KPT+
កាហ្វេអ៊ីនក៏មានអត្ថប្រយោជន៍ខ្លាំងសម្រាប់សុខភាពសក់ក្រោយវ័យ ៤០ ឆ្នាំ
ត្រូវហើយការស្រាវជ្រាវមួយចំនួនបង្ហាញថាកាហ្វេក៏អាចជួយជំរុញដល់ការលូតលាស់សក់ បង្កើនពន្លឺនិងបន្ថែមទម្ងន់ ទំហំពណ៌ងងឹតមិនងាយប្រផេះឬស្កូវឡើយ។
ជាតិកាហ្វេអ៊ីនក្រៅពីជួយភ្ញោចឲ្យស្វាងដឹងខ្លួន អ្នកស្រាវជ្រាវខ្លះទៀតបានបង្ហាញថាកាហ្វេអ៊ីនក៏មានអត្ថប្រយោជន៍សម្រាប់សក់ដោយការជំរុញកំណើន។
ប្រវែងលូតលឿនឬខ្សោយ និងគុណភាពនៃសក់របស់មនុស្សម្នាក់ៗអាស្រ័យទៅលើសុខភាពរបស់ឫសសក់។ ខាងក្រោមនេះពន្យល់ពីវិធីដែលកាហ្វេផ្ដល់អត្ថប្រយោជន៍ដល់សក់នៅពេលលាបផ្អាប់លើលលាដ៍ក្បាល៖
ការព្យាបាលសក់ជ្រុះ៖
គ្មានអ្នកណាម្នាក់ចូលចិត្តជ្រុះសក់ឡើយ ព្រោះប៉ះពាល់ដល់ទំនុកចិត្តលើខ្លួនឯងនិងសម្រស់។ ជាតិកាហ្វេអ៊ីនគឺល្អសម្រាប់ថែទាំឫសនិងរំញោចសក់។
កំណើនសក់៖
កាហ្វេសុទ្ធ ជួយជម្រុញឫសសក់ដោយកែលម្អរចនាសម្ព័ន្ធនិងការលូតលាស់ឲ្យបានរហ័សបីដងធៀបនឹងទឹកធម្មតា ដូច្នេះជាតិកាហ្វេអ៊ីនអាចស្តារកំណើនសក់និងឬការពារការបាត់បង់សក់។
គ្រប់គ្រងសក់:
កាហ្វេអាចត្រូវបានប្រើដើម្បីធ្វើឲ្យសរសៃសក់កាន់តែរឹងមាំនិងរលោង ងាយស្រួលក្នុងការគ្រប់គ្រងខណៈពេលដែលប៉ះកម្ដៅខ្លាំងឬធូលីកខ្វក់។
របាំងសក់៖
កាហ្វេក៏អាចត្រូវបានប្រើលើសក់ធ្វើជារបាំងផងដែរ ឧទាហរណ៍បើយើង ប្រើមួយស្លាបព្រានៃទឹកឃ្មុំ និងប្រេងអូលីវ បន្ថែមម្សៅកាហ្វេពីរស្លាបព្រាយកមកលាបបិទភ្ជាប់លើក្បាល និងសព្វសក់ ទុកចោលប្រហែលកន្លះម៉ោងបន្ទាប់មកលាងចេញ។
លាងជម្រះ៖
ការលាងសក់ដោយកាហ្វេអាមេរិកខាណូ (កាហ្វេខ្មៅសុទ្ធ) ជួយបង្កើននូវវាយនភាពនិងពណ៌សក់។សូម្បីតែការ ញ៉ាំកាហ្វេឆ្អិនដែលមិនលាយស្ករនិងគ្រីម ទឹកកក លទ្ធផលនឹងជួយសក់ឲ្យរលោងនិងរលូន ហើយក៏នឹងជួយឲ្យយឺតឬបញ្ឈប់ការជ្រុះបានទាំងស្រុង។
ប្រេងសក់៖
ប្រេងក្នុងកាហ្វេជួយបង្កើនចរាចរឈាមក្រោមស្បែកក្បាលនិងរំញោចឫសសក់។ សារធាតុ Phytosterols នៅក្នុងប្រេងកាហ្វេជួយលើកកម្ពស់ការរក្សាសំណើមនិងស្រូបយកសំណើម។ ចាក់ប្រេងសក់៥ស្លាបព្រាបាយ បន្ថែមមួយស្លាបព្រាកាហ្វេពណ៌ខ្មៅព្រោះកាហ្វេកាន់តែខ្មៅកាន់តែងងឹតផ្ដល់អត្ថប្រយោជន៍កាន់តែច្រើន។ លាយជាល្បាយនិងកម្ដៅក្នុងរលកប្រហែល៥នាទីដោយធានាថាវាចូលគ្នាម៉ត់ និងកូរស្អិត រួចទុកល្បាយនៅកន្លែងត្រជាក់ ទុកប្រើនៅលើស្បែកក្បាលបន្ថែមជាសាប៊ូពេលកក់សក់ឬថែមទាំងបន្ថែមទៅក្នុងទឹកនៃការលាងជាចុងក្រោយជាតិកាហ្វេអ៊ីនក៏ជួយធ្វើឲ្យសក់មានពណ៌ធម្មជាតិផងដែរដែលមិនងាយឲ្យស្កូវបាន៕
ប្រែសម្រួល ៖ សុភា
ចុចអាន៖ហេតុផល ៤ យ៉ាងដែលគួរតែចាប់ផ្ដើមអាជីវកម្មឥឡូវនេះលែងពន្យារ
ចុចអាន៖ហេតុអ្វីសង្គមមិនសូវទុកចិត្តលើចំណងគូស្នេហ៍ដែលមានអាយុខុសគ្នាច្រើនពេក?
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ