KPT+
ហេតុអ្វីមនុស្សស្រីនិយមរកដៃគូជីវិតមានអាយុច្រើនជាងខ្លួន?
ក្នុងសង្គមខ្មែរ និងប្រទេសអាស៊ានភាគច្រើននារីៗសម្រេចចិត្តទទួលយកបុរសវ័យច្រើនជាងខ្លួនមកធ្វើជាគូអនាគត។ បុរសខ្លះយកប្រពន្ធអាយុតិចជាងដល់ទៅមួយជួរក៏មិនអី ប៉ុន្តែបើស្រីៗវិញកម្រមានណាស់យកប្តីក្មេងពេក។

ក្រោមនេះជាមូលហេតុដែលមនុស្សស្រីមិនចូលចិត្តយកដៃគូជីវិតក្មេងជាងខ្លួន៖
ភាពចាស់ទុំ៖ ទោះបីមនុស្សស្រីពូកែយ៉ាងណា នាងនៅតែត្រូវការមនុស្សប្រុសម្នាក់ដែលរឹងមាំសម្រាប់ឲ្យនាងពឹងពាក់បាន។ មនុស្សស្រីយល់ថា បុរសវ័យក្មេងអាចមានមានអត្តចរិតក្មេង ពោលគឺមានចរិតឆេវឆាវ និងមិនសូវចេះគិតគូបានហ្មត់ចត់។ ដូច្នេះនាងត្រូវការមនុស្សប្រុសម្នាក់ដែលអាចមើលថែនាងបាន មិនមែនអ្នកដែលនាងត្រូវចាំមើលថែដូចកូននោះទេ។

ភ្នែកញាតិ៖ ដូចដែលយើងធ្លាប់ដឹង សង្គមខ្មែរធ្វើអ្វីក៏ដោយតែងតែខ្លាចញាតិជិតខាង និយាយពីមាត់មួយទៅមាត់មួយណាស់។ ម្យ៉ាងខ្មែរយើងមិនទម្លាប់ឲ្យកូនស្រីយកស្វាមីអាយុប្អូនទេ ព្រោះយល់ថារាសីដាក់ ហើយនេះក៏ជាមូលហេតុមួយដែលមនុស្សស្រីពិបាកនឹងយកមនុស្សប្រុសអាយុប្អូនមកធ្វើជាប្តី។ មនុស្សស្រីគិតពីកិត្តិយសណាស់ នាងតែងតែខ្លាចញាតិរិះគន់មើលមកមិនទំនង ដែលយកគូមិនសក្តិសមនឹងវ័យ។

រូបសម្រស់៖ មនុស្សស្រីយល់ថា នៅពេលដែលមានស្វាមីអាយុតិចជាង ពេលដែលបណ្តើរគ្នាទៅណាមកណាម្ដងៗ ហាក់ដូចជាមិនសម ព្រោះមើលមកខ្លួនឯងដូចជាបងស្រីបណ្តើរប្អូនប្រុសអ៊ីចឹង។ មួយទៀតសោត សម្រស់មនុស្សស្រីងាយនឹងចាស់ជាងមនុស្សប្រុស ពិសេសក្រោយសម្រាលកូននាងកាន់តែបាក់សម្ផស្សទ្វេរដង។ ដូចនេះ ការយកសា្វមីអាយុច្រើនជាង នាំឲ្យអ្នកទាំងពីរចាស់ទៅព្រមគ្នា។

ទំនុកចិត្ត៖ ស្រីៗមួយចំនួនធំមិនហ៊ានយកស្វាមីក្មេងជាង ព្រោះនាងខ្លាចថ្ងៃណាមួយបុរសម្នាក់ដែលធ្លាប់តែសន្យាថានៅជាមួយគ្នា ប្រែជាបែកចិត្តទៅរកស្រីក្មេងជាងនាង។ នាងមិនទុកចិត្តមនុស្សប្រុសក្មេងថាអាចព្រមរស់នៅជាមួយប្រពន្ធរបស់ខ្លួនដែលមានសម្រស់កាន់តែប្រែទៅនោះណាស់៕
អត្ថបទ៖ សន្យា
ចុចអាន៖ រឿងគួរឱ្យអស់សំណើចដែលនារីៗចូលចិត្តប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ
ចុចអាន៖ ចំណងអាពាហ៍ពិពាហ៍ជោគជ័យដែរឬអត់អាចសម្គាល់ដោយទង្វើទាំងនេះ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ