KPT+
មូលហេតុសំខាន់ ៣ ដែលមនុស្សតែងបង្ហាញអារម្មណ៍ប្រចណ្ឌហួសហេតុ
ការប្រចណ្ឌតែងកើតមានឡើងក្នុងនៅក្នុងទំនាក់ទំនងស្នេហា ឬជាអ្វីមួយ តែយ៉ាងណា វាក៏ជាធម្មជាតិរបស់មនុស្ស។
ការសិក្សាបានរកឃើញថា បុរសមានការប្រចណ្ឌនឹងភាពមិនស្មោះត្រង់ខាងរាងកាយ ខណៈពេលដែលស្ត្រីប្រចណ្ឌនឹងភាពមិនស្មោះត្រង់ខាងអារម្មណ៍។
អានអត្ថបទខាងក្រោម អ្នកនឹងដឹងពីមូលហេតុ របស់មនុស្សចូលចិត្តប្រចណ្ឌមិនខាន ៖
១. អារម្មណ៍ភ័យខ្លាចនិងអសុវត្ថិភាព

អារម្មណ៍អសុវត្ថិភាពគឺជាប្រភពទូទៅនៃការប្រតិកម្មប្រចណ្ឌ។ មនុស្សប្រចណ្ឌច្រើនតែនិយាយថា ខ្លួនឯងអន់មិនអាចប្រៀបជាមួយអ្នកថ្មីបាន ដែលនេះសម្ដែងថាញគេជាបុគ្គលខ្វះការជឿជាក់លើខ្លួនឯងឬដៃគូ។
មនុស្សប្រចណ្ឌតែងមានអារម្មណ៍មិនទុកចិត្តដៃគូ ក្នុងទំនាក់ទំនងស្នេហារបស់ខ្លួន ឧទាហរណ៍មិនមានអារម្មណ៍ជឿជាក់ថា ខ្លួនឯងល្អ និងមានតម្លៃគ្រប់គ្រាន់ ដើម្បីធ្វើឲ្យដៃគូស្នេហាចាប់អារម្មណ៍បន្ថែម។
ទោះយ៉ាងណា ផ្នែកចិត្តសាស្ត្រ បានបង្ហាញថា នៅក្នុងទំនាក់ទំនងស្នេហា ស្ត្រីតែងមានអារម្មណ៍ប្រចណ្ឌច្រើនជាងបុរស។
២. ចូលចិត្តប្រើអារម្មណ៍សង្ស័យ

មនុស្សដែលចូលចិត្តច្រណែន តែងគិតសង្ស័យ ឃ្លាំមើលគ្រប់សកម្មភាពរបស់ដៃគូ ថាតើគេទៅណាខ្លះ ម៉េចមកផ្ទះយឺតជាងរាល់ដង។ យូរៗទៅគេក៏ទៅជាមានអារម្មណ៍ថប់បារម្ភ និងកង្វល់ថ្មីៗ តែងមានរហូត ហើយភាពច្រណែននឹងកើតឡើង។
ខណៈពេលដែលមនុស្សភាគច្រើន អាចដោះស្រាយនូវនៅភាពមិនប្រាកដប្រជាក្នុងជីវិតបាន តែបែរជាជ្រើសរើសយកអារម្មណ៍ច្រណែន សង្ស័យ លើមនុស្សដែលដៃគូស្គាល់ទៅវិញ។
៣. ចរិតពីកំណើត
ទាំងបុរសនិងស្ត្រីដែលមានរោគប្រចណ្ឌ ភាគច្រើនពួកគេតែងយកមកពីវិធីសាស្ត្រដែលទាក់ទងទៅនឹងរឿងជាច្រើននៅក្នុងជីវិត។ ពួកគេមានចរិតរឹងទទឹង ដូចរោគវិកលចរិត តែមិនថ្នាក់ធ្ងន់ធ្ងរនោះទេ។
ពួកគេច្រើនតែមានប្រភេទបុគ្គលិកលក្ខណៈដែលចូលចិត្ត ធ្វើឲ្យអារម្មណ៍ទទួលរងការធ្វើទុក្ខបុកម្នេញ ហើយមានអារម្មណ៍ថា អ្នកដទៃមិនចង់ទទួលពួកគេ ឬអ្នកដទៃកំពុងព្យាយាមបំផ្លាញគោលដៅ ឬអាជីពរបស់ពួកគេទៅវិញ។
ទីបំផុតបុរសនិងស្ត្រី ដែលមានចរិតលក្ខណៈខុសប្លែកពីគេ តែងតែទទួលរងការស្ដីបន្ទោស ជាញឹកញយពួកគេប្រចណ្ឌ និងជឿជាក់យ៉ាងមុតមាំថា ដៃគូរបស់ពួកគេកំពុងបោកប្រាស់ ហើយក៏គ្មានអ្វីអាចបញ្ឈប់គំនិតពួកគេបានឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ ហេតុអ្វីមនុស្សស្រីនិយមរកដៃគូជីវិតមានអាយុច្រើនជាងខ្លួន?

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?