KPT+
៧ទីតាំង ជាយរាជធានីភ្នំពេញ ស័ក្តសមបំផុតសម្រាប់អ្នកនិយមភ្លក់កាហ្វេ ហើយលំហែកាយនឹងធម្មជាតិ
រៀងរាល់ចុងសប្តាហ៍ ហាងកាហ្វេ បានក្លាយជាទីដ៏ពេញនិយមបំផុតសម្រាប់អ្នករស់នៅភ្នំពេញ ពិសេសយុវវ័យតែម្តង ឯហាងកាហ្វេបច្ចុប្បន្ន ក៏មានជម្រើសច្រើនថែមទៀត មានទាំងទីតាំងបែបស្ងប់ស្ងាត់បែប outdoor និងសូម្បីតែលក្ខណៈកូនកាត់ ជាហាងកាហ្វេផង ជាកន្លែងកម្សាន្តលំហែកាយផង។
ជារួម សម្រាប់ហាងកាហ្វេដែលមានកន្លែងអង្គុយ ចំណាយពេលមុខកុំព្យូទ័រយួរដៃក្រោមម៉ាស៊ីនត្រជាក់ មិនខ្វះទេ ប៉ុន្តែចុះបើប្តូរជាមកផឹកកាហ្វេមើលទេសភាព ឬកម្សាន្តសប្បាយវិញ តើចាប់អារម្មណ៍ដែរទេ? នៅពេលនេះ កម្ពុជាថ្មី សូមណែនាំហាងកាហ្វេមួយចំនួន ដែលមានទីធ្លាធំទូលាយ ថែមទាំងអាចកម្សាន្តជាមួយនឹងសកម្មភាពផ្សេងៗបានទៀត។
១. Lé Toul Café
ទីកន្លែងសម្រាកលំហែកាយ និងជាអាហារដ្ឋានបែបធម្មជាតិក្នុងបរិវេណដីធំមួយ ក្នុងខណ្ឌព្រែកព្នៅ ជាយរាជធានីភ្នំពេញ។




២. The Farm Coffee
បរិយាកាសទីនេះ រៀងអ៊ូអរ អាចមិនស័ក្តសមនឹងអ្នកដែលចង់ស្វែងរកកន្លែងក្រេបកាហ្វេធ្វើការដោយស្ងប់ស្ងាត់ ប៉ុន្តែ គឺពេញនិយមបំផុត សម្រាប់អ្នកដែលទៅលក្ខណៈគ្រួសារ និងចូលចិត្តថតរូបជាមួយទេសភាពស្អាតៗ ក៏ព្រោះទីនេះ មានកន្លែងក្មេងលេង រួមនឹងការរៀបចំសួនច្បារដ៏ស្រស់ស្អាត។ សម្រាប់កាស្វែងរកហាងកាហ្វេនេះ មិនពិបាកទេ គឺមានទីតាំងក្បែរផ្សារ Macro ទី២តែម្តង ។



៣. May Coffee 7NG
ហាងកាហ្វេ May Coffee 7NG មានទីតាំងស្ថិតនៅទឹកដីនៃ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ថ្មីៗនេះ កន្លែងផឹកកាហ្វេដ៏ពេញនិយមមួយនេះ បានបន្ថែមចំណុចទាក់ទាញខ្លះៗ ដើម្បីផ្តល់ការសម្រាកលំហែកាយ ដល់អតិថិជនរបស់ខ្លួន អាចអង្គុយគយគន់ទិដ្ឋភាពពណ៌បៃតងនៃធម្មជាតិ ជាច្រើនជម្រើស។



៤. Tropic Park
ហាងកាហ្វេមួយនេះ ទើបតែមានវត្តមាននៅក្នុងក្រុងភ្នំពេញថ្មីៗនេះទេ ប៉ុន្តែមានអ្នកទៅហាងកាហ្វេមួយនេះច្រើនគួរសម ព្រោះតែមានទីតាំងក្នុងក្រុង ស្ថិតនៅបណ្តោយផ្លូវ៦០ម៉ែត្រ និងសួនច្បាររៀបចំយ៉ាងស្អាត អាចអង្គុយទទួលទានកាហ្វេ និងថតរូបលេងបានវាស់ល្ងាច។


៥. Maloop
មិនមែនជាយក្រុងទេ គឺទឹកដីបឹងទំពន់តែម្តង តែហាងកាហ្វេមួយនេះ បែរជាមិនសូវជាមានអ្នកបានស្គាល់។ ជាមួយនឹង ទិដ្ឋភាពដ៏ស្អាតនៃសួនច្បារដែលរៀបចំឡើង ក្រៅពីអាចទទួលទានភេសជ្ជៈប្រចាំហាងហើយ និងមានអាហារបែបថ្មី ជាច្រើនទៀត។ តាមរយៈផេករបស់ហាង បញ្ជាក់ថា ហាងបស់ខ្លួន បើកនៅម៉ោង៩ព្រឹក។




៦. កាហ្វេនិស្សិត
បើនិយាយពីការរៀបចំ គឺគ្មានទេ តែដោយសារកន្លែងផឹកកាហ្វេមួយនេះ ស្ថិតនៅក្នុងបរិវេណដ៏ធំទូលាយរបស់ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាទីពេញនិយមណាស់សម្រាប់សិស្សនិស្សិត អាចមកទទួលភេសជ្ជទីនេះបានហើយ អាច អានសៀវភៅ និងធ្វើសកម្មភាពផ្សេងទៀត។

៧. Zoom Garden Café & Wine
មិនឆ្ងាយទេ ជិតអ៉ីអន២តែម្តង តែទីនេះខុសប្លែកពីទីតាំងទាំង៤ខាងលើ ព្រោះជាលក្ខណៈកូនកាត់ ជាហាងកាហ្វេផង ជាកន្លែងកម្សាន្តផង មានទាំងសួនកុមារ សួនទន្សាយ និងកន្លែងថតរូបស្អាតៗ។ ក្រៅពីនេះ នៅមានបន្ទប់សម្រាប់ប្រជុំ និងសូម្បីតែKTV អាចឱ្យលោកអ្នកកម្សាន្តពេញមួយថ្ងៃបាន លើសពីនេះ នៅអាចរៀបចំកម្មវិធីជប់លៀងល្ងាចនៅទីនេះបានទៀតផង (ទីតាំងស្ថិតនៅ ផ្ទះលេខ៨៥, ផ្លូវ៩២ និងផ្លូវឧកញ៉ាទ្រីហេង)។ https://g.co/kgs/JzoEn5




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក