KPT+
រៀនបំភ្លេចស្នេហាចាស់ជាការដោះលែងខ្លួនឯង មុនផ្លូវចិត្តរងគ្រោះធ្ងន់
ធម្មតាមនុស្សម្នាក់ៗរមែងមានអតីតកាលចៀសពុំរួច។ អតីកាលល្អផ្ដល់ការចងចាំល្អ រីឯអតីតកាលមិនល្អតែងផ្ដល់ការចងចាំដែលឈឺចាប់។
ការឈឺចាប់ដែលដក់ជាប់ក្នុងបេះដូងជារឿយៗតែងតែរារាំងមិនឱ្យយើងធ្វើអ្វីឲ្យរលូនឡើយ។ ប្រាកដណាស់ពេលដែលយើងខូចចិត្តបែកបាក់ស្នេហា យើងច្បាស់ជាលឺពាក្យទាំងអស់នេះ ឬពាក្យស្រដៀងនេះជាមិនខាន។ ទោះយ៉ាងណា ការបែកបាក់ចំណងស្នេហ៍ ឬសម្ព័ន្ធភាពគឺជារឿងទូទៅទៅហើយ។
ស្នេហាចាប់ផ្ដើមប្រេះឆា នៅពេលយើងទាំងពីរជួបនូវស្ថានភាពមួយចំនួន និងចាប់ផ្តើមយល់ថារឿងរ៉ាវខ្លះគឺមិនបានដូចអ្វីដែលបានព្រាងទុកឡើយ ហើយពួកយើងក៏សម្រេចចិត្តបញ្ចប់វាទៅ។
កន្លងទៅជាច្រើនថ្ងៃ សប្តាហ៍ រហូតពេលខ្លះមានដល់ទៅរាប់ខែឆ្នាំ យើងក៏ចាប់ផ្តើមមានអារម្មណ៍ថានឹកនាផុសឡើងក្នុងខួរក្បាល។
តើយើងគួរតែបណ្ដោយឲ្យអារម្មណ៍នៅតែបែបបនេះរហូតឬយ៉ាងណា? ចុះបើមិនគួរបន្ត តើត្រូវធ្វើបែបណា ទើបល្អ?
បញ្ចប់ជម្លោះក្នុងចិត្ត
ពេលនេះយើងត្រូវរៀនពីការបញ្ចប់ជម្លោះក្នុងចិត្ត ដោយមិនត្រូវបដិសេធអារម្មណ៍ខ្លួនឯងឡើយ ព្រោះការបដិសេធថាមិនបានមានអារម្មណ៍ឈឺចាប់វាគ្មានប្រយោជន៍អ្វីចំពោះយើងឡើយ។ ត្រូវទទួលស្គាល់អារម្មណ៍ខ្លួនឯង ហើយនិយាយរឿងនេះជាមួយមិត្តជិតស្និទ្ធ និងក្រុមគ្រួសារ។ និយាយរឿងក្នុងចិត្តប្រាប់ពួកគេ ស្វែងរកអ្នកលើកទឹកចិត្ត និងរ៉ាយរ៉ាប់រឿងរ៉ាវលាក់ទុកក្នុងចិត្តទាំងអម្បាលម៉ានចេញមកឱ្យអស់។ បញ្ចេញអារម្មណ៍ចេញមកខាងក្រៅមិនថាជាកំហឹង ការឈឺចាប់ ទុក្ខសោកល្វីងជូរចត់ និងការបាត់បង់ឡើយ។ នៅពេលដែលធ្វើបែបនេះ យើងនឹងចាប់ផ្តើមយល់ពីសារសំខាន់នៃការទទួលស្គាល់អារម្មណ៍ ហើយនឹងអាចអធ្យាស្រ័យដល់គូស្នេហ៍ចាស់របស់យើង ក៏ដូចជាខ្លួនឯងនូវរាល់ទង្វើដែលយើងទាំងពីរបានឆ្លងកាត់។
បំភ្លេចអារម្មណ៍ធ្លាប់ជួប
ក្រោយបញ្ចប់ជម្លោះក្នុងចិត្តហើយ យើងត្រូវបញ្ចេញអារម្មណ៍ស្មុគស្មាញ និងច្របូកច្របល់ បណ្តេញអារម្មណ៍ដែលមានចំពោះគូស្នេហ៍ចាស់ទៅឱ្យឆ្ងាយដែលត្រូវប្រាកដថា អារម្មណ៍ទាំងនេះនឹងគ្មានថ្ងៃត្រលប់មកវិញបានទៀតឡើយ។
នៅពេលដែលបានរៀបរាប់ ឬប្រាប់នរណាម្នាក់ពីអារម្មណ៍របស់ខ្លួន យើងត្រូវតែធ្វើយ៉ាងណាគិតថា នេះជាអ្វីដែលអ្នកបានឆ្លងកាត់ ហើយរឿងនេះត្រូវបានបញ្ចប់ហើយ។ មិនត្រូវនិយាយដដែលៗទៀតទេ ពោលគីមិនត្រូវឆ្កឹះដំបៅចាស់ឡើងវិញឡើយ។ ទុកពេលឱ្យដំបៅនេះជាសះស្បើយ លុបបំបាត់គំនិតស្រមើស្រមៃទាំងឡាយ ហើយបង្កើតរបាំងមួយដែលការពារយើងមិនឱ្យរំឭកទៅដល់អនុស្សាវរីយ៍ពីអតីតកាលបានតទៀត។
បើកចិត្តឱ្យទូលាយទទួលយកឱកាសថ្មីៗ។ មនុស្សមួយចំនួនពេលដែលបាត់បង់នរណាម្នាក់ ឬបែកបាក់ស្នេហាតែងតែគិតថាខ្លួននឹងនៅឯកាអស់មួយជីវិតដោយមិនជួបស្នេហាថ្មីឡើយ។ វាជារឿងធម្មតាដែលមនុស្សតែងតែគិតបែបនេះ តែការគិតបែបនេះអាចបំផ្លាញខ្លួនឯងបាន ព្រោះថាទៅថ្ងៃមុខអ្នកនឹងមានសុភមង្គល ជួបស្នេហាថ្មីម្តងទៀត ប៉ុន្តែមុននឹងទទួលបានអ្វីទាំងនេះ លុះត្រាតែយើងចេះក្តោបក្តាប់ឱកាសថ្មីៗដោយខ្លួនឯង។
ដើម្បីអាចបំភ្លេចស្នេហាចាស់បាន គួរតែសាកល្បងអ្វីដែលថ្មី ស្វែងរកចំណង់ចំណូលចិត្តថ្មីៗ រាប់អានមិត្តភក្តិថ្មីៗ ធ្វើការណាត់ជួបអនឡាញ ឬក៏ដាក់គោលដៅហាត់ប្រាណជាដើម។ អ្វីដែលសំខាន់បំផុត ត្រូវចាំថា នៅលើផែនដីនេះមិនមែនមានតែគេម្នាក់នោះសម្រាប់យើងឡើយ នៅមានមនុស្សល្អជាច្រើនដែលយើងគួរតែស្គាល់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Brightside
ចុចអាន៖ បើស្នេហាមិនល្អ កុំសោកស្តាយព្រោះអាចជាដើមចមនៃជំងឺផ្លូវចិត្ត
ចុចអាន៖ មូលហេតុសំខាន់ ៣ ដែលមនុស្សតែងបង្ហាញអារម្មណ៍ប្រចណ្ឌហួសហេតុ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ