KPT+
រឿង ៧ យ៉ាងដែលបុគ្គលជោគជ័យម្នាក់ៗមានលក្ខណៈដូចគ្នា
ភាពជោគជ័យតែងកើតមាន ដោយសារតែសកម្មភាពដែលយើងតែងតែធ្វើជាប្រចាំ។ ជាពិសេសបុគ្គលជោគជ័យ ពួកគេតែងធ្វើសកម្មភាពដូចគ្នា និងមើលគ្នាជាគំរូជានិច្ច។
នេះជារឿង ៧ យ៉ាង ដែលបុគ្គលជោគជ័យគ្រប់គ្នា មានលក្ខណៈដូចគ្នា៖
១. ដឹងថាពេលណាត្រូវនៅ ឬត្រូវចាកចេញ

មនុស្សជោគជ័យដឹងច្បាស់ថា តើពេលណាពួកគេគួរផ្លាស់ប្ដូរបុគ្គលិក ឬក្រុមហ៊ុនរបស់ពួកគេ។ ពួកគេមានវិចារណញ្ញាណល្អ ហើយមិនខ្លាចក្នុងការធ្វើការជ្រើសរើស ទោះបីមានការប្រឆាំងនឹងកម្លាំងក៏ដោយ។
២. ធ្វើច្រើនជាងអ្វីដែលបានស្នើសុំ
ពួកគេចាត់ទុកការពិពណ៌នាការងាររបស់ពួកគេ គ្រាន់តែជាការចាប់ផ្ដើម នូវអ្វីដែលពួកគេអាចធ្វើបានជាមួយការងារ។ បន្ទាប់ពីបានបំពេញភារកិច្ចចាំបាច់រួច ពួកគេតែងតែស្នើសុំឲ្យទទួលយកគម្រោងជាច្រើនទៀត ដែលប្រឈមនឹងខ្លួនឯង ទោះបីវាមានភាពស្មុគស្មាញក៏ដោយ។
៣. សុខចិត្តបរាជ័យដើម្បីទទួលបានជោគជ័យ
មនុស្សជោគជ័យទាំងអស់ដឹងថា វាមិនងាយស្រួលនោះទេ ហើយពួកគេត្រូវបរាជ័យ ច្រើនជាងអ្វីដែលនឹងទទួលជោគជ័យ។ ពួកគេមានឆន្ទៈក្នុងការរៀនសូត្រពីការបរាជ័យនីមួយៗ ព្រោះវានឹងជួយពួកគេធ្វើការសម្រេចចិត្តកាន់តែប្រសើរ ដែលអាចនាំទៅរកភាពជោគជ័យ នៅពេលក្រោយ។ ខណៈពេលដែលមនុស្សជាច្រើន បោះបង់ចោលការតស៊ូ។
៤. ចូលចិត្តបង្កើតសំណាងឲ្យខ្លួនឯង

សំណាងកើតចេញពីការខិតខំធ្វើការតាមពេលវេលា និងកំណត់ទីតាំងខ្លួនឯង ឲ្យទទួលបានជោគជ័យ។ ពួកគេនឹងធ្វើយ៉ាងហោចណាស់មួយរឿងរាល់ថ្ងៃ ហើយដាក់ខ្លួនឯងឲ្យកាន់តែប្រសើរឡើង ដើម្បីទទួលបានសំណាង បន្ទាប់មកប្រើសំណាងនោះឲ្យរីកចម្រើន។
៥. កំណត់គោលដៅពិតប្រាកដដែលអាចសម្រេចបាន
មនុស្សជោគជ័យភ្ញាក់ពីព្រលឹម ហើយរៀបចំផែនការរបស់ពួកគេ ខណៈពេលដែលមនុស្សដែលមិនជោគជ័យកំពុងស្វែងរកវិធីដែលពួកគេត្រូវធ្វើបន្ទាប់។ គោលដៅរបស់ពួកគេត្រូវផ្ដោតអារម្មណ៍ និងតម្រឹមទៅរកភាពខ្លាំងរបស់ពួកគេ។
ពួកគេដឹងពីអ្វីដែលពួកគេមានសមត្ថភាព ហើយនឹងវិនិយោគរាល់ការខិតខំ ដើម្បីជៀសវាងភាពទន់ខ្សោយរបស់ពួកគេ។
៦. ទទួលខុសត្រូវចំពោះខ្លួនឯងនិងសកម្មភាព

ពួកគេមិនពឹងផ្អែកលើមនុស្សផ្សេងទៀត ក្នុងគោលបំណងដើម្បីបំពេញការងារឡើយ។ ផ្ទុយទៅវិញ ពួកគេតែងសម្លឹងមើលផ្នែកខាងក្នុង ហើយព្យាយាមរកដំណោះស្រាយ។ ប្រសិនបើពួកគេធ្វើខុសពួកគេជាម្ចាស់លើវាហើយគិតភ្លាមៗ ពីវិធីដែលអាចធ្វើឱ្យប្រសើរឡើង នៅលើកក្រោយ ដោយមិនធ្វើកំហុសដដែលពីរដង។
៧. សម្របខ្លួនទៅនឹងការផ្លាស់ប្ដូរទីផ្សារ
អ្នកជោគជ័យមានឆន្ទៈក្នុងការធ្វើសមាហរណកម្មខ្លួនគេ ឡើងវិញ ដើម្បីឱ្យមានការពាក់ព័ន្ធនៅក្នុងពិភពជំនួញ។
ពួកគេយល់ថា អ្នកនៅទ្រឹងនិងមិនអើពើនឹងនិន្នាការសង្គមនោះ នឹងត្រូវទុកចោល។ ពួកគេបង្កើតគំនិតថ្មីៗជានិច្ច ដើម្បីស្វែងរករបស់ធំ បន្ទាប់និងទទួលបានជំនាញថ្មីៗបន្ថែមទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កំហុសនៃការចំណាយមួយចំនួនដែលថៅកែៗគួរចាប់អារម្មណ៍

-
សន្តិសុខសង្គម១១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង