KPT+
នៅផ្ទះយូរ កូនៗកើតរោគធុញទ្រាន់ ម៉ាក់ប៉ាអាចបង្កើតភាពរីករាយពីសកម្មភាពទាំងនេះ
ស្ថានភាពពេលនេះ តម្រូវឱ្យគ្រប់គ្នានៅផ្ទះតាមដែលអាចធ្វើទៅបាន ដើម្បីចូលរួមកាត់បន្ថយការចម្លងនៃវីរុសកូវីដ-១៩ទៅកាន់សហគមន៍កាន់តែច្រើន។
ទន្ទឹមនឹងនេះ សាលារៀនត្រូវបានបិទទទ្វារជាបណ្ដោះអាសន្ន រីឯក្មេងៗក៏ត្រូវនៅផ្ទះជាមួយប៉ាម៉ាក់ឬសាច់ញាតិ ដែលនាំឱ្យពួកគេកើតរោគធុញទ្រាន់ ព្រោះមិនបានចេញក្រៅដូចមុន។
យ៉ាងណាក្ដី កុំឱ្យកូនៗស្មុគ ម៉ាក់ប៉ាអាចបង្កើតភាពរីករាយជាមួយសកម្មភាពនៅផ្ទះមួយចំនួនដូចខាងក្រោម៖
១. រៀនចម្អិនអាហារជាមួយគ្នា

ចម្អិនអាហារ ឬធ្វើបង្អែមដែលគ្រួសារចូលចិត្តញ៉ាំជាមួយគ្នា ឬបង្រៀនពួកគេឱ្យចេះធ្វើម្ហូបងាយៗ ក៏កាន់តែល្អ។ រៀនបណ្ដើរ ឆ្លៀតណែនាំពួកគេឱ្យដឹងពីសារធាតុចិញ្ចឹមពីបន្លែ ផ្លែឈើទាំងនោះបណ្ដើរ ដើម្បីជួយបង្កើតទម្លាប់ឱ្យកូនៗញ៉ាំអាហារដែលមានសុខភាពល្អ។
២. នាំកូនធ្វើលំហាត់ប្រាណ

ហាត់ប្រាណងាយៗដែលក្មេងធ្វើបានឬធ្វើតាម នៅក្នុងឬជុំវិញផ្ទះ ជួយបញ្ចេញញើសហើយ ថែមទាំងបង្កើនភាពសប្បាយរីករាយជាមួយគ្នាបានទៀតផង។ បើមិនអ៊ីចឹងទេ! ប៉ាម៉ាក់អាចនាំកូនរៀនរាំចម្រៀងកាយវិការ ឬចង្វាក់ប្រពៃណីខ្មែរ ដើម្បីឱ្យពួកគេស្រស់ស្រាយ ក៏ដូចជាបង្កើនចំណេះដឹងបានថែមទៀត។
៣. បង្កើតសួនដាំដំណាំ

ចាប់ផ្ដើមបង្កើតសួនដំណាំនៅផ្ទះក្នុងពេលនេះ ពិតជាល្អបំផុត។ មិនចាំបាច់ទាល់តែសួនផ្លែឈើអីទេ ត្រឹមតែដាំជីរក្នុងផើងតូចៗ ដាំផ្កា ឬបន្លែខ្លះៗក៏ពិសេសបាត់ទៅហើយ។ ពេលក្មេងបានដាំ ហើយបានថែទាំវារាល់ថ្ងៃ លុះពួកគេបានឃើញសមិទ្ធិផលរបស់ខ្លួន ពួកគេមុខតែញញឹមសប្បាយចិត្តមិនខាន។
៤. នាំកូនអានសៀវភៅ ឬមើលរឿងអប់រំ

អានសៀវភៅជាសកម្មភាពមានប្រយោជន៍ទាំងខួរក្បាល និងអារម្មណ៍។ ក្មេងៗទទួលបានចំណេះដឹងច្រើន ក្រោយពីពួកគេអាន តែច្បាស់ជាមានកូនខ្លះមិនចូលចិត្តអាននោះទេ។ យ៉ាងណា ប៉ាម៉ាក់នៅតែមានវិធី ព្រោះរឿងអប់រំជាវីដេអូក៏មានច្រើន អ៊ីចឹង! អាចនាំពួកគេ មើលវីដេអូក៏បាន។ ចៀសវាងនាំកូនមើលរឿងវ៉ៃតប់ កាប់ចាក់ រឿងស្នេហា ឬរឿងខ្មោច។ល។ ជាងនេះទៅទៀត ប៉ាម៉ាក់គួរតែនាំកូនគូររូប ផាត់រូប ឬលេងល្បែងល្បងប្រាជ្ជាជាមួយពួកគេផងដែរ ដើម្បីបង្វឹកភាពឆ្លាតវៃរបស់ពួកគេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ចំណុចសំខាន់ៗមួយចំនួន ការពារក្រុមគ្រួសារគេចផុតកូវីដ
ចុចអាន៖ ហេតុអ្វីក្មេងខ្លះរឹងមាំ ក្មេងខ្លះភ័យខ្លាចបាក់ស្បាតអៀនអន់ខុសរបៀប?

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ