KPT+
ហេតុអ្វីក្មេងខ្លះរឹងមាំ ក្មេងខ្លះភ័យខ្លាចបាក់ស្បាតអៀនអន់ខុសរបៀប?
ចិញ្ចឹមកូន គឺជាអាទិភាព ជាអ្វីគ្រប់យ៉ាងក្នុងជីវិតរបស់អ្នកដែលជាឪពុកម្ដាយ ទោះបីជាពិបាក និងត្រូវលះបង់ប៉ុណ្ណា នោះជាភារកិច្ច ព្រោះថា នៅពេលដែលកូនធំឡើងនឹងក្លាយជាមនុស្សល្អ ពលរដ្ឋល្អ មានជីវិតប្រសើរ គ្រួសារក៏នឹងមានមោនភាព។
ខាងក្រោមនេះ ជាគន្លឹះដើម្បីចិញ្ចឹមកូនបានល្អបំផុត គឺតាមរយៈការធ្វើអន្តរកម្មសង្គមជាមួយពួកគេ ៖
១. ឪពុកម្ដាយគឺជាគ្រូដំបូងរបស់កូន

កុមាររៀនអ្វីៗជាច្រើន នៅពេលកំពុងប្រាស្រ័យទាក់ទងជាមួយឪពុកម្ដាយ ដូចជាជំនាញសង្គម ការចែករំលែក ការគោរពព្រឹទ្ធាចារ្យ និងជួយអ្នកដទៃ។
ក្នុងអំឡុងពេលអន្តរកម្ម កុមាររៀនអភិវឌ្ឍជំនាញទំនាក់ទំនងនៅក្នុងជីវិតរបស់ពួកគេ។ ទោះបីជាឪពុកម្ដាយរវល់នឹងទម្លាប់ការងារក៏ដោយ ពួកគេត្រូវចំណាយពេលដើម្បីដោះស្រាយបញ្ហាកូនៗ របស់ពួកគេ។
២. ព្យាបាលអន្តរកម្មកុមារជាមួយនឹងឪពុកម្ដាយ
មានបច្ចេកទេសដ៏ល្អមួយគឺហៅថា PCIT ដោយការព្យាបាលអន្តរកម្មរវាងកុមារ ជាមួយឪពុកម្ដាយរបស់ពួកគេ។
PCIT គឺជាការព្យាបាលសម្រាប់កុមារដែលមានអាកប្បកិរិយារញ៉េរញ៉ៃ និងអ្នកដែលងាយបាត់បង់ការផ្ដោតអារម្មណ៍ ទាំងពេលកំពុងសិក្សា ឬធ្វើអន្តរកម្មជាដើម។
វាគឺជាការព្យាបាលតាមលក្ខណៈគ្រួសារ ផ្អែកលើអាកប្បកិរិយារយៈពេលខ្លី ដែលអាចធ្វើឲ្យទំនាក់ទំនងរវាងឪពុកម្ដាយ និងកូនប្រសើរឡើង។
៣. ដំណាក់កាលនៃការព្យាបាល PCIT

PCIT គឺការពង្រឹងទំនាក់ទំនង និងវិន័យនិងការអនុលោមតាមច្បាប់នៃដំណាក់កាល ។ អ្នកព្យាបាលដំបូងនឹងនិយាយជាមួយឪពុកម្ដាយ ហើយឲ្យពួកគេដឹងអំពីដំណើរការនៃដំណាក់កាលនីមួយៗ។ បន្ទាប់មកអ្នកព្យាបាលនឹងប្រើកញ្ចក់មួយ ឬបង្ហាញវីដេអូផ្សាយផ្ទាល់ ដើម្បីមើលឪពុកម្ដាយធ្វើអន្តរកម្ម និងលេងជាមួយកុមារ។
ដំណាក់កាលបង្កើនទំនាក់ទំនង នឹងបង្រៀនឪពុកម្ដាយឲ្យកាត់បន្ថយអារម្មណ៍អវិជ្ជមាន នៅក្នុងទំនាក់ទំនងណាមួយ។ ដំណាក់កាលនេះក៏លើកទឹកចិត្តឪពុកម្ដាយឲ្យអភិវឌ្ឍជំនាញទំនាក់ទំនងថ្មី និងរៀនពីរបៀបដើម្បីបង្កើនទំនុកចិត្តដល់កូនៗរបស់ពួកគេ។
ទោះយ៉ាងណា វិធីសាស្ត្រ PCIT គឺល្អសម្រាប់កុមារដែលមានអាយុចន្លោះពី ២ ទៅ ៧ ឆ្នាំ។ វាជួយឱ្យកុមាររៀននិងសម្របខ្លួនជាមួយអាកប្បកិរិយាល្អ។
៤. តើមានអ្វីកើតឡើងពេលដែលកុមារព្យាបាលប្រើបច្ចេកទេស PCIT

ក្នុងអំឡុងពេលនៃការព្យាបាល ឪពុកម្ដាយត្រូវជៀសវាងប្រើពាក្យអវិជ្ជមាន នៅពេលមានទំនាក់ទំនងជាមួយកូន។ នៅពេលដែលឪពុកម្ដាយនិងកូនមានលំនឹង នៅដំណាក់កាលដំបូង ពួកគេនឹងឈានដល់ដំណាក់កាលទីពីរ។
វិធីសាស្ត្រព្យាបាលតាម PCIT មានសក្ដានុពលក្នុងការដោះស្រាយរោគសញ្ញា នៃអាកប្បកិរិយាជាច្រើន ដូចជាកំហឹង ការមិនគោរព ការឈ្លានពាននិងការប្រឆាំងជាដើម។
អត្ថប្រយោជន៍នៃ PCIT ៖ កសាងទំនាក់ទំនងល្អប្រសើរ និងវិជ្ជមានរវាងឪពុកម្ដាយនិងកូន វាបង្កើតយុទ្ធសាស្ត្រដើម្បីជួយដល់ឥរិយាបថអវិជ្ជមាន របស់កុមារ។ កាត់បន្ថយទម្លាប់អាក្រក់ដែលកុមារអាចយល់បាន ដូចជាការរំលោភបំពាន ពាក្យសំដី និងរាងកាយ ជួយឲ្យកុមារធ្វើអន្តរកម្មនិងប្រាស្រ័យទាក់ទងក្នុងគ្រួសារយ៉ាងងាយស្រួល។
ទោះយ៉ាងណា ការព្យាបាលបែបនេះត្រូវបានគេប្រើយ៉ាងទូលំទូលាយ ដើម្បីព្យាបាលជំងឺមួយចំនួន ដែលរួមមានជំងឺ Autism ការប៉ះទង្គិច ការថប់បារម្ភ និងការរំលោភបំពានរបស់ឪពុកម្ដាយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រយ័ត្ន! ទោះមានជំងឺរាតត្បាតក្មេងៗមិនគួរឈប់បន្លែងលេងហើយទុកឱ្យនៅឯកោទេ
ចុចអាន៖តើមានវិធីសាស្ត្រយ៉ាងណា ឲ្យក្មេងៗរៀនតាមអនឡាញបានល្អប្រសើរ?

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ