KPT+
មហាសេដ្ឋី Charlie ប្រាប់បទពិសោធន៍ផ្ទាល់ខ្លួន ៣វិធី ងាយក្លាយជាអ្នកមាន និងជោគជ័យ
មហាសេដ្ឋី Charlie Munger កោតសរសើរចំពោះមនុស្សដែលមិនដែលឈប់រៀន ពីព្រោះគាត់ចាត់ទុកការរៀនដូចជាការប្រាក់រួម ដែលយូរៗទៅ ពិតជានឹងផ្តល់ផលចំណេញខ្ពស់ ជាងការវិនិយោគផ្សេងទៀត។
លោកបានចាប់ផ្តើមអាជីពនៅហាងលក់គ្រឿងទេសមួយ ហើយជីវិតមានសោកនាដកម្មជាបន្តបន្ទាប់៖ ការលែងលះនៅអាយុ ៣០ ឆ្នាំ ការបំផ្លិចបំផ្លាញផ្នែកហិរញ្ញវត្ថុ និងការស្លាប់របស់កូនប្រុស បន្ទាប់ពីមានជំងឺធ្ងន់ធ្ងរ។ ក្រោយមក Munger បានត្រលប់មកវិញដ៏អស្ចារ្យចាប់តាំងពីបានជួបលោក Warren Buffett ក្លាយជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិសុទ្ធ ២.៦ ពាន់លានដុល្លារ។
តាមបទពិសោធន៍ផ្ទាល់ខ្លួន វិនិយោគិនរូបនេះ បានចែករំលែកមេរៀនឈឺចាប់ជាច្រើន រួមទាំងលក្ខណៈរបស់មនុស្សដែលងាយក្លាយជាអ្នកមាន និងជោគជ័យ៖

១. កុំឈប់រៀន
Charlie ធ្លាប់បាននិយាយថា «ចំណាយពេលរាល់ថ្ងៃព្យាយាមធ្វើខ្លួនឲ្យឆ្លាតជាងពេលភ្ញាក់ពីគេង។ ពីមួយថ្ងៃទៅមួយថ្ងៃ បន្តិចម្តងៗ អ្នកនឹងទទួលបានអ្វីដែលអ្នកសមនឹងទទួលបានពីជីវិត»។ គាត់បានចំណាយពេលមួយជីវិត អាន និងសិក្សាដោយខ្លួនឯង អនុវត្តអ្វីដែលគាត់បានរៀនទៅធ្វើការ និងជីវិត។ ការចង់ដឹងចង់ឃើញ គឺជាអ្វីដែលជំរុញឲ្យមនុស្សម្នាក់ក្លាយជាមនុស្សឆ្លាតជាងមុនជារៀងរាល់ថ្ងៃ។ មហាសេដ្ឋីវ័យ ៩៩ ឆ្នាំរូបនេះ បានចាត់ទុកការអប់រំដូចជាការប្រាក់រួម ដែលយូរៗ ទៅនឹងទទួលបានផលចំណេញខ្ពស់ជាងការវិនិយោគផ្សេងទៀត។
វិនិយោគិនអាមេរិកធ្លាប់បាននិយាយថា មានគុណភាពមួយនៅក្នុង Buffett ដែលគាត់កោតសរសើរ ជាពិសេសគឺសមត្ថភាពក្នុងការក្លាយជាម៉ាស៊ីនសិក្សាពេញមួយជីវិត។ នោះគឺជាការ អរគុណចំពោះ Buffett ក្នុងការអភិវឌ្ឍន៍ខ្លួនគាត់ ដែលក្រុមហ៊ុន Berkshire Hathaway បានក្លាយជាសាជីវកម្មមួយក្នុងចំនោមសាជីវកម្មដែលមានការទទួលស្គាល់បំផុតនៅក្នុងពិភពលោក ដែលមានកំណត់ត្រាវិនិយោគរយៈពេលវែងល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ Munger អះអាងថា «បើគ្មានការសិក្សាពេញមួយជីវិត អ្នកនឹងមិនជោគជ័យក្នុងជីវិតឡើយ បើអ្នកពឹងផ្អែកលើអ្វីដែលអ្នកដឹងរួចហើយ»។
២. ដឹងពីរបៀបអង្គុយហើយគិតដោយស្ងប់ស្ងាត់
យើងទាំងពីរ (Charlie Munger និង Warren Buffett) សង្កត់ធ្ងន់ថា រាល់ថ្ងៃយើងត្រូវចំណាយពេលអង្គុយគិត។ នេះមិនមែនជារឿងធម្មតាទេនៅក្នុងអាជីវកម្មអាមេរិក ប៉ុន្តែវាមិនអីទេ យើងនៅតែចូលចិត្តអាន និងគិត។
មនុស្សភាគច្រើនមានបញ្ហាក្នុងការអង្គុយស្ងៀម ហើយការសិក្សារបស់សាកលវិទ្យាល័យ Virginia បានរកឃើញថា មនុស្សជាច្រើនចូលចិត្តឆក់ខ្លួនឯងជាជាងចំណាយពេលគិតតែម្នាក់ឯង។ Bertrand Russell ទស្សនវិទូជនជាតិអង់គ្លេស និងជាអ្នកឈ្នះរង្វាន់ណូបែលផ្នែកអក្សរសាស្ត្រ បានអះអាងថា បញ្ហាពាក់កណ្តាលរបស់មនុស្សគឺកើតចេញពីអសមត្ថភាពរបស់មនុស្សក្នុងការស៊ូទ្រាំនឹងភាពធុញទ្រាន់។
អ្នកវិនិយោគធំៗទាំងពីរ បានដោះស្រាយបញ្ហានេះដោយខ្លួនឯង ពួកគេបានចំណាយពេលជារៀងរាល់ថ្ងៃគ្រាន់តែអង្គុយគិត។ នេះធ្វើឲ្យពួកគេមានទំនោរអត់ធ្មត់ និងគិតឲ្យបានហ្មត់ចត់ជាងមុន មុននឹងធ្វើការសម្រេចចិត្តវិនិយោគណាមួយ។ លោក Munger ណែនាំអ្នកឲ្យបន្ថយល្បឿននៃការសម្រេចចិត្តរបស់អ្នក គិតឲ្យបានច្រើន ដើម្បីស្វែងរកពេលវេលាត្រឹមត្រូវ ព្រោះការសម្រេចចិត្តមួយទាន់ពេលវេលាមានតម្លៃជាងការសម្រេចចិត្តមួយរយផ្សេងទៀត។
៣. ត្រូវមានគោលការណ៍ច្បាស់លាស់ និងផ្ដោតកុំតាមហ្វូងមនុស្ស
យោងតាមលោក Munger ដើម្បីក្លាយជាអ្នកមាន អ្នកត្រូវដឹងពីអ្វីដែលអ្នកចង់បាន ហើយកុំផ្លាស់ប្តូរវាដោយងាយ។ ជាឧទាហរណ៍ គាត់ និង Buffett បានប្រកាន់ខ្ជាប់ជាយូរណាស់មកហើយនូវយុទ្ធសាស្ត្រ ការវិនិយោគតម្លៃ ។ ដោយមិនគិតពីថា តើវាជាយុគសម័យឧស្សាហកម្ម ឬយុគសម័យអ៊ីនធឺណែត រចនាប័ទ្មជាប់លាប់របស់ពួកគេគឺ វិនិយោគលើគម្រោងតែប៉ុណ្ណោះ ដែលពួកគេអាចយល់ និងមានតម្លៃសក្តានុពល។
មិនដូចអ្នកវិនិយោគធម្មតាជាច្រើនដែលធ្វើការវាយតម្លៃលើក្រុមហ៊ុនមុននឹងវិនិយោគ ឬធ្វើតាមនិន្នាការនោះទេ លោក Munger នឹងតែងតែប្រើការគិតច្រើនផ្នែកដើម្បីប្រមូល និងដំណើរការព័ត៌មាន ហើយចុងក្រោយធ្វើសកម្មភាពលើលទ្ធផលការវិភាគ រាល់ជំហានគឺរលូនបំផុត។ ដោយមិនគិតពីអ្វីដែលអ្នកដទៃនៅជុំវិញគាត់គិត ឬរបៀបដែលពេលខ្លះគាត់វង្វេងនោះ Munger មិនដែលងាកចេញពីគោលការណ៍ទាំងនេះទេ។
កំណត់គោលការណ៍ច្បាស់លាស់សម្រាប់ខ្លួនអ្នក ហើយធ្វើតាមយ៉ាងតឹងរ៉ឹង នោះអ្នកអាចទៅកាន់ទិសដៅត្រឹមត្រូវក្នុងការធ្វើដំណើរដែលបានគ្រោងទុកជាមុនរបស់អ្នក។ ប្រសិនបើអ្នកមិនមានគោលការណ៍ក្នុងការងារ និងជីវិតទេ លោក Munger ណែនាំឱ្យធ្វើបញ្ជីឥឡូវនេះ។
Charlie Munger ក៏បានរាយបញ្ជីទំនោរចិត្តសាស្ត្រមួយចំនួនដែលធ្វើឱ្យមនុស្សយល់ច្រឡំនៅក្នុងសុន្ទរកថារបស់គាត់នៅឆ្នាំ ១៩៩៥ នៅសាកលវិទ្យាល័យ Harvard គាត់បានលើកឡើងពីឥទ្ធិពលនៃការឆ្លងដែលធ្វើឲ្យមនុស្សធ្វើតាមសកម្មភាពរបស់គ្នាទៅវិញទៅមកដោយមិនដឹងមូលហេតុ។ លោក Munger បានកត់សម្គាល់ឃើញថា សហគ្រិនជាច្រើននៅក្នុងទីផ្សារគ្រាន់តែធ្វើតាមអ្វីដែលអ្នកផ្សេងទៀតបានធ្វើ ដោយចាក់លុយចូលទៅក្នុងការវិនិយោគទាន់សម័យ។ នេះប្រាកដជាមិនធ្វើឱ្យអ្នកក្លាយជាអ្នកមាននោះទេ អ្នកត្រូវការគោលការណ៍ដើម្បីសម្រេចអ្វីគ្រប់យ៉ាង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៧ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១៩ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក