Connect with us

ព័ត៌មានជាតិ

មិនថាថ្ងៃ​សីល ឬថ្ងៃ​ធម្មតា ពលរដ្ឋ​មកបន់ស្រន់​លោក​តាដំបងក្រញូង ជឿមានបារមី​ពូកែស័ក្តិសិទ្ធិ

បានផុស

នៅ

ប្រជាពលរដ្ឋនិងមហាជនមកពីទីជិតឆ្ងាយ បាន​នាំគ្នាមកបន់ស្រន់​រូបសំណាកលោកតាដំបងក្រញូងនៅក្រុងបាត់ដំបង​ ខេត្តបាត់ដំបង ​ដោយជំនឿមាន​បារមីពូកែ​ស័ក្កសិទ្ធ។

ជា​រៀងរាល់ថ្ងៃ ជាពិសេស​ថ្ងៃឧបោសថសីលនិងថ្ងៃបុណ្យទានធំៗ គេសង្កេតឃើញមានមនុស្សច្រើនកុះករមកធ្វើការបន់ស្រន់ និងមានប្រារព្ធពិធីសាសនាផ្សេងៗដើម្បីទទួលបានសេចក្តីសុខចាកផុតគ្រោះចង្រៃ ឬបានបំពេញបំណងដល់​បុគ្គល​ដែលបានបន់ស្រន់ មិនថាប្រជាពលរដ្ឋសាមញ្ញឬមន្ត្រីរាជការ​ជាដើម។

ក្នុងសកម្មភាពបន់ស្រន់ ដោយ​នាំ​​ទាំងដង្វាយមកថ្វាយផងនោះ យុវជនឈ្មោះគឹម សុង បានឲ្យដឹងថា ការនាំមកនូវដង្វាយនេះ គឺជាការដឹងគុណដែលខ្លួនបានបន់ស្រន់កាលពីថ្ងៃកន្លងទៅ ហើយការបន់ស្រន់នោះក៏បានដូចបំណង ទើបខ្លួនយកដង្វាយតាមការសន្យាកាលណោះ​មកថ្វាយតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនខុសគ្នានោះដែរ អ្នកស្រី ចាន់នី ក្នុងវ័យជាង ៤០ ឆ្នាំ រស់នៅក្នុងក្រុងបាត់ដំបងបានប្រាប់​ឲ្យ​ដឹងថា “កាលពីម្សិលមិញត្រូវនិងថ្ងៃសីលផង ខ្ញុំបាននាំយកដង្វាយមកថ្វាយលោកតាដំបងក្រញូងលាបំណន់ ដែលកូនខ្ញុំបានប្រឡងជាប់ដូចបំណង​ដែលខ្ញុំបានបន់”។

ជុំវិញការបន់ស្រន់នៅ​រូបសំណាកលោកតាដំបងក្រញូង មន្ត្រីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តបាត់ដំបងបានលើកឡើងថា ការបន់ស្រន់នេះពិបាកក្នុងការវិនិច្ឆ័យលើបារមី​យ៉ាងណា ជារួមវាអាស្រ័យទៅលើនិស្ស័យបុគ្គលម្នាក់ៗប៉ុណ្ណោះ ដែលអ្នកខ្លះក៏បានដូចបំណង ហើយខ្លះក៏មិនដូច​បំណងដែលប៉ង។

លោកបន្តថា បើនិយាយទៅ ទំនៀមទម្លាប់ក្នុងការជឿទៅលើការបន់ស្រន់ អ្នកខ្លះក៏បានផលដោយចៃដន្យ ដូច្នេះលោក​ក៏មិនដឹងថា លោកតាដំបងក្រញួងមានបារមីពិតឬយ៉ាងណា​នោះទេ អាស្រ័យលើលទ្ធផលអ្នកដែលបានបន់ស្រន់ប៉ុណ្ណោះ តែឃើញមានអ្នកមកគោរពប្រតិបត្តិស្ទើររាល់ថ្ងៃដែរ។

ក្នុងវ័យ ៧៦ ឆ្នាំ ជាអតីតគ្រូបង្រៀន លោក សំរឹត បានឲ្យដឹងដែរថា “តាមពិតទៅ លោកតាដំបងក្រញួង ល្បីថាស័ក្ត​សិទ្ធតាំងពី ខ្ញុំនៅក្មេង ហើយខ្ញុំក៏មានជំនឿខ្លះដែរលើការបន់ស្រន់ ហើយនៅក្នុងខេត្តបាត់ដំបង ខ្ញុំសង្កេតឃើញកន្លែងដែលប្រជាជនភាគច្រើនក្នុងខេត្ត គឺមានតែ២ទីតាំងនោះទេ ដែលពលរដ្ឋ​ច្រើនតែនាំគ្នាទៅស្បថ​ឬបន់ស្រន់ជឿ​ថាមាន​បារមី​ស័ក្កសិទ្ធិ​ ក្នុងនោះ មានរូបសំណាកលោកតាដំបងក្រញួង និង១ទៀត នៅប្រាសាទបាណន់“។

រូបសំណាកលោកតាដំបងក្រញួង មានកម្ពស់ ៦,៥ ម៉ែត្រ ស្ថិតនៅចំណុចផ្លូវបំបែករង្វង់មូលឆ្ពោះទៅកាន់រាជធានីភ្នំពេញ និង ខេត្ដបន្ទាយមានជ័យ។ រូបសំណាកនេះត្រូវបានសាងសង់ដំបូងក្នុងសម័យសង្គមរាស្ដ្រនិយម ដែលមានទំហំតូចជាងសព្វថ្ងៃ ហើយត្រូវបានកសាងឡើងវិញក្នុងឆ្នាំ១៩៩៩ សម្រាប់ជាទីគោរពសក្ការ:តាមជំនឿរបស់អ្នកស្រុក និងត្រូវបានគេជឿថា មានបារមីបំផុតលើជំនឿសាសនា ពិសេសការបន់ស្រង់នានា។

ជារៀងរាល់ ថ្ងៃឧបោសថសីល និងថ្ងៃបុណ្យទានធំៗ គេសង្កេតឃើញមានមនុស្សច្រើនកុះករមកធ្វើការបន់ស្រន់ និងប្រារព្ធពិធីសាសនាផ្សេងៗផងដែរ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១០ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម