KPT+
បើភ្ញាក់មកអស់កម្លាំងសោះកក្រោះពេក អាចអនុវត្តវិធីនេះនឹងបានស្រស់ស្រាយមុនទៅធ្វើការ
ពេលព្រឹកគឺជាការចាប់ផ្ដើមដ៏ល្អ ធម្មតា យើងតែងតែផ្ដើមដោយស្រស់បស់ដើម្បីទទួលបានភាពស្រស់ស្រាយពេញមួយថ្ងៃ តែថ្ងៃខ្លះអារម្មណ៍ស្រាប់តែសោះកក្រោះគ្មានកម្លាំងកំហែង មិនចង់ទៅបំពេញការងារអ្វីទៅវិញ?
សាកល្បងអនុវត្តវិធីនេះភ្លាមៗ បើសិនអ្នកស្រាប់តែជួបបញ្ហាដូចខាងលើ៖
១. ស្វែងរកចំណាប់អារម្មណ៍ពីរឿងល្អៗ
មានហេតុផលសំខាន់ពីរដែលយើងតែងតែរំភើប ក្នុងការបង្ហាញខ្លួននៅការិយាល័យជារៀងរាល់ថ្ងៃ។ មួយគឺចំណង់ចំណូលចិត្តរបស់មនុស្ស ដែលធ្វើការជាមួយ។ ពីរគឺការមើលឃើញមនុស្សដែលមានឆន្ទៈក្នុងការខិតខំ និងធ្វើឲ្យក្រុមហ៊ុននេះរីកចម្រើន គឺជារឿងល្អមួយដែលផ្ដល់កម្លាំងចិត្តឲ្យយើង។
២. ផ្លាស់ប្ដូរនិងចាប់ផ្ដើមកែលំអសុខភាពផ្លូវចិត្ត
មនុស្សភាគច្រើនផ្ដោតលើអត្ថប្រយោជន៍ខាងរាងកាយ នៃរបៀបរស់នៅសកម្ម។ អ្នកស្រាវជ្រាវណែនាំឲ្យធ្វើលំហាត់ប្រាណពី ៣០ ទៅ ៦០ នាទីពី ៣ ទៅ ៥ ដងក្នុងមួយសប្ដាហ៍ ដើម្បីទទួលបានអត្ថប្រយោជន៍នៃខួរក្បាលភ្ញាក់ពីព្រឹក។
អាចជាការសមាធិនៅក្នុងបន្ទប់ បើសិនមិនអាចក្រោកទៅហាត់ប្រាណនៅខាងក្រៅបាន ឬគ្រាន់តែក្រោកភ្លាម ទទួលទានទឹកភ្លាមៗ ហើយដើរទៅបើកវាំងនន និងពត់ខ្លួន។
៣. មានទំនាក់ទំនងល្អនៅសហគមន៍ខាងក្រៅ
យើងគ្រប់គ្នានៅកន្លែងការងារ តែងមានមនុស្សជាច្រើនដែលយើងស្គាល់ច្រើន។ ដូច្នេះសភាវគតិដំបូងរបស់យើង តែងស្ថិតនៅក្រោមសម្ពាធការងារ ឬរឿងផ្សេងទៀត។
ដូច្នេះចៀសមិនរួចនឹងមានបញ្ហា តែបើមានមែន ត្រូវប្រញាប់ដោះស្រាយជាប្រញាប់ កុំទុកនៅសៅហ្មងយូរ នាំមានរឿងមិនល្អកើតឡើង។
យល់ល្អគួរបង្កើតទំនាក់ទំនងល្អនៅសហគមន៍ខាងក្រៅ ប្រសើរជាងបង្កសត្រូវ នាំឲ្យតែមានថ្ងៃមិនល្អរហូតដល់ព្រឹកស្អែក។
លើសពីនេះទៀត ការមានសហគមន៍រឹងមាំនៅខាងក្រៅការងារ ក៏ជួយយើងឲ្យឃ្លាតឆ្ងាយពីរបៀបរស់នៅធុញថប់ពេលព្រឹក។
៤. កុំទាន់បើកអ៊ីមែលមើលភ្លាមៗ
ជារឿងចាំបាច់បំផុត បើអ្នកមិនចង់ឲ្យអារម្មណ៍នៅពេលព្រឹករបស់អ្នកមិនល្អ សូមកុំទាន់បើកអ៊ីមែលភ្លាមៗនៅពេលភ្ញាក់ឡើងឲ្យសោះ។
ការសិក្សាបានបង្ហាញថា មុនពេលភ្ញាក់ភ្លាមៗ ហើយបើកអ៊ីមែលនឹងធ្វើឱ្យថប់បារម្ភនៅពេលព្រឹក។ វាមិនត្រឹមតែអាក្រក់សម្រាប់សុខភាពផ្លូវចិត្ត របស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាអាចធ្វើឱ្យអ្នកមិនសូវមានផលិតភាពក្នុងជីវិតថែមទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជីវិតជួបតែរឿងស្រស់ស្រាយបាន ប្រសិនបើចេះគិតវិជ្ជមាន
ចុចអាន៖ចេះរស់នៅដោយសប្បាយចិត្ត ចាត់ទុកថាជីវិតជោគជ័យហើយ!
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ