KPT+
Bill Gates សារភាពយ៉ាងជូរចត់ថា កំហុសដ៏ធំបំផុតក្នុងជីវិត គឺការលែងលះប្រពន្ធ
អាពាហ៍ពិពាហ៍រយៈពេល ២៧ ឆ្នាំរវាងមហាសេដ្ឋី Bill Gates និងលោកស្រី Melinda French Gates ធ្លាប់បានធ្វើឲ្យពិភពលោកទាំងមូលកោតសរសើរ។ ទោះជាយ៉ាងណា បន្ទាប់ពីដើរតាមផ្លូវដាច់ដោយឡែក មានមនុស្សតិចណាស់ដែលដឹងថា ស្ថាបនិក Microsoft បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តមួយនេះ។
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ ហាក់មិនស្ទាក់ស្ទើរក្នុងការហៅការលែងលះរបស់គាត់ពី Melinda ដែលជាដៃគូររួមរស់ជាមួយគ្នាអស់រយៈពេល២៧ ឆ្នាំថា ជាកំហុសដ៏ធំបំផុតនៃជីវិតរបស់គាត់។
ការសារភាពដ៏ស្មោះស្ម័គ្រនេះ មិនត្រឹមតែធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនភ្ញាក់ផ្អើលប៉ុណ្ណោះទេ ថែមទាំងបានបើកឱ្យឃើញនូវការយល់ដឹងយ៉ាងស៊ីជម្រៅអំពីតម្លៃពិតនៃទំនាក់ទំនងដ៏រឹងមាំ ជាពិសេសនៅក្នុងពិភពដ៏រុងរឿងនៃមហាសេដ្ឋី។
លោក Bill Gates បានប្រាប់កាសែត The Times of London ថា «មានរឿងដ៏អស្ចារ្យមួយអំពីការចំណាយពេលពេញមួយជីវិតរបស់អ្នកជាមួយនរណាម្នាក់ បង្កើតការចងចាំជាមួយគ្នា ឆ្លងកាត់ការឡើងចុះជាមួយគ្នា និងមានកូនជាមួយគ្នា» ។

គាត់រំលឹកថា នៅពេលដែលគាត់បានជួប Melinda ក្នុងឆ្នាំ ១៩៨៧ គាត់គឺជាមនុស្សជោគជ័យរួចទៅហើយ ប៉ុន្តែមិនទាន់មានលុយរាប់ពាន់លានដុល្លាដូចពេលនេះទេ។ វាគឺជាពេលមួយដែលអតីតភរិយាបានធ្វើជាសាក្សី និងអមដំណើរគាត់ ដើម្បីកសាងអាជីពដ៏ត្រចះត្រចង់ តាំងពីដំបូងរហូតដល់ Microsoft ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស។ ការសោកស្ដាយ បានធ្វើឲ្យមានការដាស់តឿនអំពីការពិតមួយថា នៅក្នុងវណ្ណៈខ្ពស់ ជាកន្លែងដែលលុយ និងកិត្តិនាមអាចទិញអ្វីៗគ្រប់យ៉ាង ប៉ុន្តែទំនាក់ទំនង ជីវិតដំបូង ក្លាយជាមិនអាចកាត់ថ្លៃបាន។ សម្រាប់មនុស្សជោគជ័យ មិនថាក្នុងស្នេហា ឬមិត្តភាពទេ ទំនាក់ទំនងដែលបានសាងឡើងមុននឹងក្លាយជាមនុស្សល្បី ឬមានទ្រព្យសម្បត្តិ គឺជាអត្ថន័យដ៏ពិសិដ្ឋមួយភ្លេចមិនបានឡើយ។
ទោះបីជាយ៉ាងណា ការសម្រេចចិត្តលែងលះ មិនមែនមកពីលោក Bill Gates ទាំងស្រុងនោះទេ Melinda ត្រូវបានគេនិយាយថា មិនសប្បាយចិត្តនឹងការចោទប្រកាន់ពីការបៀតបៀនផ្លូវភេទប្រឆាំងនឹងអ្នកគ្រប់គ្រងហិរញ្ញវត្ថុរបស់នាង ហើយមានការព្រួយបារម្ភអំពីទំនាក់ទំនងជាមួយនឹង Jeffrey Epstein អ្នកហិរញ្ញវត្ថុដ៏អាម៉ាស់ និងជាអ្នកប្រព្រឹត្តល្មើសផ្លូវភេទ។
ឆ្នាំដែល Bill Gates បានជួប Melinda នាងគឺជាបុគ្គលិកថ្មីនៅក្រុមហ៊ុន Microsoft ហើយគាត់កំពុងស្ថិតនៅលើផ្លូវក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតរបស់ពិភពលោក។ Melinda បាននៅក្បែរគាត់នៅពេលដែលក្រុមហ៊ុន Microsoft បើកដំណើរការ Internet Explorer ហើយនៅពេលដែលទស្សនាវដ្តី Time ដាក់ឈ្មោះពួកគេទាំងពីរថាបុគ្គលប្រចាំឆ្នាំសម្រាប់ការងារសប្បុរសធម៌របស់ពួកគេ។
នៅចុងបញ្ចប់នៃអាពាហ៍ពិពាហ៍ ២៧ ឆ្នាំរបស់អ្នកទាំង២ បានចិញ្ចឹមកូនធំបីនាក់ និងបានធ្វើសប្បុរធម៌នៅជុំវិញពិភពលោក។ សម្រាប់មហាសេដ្ធី ភាពសោកសៅនៃការចាកចេញរបស់នាងពីជីវិតរបស់គាត់ ប្រហែលជាត្រូវបានបន្ទន់បន្តិចដោយតួនាទីរបស់នាងនៅក្នុងមូលនិធិ Bill & Melinda Gates ដែលអ្នកទាំងពីរបានបង្កើតរួមគ្នាក្នុងឆ្នាំ ២០០០។ ប៉ុន្តែនៅពេលដែល Melinda ប្រកាសលាលែងពីតំណែងជាសហប្រធាននៃមូលនិធិ នាងបានកាត់ផ្តាច់ចំណងមិត្តភាពជាប្តីប្រពន្ធ។
ជាចុងក្រោយនេះ លោក Bill Gates ចែករំលែកជាមួយកាសែតដដែល ដោយបិទរឿងរ៉ាវនៃអាពាហ៍ពិពាហ៍ដែលហាក់ដូចជាអមតៈ ប៉ុន្តែទីបំផុតនៅតែបែកបាក់ ដោយបន្សល់ទុកក្នុងបេះដូងបុរសខ្លាំងបំផុតក្នុងលោក មានការសោកស្តាយជាពន់ពេក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនប្រុសលោក Bill Gates មានប្រវត្តិអប់រំល្អអាចមានឱកាសខ្ពស់ ក្លាយជាប្រធានក្រុមហ៊ុន Microsoft

-
KPT+១២ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់