KPT+
ក្រៅពីវិធានការ ៣ការពារ ៣កុំ ទាំងនេះជាវិធីប្រឆាំងការចម្លងពីវីរុសកូវីដ កំលុងនៅផ្ទះ
កំលុងស្នាក់នៅផ្ទះ ក្រៅពីគោរពតាមការណែនាំពីក្រសួងសុខាភិបាល ដោយរក្សាអនាម័យ និងអនុវត្តវិធានការសុខភាព ៣ ការពារ ៣ កុំ អ្នកក៏ត្រូវមើលថែខ្លួនឯងដែរដើម្បីចៀសបាននូវការចម្លងរោគ។
ខាងក្រោមជាគោលការណ៍សុខភាពទាំង ៧ ដែលអាចជួយពង្រឹងភាពស៊ាំ ដើម្បីប្រឆាំងនឹងកូវីដអំឡុងនៅផ្ទះ៖
១. របបអាហារ
:max_bytes(150000):strip_icc()/balanced-diet-organic-healthy-food-clean-eating-selection-including-certain-protein-prevents-cancer-931193062-799da546cdb9457e91a0e88fa8a31eac.jpg)
អាហាររពិតជាសំខាន់សម្រាប់ទ្រទ្រង់រាងកាយនិងការពាខ្លួនប្រាណឱ្យរឹងមាំ ចៀសបាននូវការវាយលុកពីជំងឺនានា។ សូមជ្រើសរើសអាហារបរិភោគឱ្យបានគ្រប់ជីជាតិរួមមាន បន្លែ ត្រីសាច់ ស៊ុត និងផ្លែឈើ។ល។
កាលណាសុខភាពមាំហើយ ទោះជំងឺចង់ក្បែរ ក៏ពិបាករុកគួនដែរ។
២. ហាត់ប្រាណ

មិនថា ស្ថិតក្នុងកាលៈទេសៈណា ការហាត់ប្រាណនៅតែជាសកម្មភាពសំខាន់ មិនអាចអាក់ខាន ដើម្បីប្រព័ន្ធភាពស៊ាំរឹងមាំ និងយកឈ្នះការយាយីពីជំងឺ។ ហាត់ប្រាណគ្រប់ទម្រង់ទាំងការដើរយឺតៗ រត់ ហាត់យូហ្កា និងវិធីផ្សេងទៀត សុទ្ធតែមានប្រយោជន៍ទាំងអស់។ អ៊ីចឹង! កុំខ្ជិល ចាប់ផ្ដើមពីពេលនេះទៅ ដើម្បីពង្រឹងសុខភាពខ្លួនឯង។
៣. ទឹក

ទឹកជាប្រភពនៃជីវិត និងសុខភាពល្អ។ ផឹកទឹកគ្រប់គ្រាន់ចាប់ពីពេល ២ លីត្រឡើងទៅ មិនត្រឹមតែអាចការពារខ្លួនប៉ុណ្ណោះទេ តែអាចព្យាបាលជំងឺមួយចំនួនថែមទៀត។ ជាពិសេសទឹកមួយកែវពេលព្រលឹមឡើង ហើយបើសិនជាបានផឹកទឹកក្ដៅឧណ្ហៗទៀត វាកាន់តែច្រើនដល់សុខភាពរាងកាយ។
៤. ពន្លឺព្រះអាទិត្យនិងខ្យល់

ពន្លឺព្រះអាទិត្យជាឱសថធម្មជាតិ ជំនួយរាងកាយ បន្ថែមវីតាមីន D និងសម្លាប់មេរោគ។ រីឯខ្យល់អាកាសបរិសុទ្ធ នាំឱ្យដកដង្ហើមបានស្រួល សួតមានសុខភាពល្អ ព្រមទាំងលូតលាស់នូវកោសិកាថ្មី។ ដូច្នេះ កុំភ្លេចស្រូបយកពន្លឺឱ្យបានរាល់ព្រឹក និងបើកទ្វារបង្អួចផ្ទះឱ្យមានពន្លឺនិងខ្យល់ចេញចូលគ្រប់គ្រាន់ ដើម្បីកម្ចាត់មេរោគឬបាក់តេរី។
៥. សម្រាក

គេងបានគ្រប់គ្រាន់ ជួយផ្ដល់នូវថាមពលដែលបាត់បង់ត្រឡប់មកវិញ ក៏ដូចជាការពារជំងឺដូចគ្នាដែរ។ ការសិក្សាថ្មីៗនេះ ក៏បានលើកឡើងដែរថា សម្រាកមិនគ្រប់ នាំឱ្យវីរុសងាយនឹងចម្លងបំផុត។ សម្រាកមិនសំដៅតែលើការគេងនោះទេ តែជាការបន្ធូរដៃពីការងារខ្លះ កុំប្រឹងដល់ថ្នាក់ គ្មានពេលផឹកទឹក ច្បាស់ណាស់ថា អ្នកនឹងជាឈឺមិនខានទេ។
៦. ចេះប្រមាណ

ចេះកំណត់ការងារប្រចាំ មិនបន្ថែមសម្អាធដល់ខួរក្បាល មិនបរិភោគអាហារបង្ខូចសុខភាព ចេះផឹកភេសជ្ជៈល្អៗដោយចៀសវាង ភេសជ្ជៈមានអាល់កុល កាហ្វេអ៊ីន ជាតិហ្កាស ជាការចេះប្រមាណ គិតគូរដល់សុខភាពខ្លួនឯង។
៧. សមាធិ

ការធ្វើសមាធិអាចជួយឲ្យប្រព័ន្ធភាពស៊ាំដំណើរការបានយ៉ាងល្អ ដោយអាចជួយឲ្យរាងកាយឆ្លើយតបនឹងស្ថានភាពតានតឹងបានប្រសើរឡើង។ ដើម្បីចាប់ផ្តើមសមាធិ គ្រាន់តែយើងផ្ដោតអារម្មណ៍ទៅលើដង្ហើមរបស់អ្នក ហើយការអង្គុយត្រង់ខ្នងក៏អាចជួយបាន។ ប្រសិនជាមានអារម្មណ៍មិនមូល ចេះតែមានគំនិតផ្សេងមករំខាន អ្នកអាចត្រលប់ទៅផ្ដោតលើដង្ហើមរបស់យើងជាថ្មីវិញ។ ត្រូវអនុវត្តយ៉ាងតិច ១០នាទីក្នុងមួយថ្ងៃរយៈពេល៨ទៅ១០សប្ដាហ៍ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងផ្លូវចិត្តនិងរាងកាយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អំឡុងពេលកូវីដ មិនគួរញ៉ាំអាហារអស់នេះ ប្រយ័ត្នប្រព័ន្ធភាពស៊ាំចុះខ្សោយ
ចុចអាន៖ ៧ចំណុច ជឿថាលែងស្ត្រេសពេលសម្ងំនៅផ្ទះ អំឡុងកូវីដកំពុងរាតត្បាត

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?