អ្វីក៏ដោយសុទ្ធតែមានមុខពីរទាំងគុណសម្បត្តិនិងគុណវិបត្តិព្រមគ្នា។ នៅក្នុងល្អក៏មានអាក្រក់ ហើយនៅអាក្រក់ក៏មានល្អដែរ។ ទីនេះជាផលប្រយោជន៍ដែលបានមកពីទម្លាប់ដែលគេគិតមិនល្អប្រចាំថ្ងៃ៖
១. លេងហ្វេសប៊ុក
ការយល់ឃើញមួយចំនួនលើកឡើងថា បណ្ដាញហ្វេសប៊ុកអាចនាំឲ្យមនុស្សខូចព្រោះការវក់វីនឹងវា។ ប៉ុន្តែការពិតទៅបណ្ដាញសង្គមមួយនេះ ក៏ជួយបង្កើនការចងចាំនៃការប្រកបការងាររបស់មនុស្សដូចជា សមត្ថភាពនៃការចងចាំព័ត៌មាន ហើយអាចយកវាទៅប្រើប្រាស់នៅពេលក្រោយ។
២. វីដេអូហ្គេម
ការលេងហ្គេមច្រើនពិតជាមិនល្អមែន តែក្នុងនោះវាក៏ជួយជំរុញខួរក្បាលរបស់យើងលេងឲ្យដំណើរការលឿន និងវិភាគស្ថានភាពនិម្មិតបានរហ័សជាងពេលដែលគេនៅមជ្ឈដ្ឋានធម្មតា។ ស្រដៀងនឹងហ្វេសប៊ុកដែរ លេងហ្គេមអាចមានសមត្ថភាពចងចាំជាច្រើនដែលពាក់ព័ន្ធនឹងវីដេអូហ្គេមដូចជា គោលបំណងនៃឧបករណ៍ និងវត្ថុជាច្រើនផ្សេងៗពីគ្នា លក្ខណៈពិសេសនៃវត្ថុបំណងមួយចំនួន និងទីតាំងច្បាស់លាស់ជាច្រើនក្នុងពេលតែមួយ។
៣. ស្ដាប់តន្ត្រី
អ្នកខ្លះថា ស្ដាប់តន្ត្រីច្រើនមនុស្សទៅជាខ្ជិលស្ទក់ ឬដ្រាម៉ាពេក។ យ៉ាងណាការស្ដាប់តន្ត្រីនឹងជួយដល់អ្នកស្ដាប់ក្នុងការរៀន និងការទន្ទេញ ឬចងចាំបានល្អ។ ម្យ៉ាងទៀត អ្នកពូកែស្ដាប់ភ្លេង ជាមនុស្សងាយនឹងចាប់សំឡេងបានល្អជាងគេ និងជាមនុស្សងាយភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ។
៤. គេងថ្ងៃមួយភ្លែត
គ្រប់គ្នាប្រហែលធ្លាប់ឮមកហើយថា អ្នកគេងថ្ងៃជាមនុស្សទម្លាប់អាក្រក់ ហើយខ្ជិលច្រអូស។ ការពិតនោះ ការគេងសម្រាកពេលខ្លីនៅពេលថ្ងៃ ជួយបង្កើនការចងចាំបានច្រើនដូចទៅនឹងការគេងគ្រប់គ្រាន់ពេលយប់ដែរ។ បន្ថែមពីលើនេះ ការគេងសម្រាកពី ៣០-៤៥ នាទី អាចបង្កើនស្មារតីមាំទាំ បញ្ចូលថាមពលធ្វើឲ្យយើងស្រស់ស្រាយជួយឲ្យត្រៀមខ្លួនសម្រាប់ការបំពេញកិច្ចការបានពេញមួយថ្ងៃ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Medium
ចុចអាន៖មិនចង់លក់មុខពេលទៅស្រុកគេ គួរស្វែងយល់វប្បធម៌ប្លែកៗរបស់ប្រទេសទាំងនេះ!
ចុចអាន៖ការចេះជ្រើសរើសម៉ូដរ៉ូបនឹងបង្ហាញពីលក្ខណៈពិសេសរបស់អ្នក