Connect with us

KPT+

ពេជ្រ​ល្បី​ជាង​គេ​លើ​លោក គ្មាន​នរណា​ហ៊ាន​ធ្វើ​ជា​ម្ចាស់​ ព្រោះ​ជាប់បណ្តាសាដល់ស្លាប់

បានផុស

នៅ

នៅលើពិភពលោក មានត្បូងពេជ្រដ៏ស្រស់ស្អាតរាប់មិនអស់ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា ពេជ្រខ្លះផ្ទុកនូវអាថ៌កំបាំង ភាពស្រស់ស្អាត និងរឿងរ៉ាវចម្លែកៗដូចជា ពេជ្រ Hope ដែលត្រូវបានគេស្គាល់ថា ពិសេសបំផុតនៅលើពិភពលោក។ ជាមួយនឹងពណ៌ខៀវដ៏កម្ររបស់វា ទម្ងន់ដ៏គួរឲ្យចាប់អារម្មណ៍ និងប្រវត្តិសាស្រ្តដ៏អស្ចារ្យ នេះលើសពីគ្រឿងអលង្ការមួយដុំ វាគឺជារឿងព្រេងដ៏មានជីវិតមួយ។

មានដើមកំណើតមកពីប្រទេសឥណ្ឌា

The Hope Diamond បានចាប់ផ្តើមដំណើររបស់វាពីអណ្តូងរ៉ែ Kollur ដែលជាតំបន់សម្បូររ៉ែនៃប្រទេសឥណ្ឌា ប្រហែលសតវត្សទី ១៧ ដើមឡើយវាជាផ្នែកមួយនៃពេជ្ររដុប ១១២ ការ៉ាត់ ដែលទិញដោយអ្នកលក់ត្បូងជនជាតិបារាំង Jean-Baptiste Tavernier ហើយដំបូងឡើយត្រូវបានគេហៅថា Tavernier Blue ។

ថ្មនេះក្រោយមកត្រូវបាគេកាត់ និងលក់ទៅឲ្យស្តេច Louis XIV នៃប្រទេសបារាំងក្នុងឆ្នាំ ១៦៦៨ ដោយបានក្លាយជាផ្នែកមួយនៃរតនាគាររបស់រាជក្រោមឈ្មោះថា French Blue ។ ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្តើមនៃរឿងដ៏វែងមួយប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្តាសាអាថ៌កំបាំង

អ្វី​ដែល​ធ្វើ​ឲ្យពេជ្រ​ពិសេស ​គឺ​មិន​ត្រឹម​តែ​សម្រស់​របស់​វា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​បណ្តាសា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​វា​ដែរ។ គេ​ថា ​ពេជ្រ​នេះ​នាំ​គ្រោះ​មហន្តរាយ​ដល់​អ្នក​ណា​ដែល​មាន​ឬកាន់កាប់ជាកម្មសិទ្ធ។ បន្ទាប់ពីការសោយទីវង្គត់របស់ស្តេច Louis XIV ប្រទេសបារាំងបានធ្លាក់ចូលទៅក្នុងភាពចលាចលជាមួយនឹងបដិវត្តន៍បារាំង។ ថ្មនេះត្រូវបានគេលួចនៅឆ្នាំ ១៧៩២ ហើយបានបាត់អស់មួយរយៈ។ ក្រោយមកគេបានរកឃើញនៅទីក្រុងឡុងដ៍ក្នុងឆ្នាំ ១៨៣០ វាត្រូវបានកាត់ឲ្យតូចជាងមុន (៤៥.៥២ ការ៉ាត់) និងមានពណ៌ខៀវជ្រៅដែលវាមានសព្វថ្ងៃ។

ម្ចាស់បន្ទាប់គឺ Henry Philip Hope ដែលពេជ្រនេះបានដូរឈ្មោះ ប៉ុន្តែម្ចាស់ថ្មីនៅតែមិនអាចគេចផុតពីសំណាងអាក្រក់ដដែល។ គ្រួសាររបស់គាត់បានធ្លាក់ចូលទៅក្នុងការក្ស័យធន ហើយចាប់ពីពេលនោះមក កេរ្តិ៍ឈ្មោះនៃ បណ្តាសាបានចាប់ផ្តើមរីករាលដាល។

ម្ចាស់ក្រោយៗទៀតដូចជា Evalyn Walsh McLean ដែលជាមហាសេដ្ឋីជនជាតិអាមេរិក ក៏បានជួបសោកនាដកម្មមុនខុសគ្នាដែរ។ កូនប្រុសរបស់នាងបានស្លាប់ក្នុងឧបទ្ទវហេតុមួយ ចំណែកប្តីបានបោះបង់ចោលនាង ហើយទីបំផុតនាងបានស្លាប់នៅក្នុងភាពក្រីក្រ។ តើវាជារឿងចៃដន្យទេ? ឬ​មួយ​ពេជ្រ​ពិត​ជា​ខ្មោច​លង​ដោយ​កម្លាំង​អរូបី? សំណួរនោះនៅតែមិនមានចម្លើយដែលអាចឆ្លើយបាន។

ក្រៅ​ពី​សាច់​រឿង​ដ៏​ជក់​ចិត្ត ពេជ្រ​ក៏​មាន​លក្ខណៈ​ពិសេស​ដោយ​សារ​តែ​ពណ៌ និង​រចនា​សម្ព័ន្ធ​របស់​វា​ផង​ដែរ។ ពណ៌ខៀវជ្រៅនៃថ្មបានមកពីធាតុដ៏កម្រ boron ដែលមានវត្តមានក្នុងអំឡុងពេលដំណើរការបង្កើតត្បូងពេជ្រនៅក្រោមដី។ នៅពេលដាក់នៅក្រោមពន្លឺអ៊ុលត្រាវីយូឡេ វាបញ្ចេញពន្លឺពណ៌ក្រហមដ៏ចម្លែក ដែលជាបាតុភូតដែលពេជ្រមួយចំនួនមាន។ ដោយវាស់ទំហំ ៤៥.៥២ ការ៉ាត់ និងកាត់តាមបែបបុរាណ ពេជ្រ Hope គឺជាការបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃធម្មជាតិ និងមនុស្ស។

ទោះជាយ៉ាងណាក៏ដោយ មកដល់សព្វថ្ងៃនេះ ពេជ្រជាប់បបណ្ដាសាលែងជារបស់បុគ្គលណាម្នាក់ទៀតហើយ ប៉ុន្តែត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ Smithsonian ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ ពេជ្យនេះបានមកដល់ដីអាមេរិកក្នុងឆ្នាំ ១៩៥៨ នៅពេលដែលគ្រឿងអលង្ការ Harry Winston បានបរិច្ចាគទៅសារមន្ទីរដោយសង្ឃឹមថានឹងបញ្ចប់បណ្តាសា។ គួរឲ្យចាប់អារម្មណ៍ភាគីខាង Winston បានផ្ញើវាតាមរយៈការិយាល័យប្រៃសណីយ៍ ក្នុងកញ្ចប់ធម្មតា ដូចជាការប្រឈមនឹងជោគវាសនាម្តងទៀត។ ចាប់តាំងពីពេលនោះមក ភ្ញៀវទេសចររាប់លាននាក់បានកោតសរសើរភាពស្រស់ស្អាតរបស់វា ប៉ុន្តែគ្មាននរណាម្នាក់ហ៊ានធ្វើជាម្ចាស់របស់វាឡើយ។

ហេតុអ្វីពេជ្រ Hope ពិសេស?

The Hope Diamond គឺជាត្បូងពេជ្រដែលលាយបញ្ចូលគ្នារវាងវិទ្យាសាស្ត្រ សិល្បៈ និងរឿងព្រេង។ វាជានិមិត្តរូបនៃភាពប្រណីត ការភ័យខ្លាច និងការចង់ដឹងចង់ឃើញរបស់មនុស្ស។ រាល់ការកាត់ រាល់ពន្លឺចែងចាំងប្រាប់រឿងមួយ – ពីកន្លែងយកថ្មឥណ្ឌាដាច់ស្រយាលទៅកាន់វិមាន Versailles ពីបណ្តាសានៃការស្លាប់បន្តគ្នាដែលគ្នាអ្នកដឹង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ជឿឬអត់? កាបូបរូបបង្កងយីហោ LV នេះ មានតម្លៃជិត ២ ម៉ឺនដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ វិនាទី មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម៦ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ៩ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ២០ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

សុខភាព៣១ នាទីutes មុន

ឈ្វេងយល់ពីវិធីសាស្ត្រព្យាបាលជំងឺមហារីកគ្រាប់ឈាម តាមរយៈបច្ចេកទេសទំនើបចុងក្រោយនៃមជ្ឈមណ្ឌល Parkway Cancer Centre

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម