Connect with us

KPT+

ជាងកាត់សក់ជប៉ុន វ័យ​១០៨​ឆ្នាំ​ នៅ​តែមាំមួន ដោយសារ​ប្រកាន់ខ្ជាប់នូវទស្សនវិជ្ជានៃជីវិត

បានផុស

នៅ

ស្ត្រី​វ័យ​១០៨​ឆ្នាំ​រូប​នេះ​នៅ​តែ​មាន​សុខភាព​ល្អ ប្រុង​ប្រយ័ត្ន និង​បម្រើ​អតិថិជន​ដែល​មក​កាត់សក់បានយ៉ាងល្អប្រសើរ។ គាត់តែងតែប្រកាន់ខ្ជាប់នូវទស្សនវិជ្ជានៃជីវិត ដោយមិនមានការអន់ចិត្ត គ្មានការច្រណែន មិនឈ្លោះប្រកែកជាមួយនរណានាំឲ្យជីវិតជួបទុក្ខសោកឡើយ។

លោកយាយ Shitsui Hakoishi កើតនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ១៩១៦ ក្នុងគ្រួសារកសិករនៅ Nakagawa ប្រទេសជប៉ុន។ កាលនៅក្មេង គាត់បានចាកចេញពីស្រុកកំណើតទៅទីក្រុងតូក្យូ ដើម្បីរៀនពាណិជ្ជកម្ម។ គាត់បានចាប់ផ្តើមធ្វើការជាជាងកាត់សក់នៅឆ្នាំ ១៩៣១។ នៅអាយុ ២០ឆ្នាំ គាត់បានទទួលវិញ្ញាបនបត្រកាត់សក់ ដែលជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងជីវិតរបស់គាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីរៀបការរួច គាត់និងប្តីបានបើកហាងមួយនៅទីក្រុងតូក្យូក្នុងឆ្នាំ ១៩៣៩។ ទោះជាយ៉ាងណាក៏ដោយ សង្គ្រាមលោកលើកទី២ បានយកអ្វីៗទាំងអស់ចេញពីគាត់។ ក្រោយមក ស្វាមីបានទទួលមរណភាព ​​ហាង​កាត់សក់​ត្រូវ​បំផ្លាញ​ដោយ​ការ​វាយឆ្មក់​តាម​អាកាស​។ នៅឆ្នាំ ១៩៥៣ គាត់បានត្រឡប់ទៅស្រុកកំណើតនៅ Nakagawa ដើម្បីចាប់ផ្តើមអាជីពឡើងវិញ និងបើកហាងកាត់សក់ផ្ទាល់ខ្លួនផងដែរ។

នៅឆ្នាំ ២០២០ គាត់មានកិត្តិយសដែលត្រូវបានជ្រើសរើសជាអ្នកកាន់ភ្លើងសម្រាប់កីឡាអូឡាំពិកទីក្រុងតូក្យូ។ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ គាត់​បាន​ហាត់​ដើរ​ជា​រៀង​រាល់​ថ្ងៃ។ គាត់​កាន់​ដំបង​ធ្ងន់​ដូច​ពិល​អូឡាំពិក ពេល​ដើរ​ប្រហែល ១០០០ ជំហាន។ ទោះបីជាមានអាយុ ១០៨ ឆ្នាំក៏ដោយ លោក Hakoishi នៅតែបម្រើអតិថិជនរបស់គាត់ជាប្រចាំ។ គាត់បានចែករំលែកថា​ គាត់មិនមានគម្រោងចូលនិវត្តន៍ ហើយបន្តធ្វើការងារដែលគាត់ស្រឡាញ់អស់រយៈពេលជិតមួយសតវត្ស។

យ៉ាងណា កាលពីពេលថ្មីៗនេះ គាត់ត្រូវបានផ្តល់កិត្តិយសដោយអង្គការ Guinness World Records ថា ជាអ្នកកាត់សក់ស្ត្រីដែលមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោកក្នុងវ័យ ១០៨ ឆ្នាំ។ នៅពេលសួរអំពីទស្សនវិជ្ជាដែលជួយឲ្យគាត់មានអាយុវែង និងយកឈ្នះលើគ្រប់បញ្ហាទាំងអស់ក្នុងជីវិត គាត់បានចែករំលែកថា សូមអរគុណចំពោះការថែរក្សារបបអាហារដែលមានសុខភាពល្អ ដោយរួមបញ្ចូលគ្នានូវលំហាត់សាមញ្ញៗដូចជាការដើរ និងស្មារតីសុទិដ្ឋិនិយម ដោយមិនមានការច្រណែន ឬស្អប់នរណាម្នាក់ឡើយ។

ជាចុងក្រោយលោកយាយបានមានប្រសាសន៍ថែមទៀតថា «គ្មានការអន់ចិត្ត គ្មានការស្អប់ គ្មានការប្រច័ណ្ឌ គ្មានការប្រកែក គឺជាទស្សនៈជីវិតដែលម្តាយរបស់ខ្ញុំបានបង្រៀនខ្ញុំតាំងពីតូច។ នេះជួយឲ្យខ្ញុំរក្សាស្មារតីវិជ្ជមាន និងសុទិដ្ឋិនិយមគ្រប់កាលៈទេសៈទាំងអស់»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Won Bin ចង់សងបំណុលជំនួស Kim Sae Ron គឺជារឿងមិនពិតឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម