KPT+
៧ចំណុច ជឿថាលែងស្ត្រេសពេលសម្ងំនៅផ្ទះ អំឡុងកូវីដកំពុងរាតត្បាត
សម្ងំនៅផ្ទះគេចពីវីរុសកូវីដ ១៩ អាចជាពេលវេលាពិបាកបំផុតមួយ និងស្ត្រេសខ្លាំងថែមទៀត ហើយបើនិយាយដល់ព័ត៌មានរាប់ពាន់លើបណ្តាញសង្គម កាន់តែធ្វើឲ្យយើងមានអារម្មណ៍មិនល្អមិនខាន។ បើស្ត្រេសខ្លាំងម្លឹងៗ ហេតុអីមិនរកវិធីធ្វើឲ្យខ្លួនយើងសប្បាយចិត្តអំឡុងពេលនេះទៅ។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងណែនាំតិចនិកខ្លះជួយយើងបំភ្លេចរឿងជំងឺកូរ៉ូណា និងអាចនៅផ្ទះដោយសប្បាយចិត្តបាន។
១- ចូលរួមថ្នាក់រៀនតាមអ៊ីនធើណេត

អំឡុងពេលប្រទេសកំពុងប្រយុទ្ធជាមួយវីរុសកូវីដ ១៩ បណ្តាសាលារៀនទាំងអស់ ទាំងក្លិបហាត់ប្រាណ ត្រូវបានណែនាំឲ្យផ្អាកជាបណ្តោះអាសន្ន។ ប៉ុន្តែយើងក៏គួរតែអរគុណដល់អ៊ីនធើណេត ដែលនៅតែអាចជួយយើងរកបានថ្នាក់ហាត់ប្រាណ ឬរៀនជំនាញផ្សេងៗបានដដែល ហើយការទទួលបានចំណេញដឹងថ្មីៗ នឹងធ្វើឲ្យយើងមានអារម្មណ៍ល្អ បើទោះជាកំពុងជាប់ខ្លួននៅក្នុងផ្ទះក្តី។
បើរាងកាយយើងត្រូវការហាត់ប្រាណ ក៏មិនថ្វីដែរ ប្រហែលជាមានក្លិបហាត់ប្រាណខ្លះ អាចមានសេវាហាត់តាម Streaming Online ថែមទាំងមានគ្រូណែនាំពីវិធីហាត់ថែមទៀត។
នៅពេលយើងនៅតែមួយកន្លែងពេលមួយថ្ងៃ នឹងធ្វើឲ្យអារម្មណ៍ស្ត្រេសកាន់តែធ្ងន់ធ្ងរ ប៉ុន្តែបើយើងហាត់ប្រាណអំឡុងពេលនេះ អាចជួយកាត់បន្ថយបញ្ហាថប់បារម្ភយ៉ាងមានប្រសិទ្ធភាព។
២- ចាប់ផ្តើមធ្វើអ្វីមួយយើងចូលចិត្ត

កាលពីមុនកូរ៉ូណាផ្ទុះ យើងអាចនឹងមិនបានធ្វើអ្វីដែលយើងចូលចិត្ត ខណៈចម្លើយគឺថា ដោយសារយើងមិនមានពេលគ្រប់គ្រាន់ធ្វើអ្វីដែលខ្លួនឯងចូលចិត្ត ឬអ្វីមួយល្អសម្រាប់ខ្លួនឯង។ បើអ៊ីចឹង ពេលនេះ ជាពេលល្អមួយ អាចចាប់ផ្តើមការងារយើងចង់ធ្វើបានហើយ ហើយរឿងយើងគួរតែធ្វើ អាចជាការបញ្ចេញស្នាដៃបែបសិល្បៈដូចជាគូររូប ឬសូនរូបជាដើម។
ការងារសូនរូប អាចជ្រើសយកកន្លែងណាមួយក្នុងផ្ទះយើងដើម្បីចាប់ផ្តើម ហើយគួរទិញឧបករណ៍គ្រប់យ៉ាងយើងគិតថា ត្រូវការប្រើប្រាស់អំឡុងពេលនេះ។
៣- លេងល្បែងផ្គុំរូប ឬហ្គេមផ្សេងៗ
វិធីសាស្ត្រល្អបំផុត ជួយយើងកុំឲ្យស្ត្រេសខ្លាំង ភ្លេចរឿងកូរ៉ូណាបាន អាចសាកល្បងល្បែងផ្គុំរូប ក៏ល្អដែរ។ មិនថាជាមួយអ្វីនោះទេ ល្បែងផ្គុំរូបអាចរំញោចអារម្មណ៍យើងខ្លាំង។ អាចស្វែងរកបានតាមហាងលក់ល្បែងលេង ហើយបើយើងចង់លេងហ្គេមប្រកួតជាមួយនរណាម្នាក់ ក៏លេងតាមទូរសព្ទកាន់តែទាក់ទាញទៀត។
៤- ចាប់ផ្តើមរៀនចម្អិនអាហារពិសេសៗ

ក្រៅពីផ្តោតសំខាន់កុម្មុងអាហារថ្មីៗ ស្រស់ៗតាមអនឡាញ គ្នាយើងក៏គួរចំណាយពេលខ្លះ គិតលើបន្លែស្រស់ៗទាំងនោះ អាចច្នៃជាអ្វីប្លែក រស់ជាឆ្ងាញ់ និងទាញទាក់ជាអាហាររាល់ដងយើងចម្អិន ក៏ជាវិធីសាស្ត្រមួយ ជួយឲ្យអារម្មណ៍យើងកាន់តែរីករាយផងដែរ។
៥- អានសៀវភៅ

គ្រប់ប្រភេទសៀវភៅទាំងអស់ សុទ្ធតែមានន័យរបស់វា ដែលអាចទាក់ទាញចំណាប់អារម្មណ៍យើង អានវារហូតទល់ចប់។
៦- ចាប់ផ្តើមបង្កើតសួនច្បារក្នុងផ្ទះ

និយាយដល់ចំណុចនេះ គ្នាយើងអាចនឹងភ្ញាក់ផ្អើលបន្តិច ប៉ុន្តែវិធីសាស្ត្រល្អបំផុត ដើម្បីធ្វើឲ្យយើងសប្បាយចិត្ត គឺជាមើលថែអ្វីមួយ មិនមែនជាខ្លួនយើង។ ក្នុងន័យនេះ ក៏ជាឱកាសល្អបំផុតសម្រាប់យើង បង្កើតសួនស្រស់ស្អាតមួយនៅក្នុងផ្ទះ ដោយចាប់ផ្តើមដាំរុក្ខជាតិស្អាតៗ តូចៗ តាមចំណង់ចំណូលចិត្ត ហើយធ្វើឲ្យផ្ទះយើងមើលទៅកាន់តែទាក់ទាញ។
៧- កែលម្អផ្ទះសម្បែងឲ្យទាក់ទាញ
នៅកន្លែងណាមួយក្នុងផ្ទះយើង ប្រហែលយើងចង់ជួសជុលកែលម្អជាយូរមកហើយ គ្រាន់តែគ្មានពេលគ្រប់គ្រាន់ មិនអ៊ីចឹង? ចុះពេលនេះ ចាំអីទៀត យើងគួរចាប់ផ្តើមផែនការកែលម្អសោភ័ណភាពផ្ទះយើងបានហើយ ដូចជាការដំឡើងធ្នើរដាក់សៀវភៅ ឬកន្លែងសម្រាប់ព្យួររួបភាពលម្អផ្ទះ ឬក៏អាចរៀបចំកន្លែងធ្វើការទាក់ទាញមួយសម្រាប់ខ្លួនឯងនៅផ្ទះក៏បាន បើយើងគិតថា អាចនឹងធ្វើការអនឡាញ រយៈពេលយូរទៅមុខទៀត៕
អត្ថបទផ្ដល់សិទ្ធ៖ Hello គ្រូពេទ្យ
ចុចអាន៖ តិចនិកខ្លះៗជួយដោះស្រាយបញ្ហាផ្លូវចិត្តអំឡុងពេលនៅតែផ្ទះក្នុងវិបត្តិកូវីដ
ចុចអាន៖ ស្ត្រីកំពុងពពោះ បើកើតកូវីដ១៩ អាចចម្លងទៅកូនដែរអត់?

-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច