយចំនួនដែលជួយអធិរាជឈានឡុងឲ្យរស់នៅបានយូរ។ ជាងនេះទៅទៀត មុនពេលស្ដេចប្រើប្រាស់ស្រាថ្នាំទាំងនេះ ពួកគេត្រូវបានពិនិត្យយ៉ាងយកចិត្តទុកដាក់ និងថ្លឹងថ្លែងតាមកម្រិតថ្នាំ ដោយគ្រូពេទ្យរាជវាំងនៅក្នុងវាំង។ បន្ថែមពីលើការប្រើប្រាស់ស្រាថ្នាំទាំងពីរខាងលើ ទ្រង់ក៏មានរបបអាហារដែលមានសុខភាពល្អ និងទម្លាប់ដែលមានសុខភាពល្អជាច្រើនទៀត ដែលរួមចំណែកដល់អាយុយឺនយូររបស់ព្រះអង្គដែរ។
ដូច្នេះហើយ អ្នកជំនាញក៏ណែនាំថា ប្រសិនបើអ្នកមិនឈឺទេ ក៏មិនគួរប្រើស្រាថ្នាំ ជាពិសេសមនុស្សវ័យក្មេងនោះទេ ព្រោះការទទួលទានស្រាដែលធ្វើតាមអំពើចិត្ត មិនធានាអនាម័យ និងសុវត្ថិភាព ហើយការមិនទទួលបានការណែនាំកម្រិតជាក់លាក់ពីអ្នកជំនាញផ្នែកឱសថ អាចបណ្តាលឲ្យខូចថ្លើម និងតម្រងនោម និងបង្កើនហានិភ័យនៃជំងឺខ្សោយតម្រងនោម និងថ្លើម។
ក្រៅពីនេះ ប្រជាពលរដ្ឋមិនគួរស្វែងរកព័ត៌មានតាមអ៊ីនធឺណិត និងទិញឱសថបុរាណមកត្រាំក្នុងស្រាផឹក ដើម្បីពង្រឹងសុខភាពឡើយ។ ជាការពិត ឱសថទំនើបបានកត់ត្រាករណីជាច្រើននៃការខូចខាតថ្លើម និងតម្រងនោមធ្ងន់ធ្ងរ ដោយសារតែការត្រាំ និងប្រើប្រាស់ស្រាថ្នាំដោយបំពាន៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រយាព្រះស្ងោយលាក់កំបាំងក្នុងទីក្រុងហាមឃាត់ ដែលអធិរាជចិន ៣ អង្គ សព្វព្រះរាជហឫទ័យខ្លាំង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ