KPT+
របៀបមើលមនុស្សដែលយើងរាប់អានសព្វថ្ងៃ ក្លែងក្លាយឬពិត
មនុស្សខ្លះចូលមកជីវិតយើង គឺដើម្បីតែចង់បានផលប្រយោជន៍យកយើងជាឈ្នាន់ឬមានបំណងចង់ធ្វើបាបតែប៉ុណ្ណោះ។ ប្រសិនបើយើងដឹងពីវិធីដោះស្រាយចេញពីអ្នកទាំងនោះ គឺជារឿងល្អប្រសើរជាងនៅសេពគប់មនុស្សប្រភេទហ្នឹង នាំតែអន្តរាយខ្លួនទៅថ្ងៃមុខ។
ខាងក្រោមនេះជាវិធីមើលថា តើទំនាក់ទំនងនោះក្លែងក្លាយឬយ៉ាងណា និងវិធីដើរចេញយ៉ាងឆាប់រហ័ស កុំនៅយូរ។
១.លាក់លៀមសូម្បីតែរឿងតូចតាច

ប្រភេទមនុស្សនេះមិនចូលចិត្តប្រាប់រឿងកើតឡើងក្នុងជីវិតពួកគេទេ ព្រោះអ្នកទាំងនោះមិនរំពឹងថា យើងនឹងមានវត្តមានក្នុងជីវិតពួកគេយូរឡើយ។ ធ្លាប់ទេ សួរគេច្រើនដងពីបញ្ហាជីវិតឬអ្វីដែលអាចជួយគេបានក្នុងគ្រាលំបាក តែអ្វីដែលទទួលបានមកវិញគឺសំណួរគេសួរចាក់មកវិញ។ មនុស្សនេះមិនចង់បើកចំហភាពស្មោះត្រង់ជាមួយយើងទេ គេធ្វើអ្វីលាក់ៗសូម្បីតែរឿងតូចតាច។
២.មិនដែលចាត់ទុកយើងជាមិត្តក្នុងជីវិតគេ
តើយើងសំខាន់ចំពោះគេប៉ុណ្ណា? គេមានពេលវេលាសម្រាប់យើងអត់? ប្រសិនបើពួកគេមិនចាត់ទុកយើងជាមិត្តទេ គេមិនយកចិត្តទុកដាក់លើយើងនាំតែខាតពេលទេ។
៣.មិនដែលធ្វើខុសហើយតែងតែស្ដីបន្ទោសអ្នកជុំវិញ

បើគេមានគំនិតអាក្រក់តាំងពីដើម ហើយគិតចង់ធ្វើបាបយើង គឺថាគេប្រាកដជាបង្វែរកំហុសគ្រប់យ៉ាងមកលើយើងជាក់ជាមិនខាន។ មនុស្សនេះមិនខ្វល់ថា ធ្វើឲ្យយើងឬនរណាឈឺចាប់ឡើយ ចរិតគេតែងនិយាយដូចមនុស្សមិនដឹងរឿង ទាំងដែលការពិតមានវិធីលួចធ្វើបាបយើងដោយចិត្តត្រជាក់។
៤.ព្យាយាមធ្វើឲ្យយើងច្រណែន
បើយើងចិត្តក្ដៅតាមគេដុត នោះសមបំណងគេហើយ។ មនុស្សរាប់អានគ្នាឯណា គេធ្វើចរិតធូរថ្លៃចឹងដាក់គ្នានោះ។លើសពីនេះទៀត ប្រសិនបើមនុស្សហ្នឹងមាត់ចចេចចចូច ច្រណែននិន្ទានឹងមនុស្សផ្សេងទៀតនៅក្នុងជីវិតយើង នោះហើយជាធាតុពិតនិងអាកប្បកិរិយាផ្ទាល់ខ្លួនពីកំណើតរបស់គេ។
៥.ធ្វើខ្លួនមិនគួរទុកចិត្ត

គេចូលចិត្តធ្វើអ្វីមានអាថ៌កំបាំង សាំញាំ លាក់មុខលាក់ក្រោយ ធ្វើរឿងបែបស្ងប់ស្ងៀមមិនចង់ឲ្យយើងដឹងពីគេក្នុងនាមជាមិត្ត។ រឿងយើងវិញគេជជីកសួរមិនឲ្យសល់ តែរឿងគេលាក់ទុកក្នុងទៅទីកំបាំង ខ្លាចដឹងច្រើនអាចលេចធ្លាយចរិតពិតណាមួយចេញមិនខាន។ ដូច្នេះគេតែងតែទម្លាប់ធ្វើខ្លួនលឹបលមិនគួរឲ្យទុកចិត្តបាន។
៦.ញាណពិសេសអាចប្រាប់យើងថាគេកំពុងកុហក
ធ្លាប់មានអារម្មណ៍ថាអ្វីមួយមិនប្រក្រតីដែរទេ? នេះចង់សំដៅដល់មនុស្សដែលបានបញ្ចេញសកម្មភាពអ្វីមួយមកយើង។ ជួនខ្លះញាណរបស់យើងអាចដឹងថា ម្នាក់ហ្នឹងកំពុងតែមានបំណងអាក្រក់មកលើយើង។
៧.មិនខ្វល់អំពីអារម្មណ៍យើង
ឧទាហរណថាយើងកំពុងតែខូចចិត្ត អន់ចិត្តនៅកន្លែងធ្វើការ តែដៃគូឬមិត្តយើងមិនបានខ្វល់នឹងយើង បានន័យថាពួកគេមិនបង្ហាញការគោរពចំពោះអារម្មណ៍យើងសូម្បីតែបន្តិចណា។ មិត្តល្អទោះយើងនិយាយតាប៉ែដាក់គេ១០០ដង ក៏មិនធុញទ្រាន់ស្ដាប់នូវការអធិប្បាយរបស់យើងដែរ។
៨. មិននៅក្បែរពេលយើងមានទុក្ខលំបាក
មិត្តល្អទោះជួបគ្នាក្នុងគ្រាសប្បាយឬលំបាក ពួកគេនៅតែអាចស៊ូទៅជាមួយគ្នា។ ប៉ុន្តែបើអ្នកកំពុងចង់យំខូចចិត្តខឹងឬសោកសៅ តែបែរជាគ្មានគេនៅក្បែរ ក្នុងស្ថានភាពនេះដល់ពេលហើយគួរជៀសឆ្ងាយពីមនុស្សប្រភេទនេះទៅ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មនុស្សល្អពិតនិងល្អសម្ដែងដូចគ្នាទេ?
ចុចអាន៖មនុស្សចូលចិត្តនិន្ទាគេក្រោយខ្នងមិនចេញមុខ មានចរិតលក្ខណៈយ៉ាងម៉េច?

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ៧ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ