KPT+
រៀនដោះស្រាយជាមួយជំពូកមនុស្សដែល «ពិបាកនិយាយស្ដាប់គ្នាបាន»
មនុស្សខ្លះមានចរិត«សាំ»ដែលការដោះស្រាយជាមួយពួកគេពិបាកខ្លាំង។ អាចនិយាយបានថាវាជាកិច្ចការដ៏លំបាកមួយដែលត្រូវមកជួបជំពប់ធ្វើការជាមួយមនុស្សដែលពិបាកនិយាយគ្នា ស្ដាប់បាន ហើយពេលខ្លះទៅជាប៉ះពាល់អារម្មណ៍ មានជម្លោះផងក៏ថាបាន។
នេះគឺជាវិធីដោះស្រាយជាមួយពួកគេ ៖
១. ផ្លាស់ប្ដូរប្រធានបទនៃការសន្ទនា
សុខៗស្រាប់តែមានប្រធានបទនៃការសន្ទនា ដ៏គួរឲ្យធុញទ្រាន់កើតឡើង នៅពេលយើងជជែកជាមួយមនុស្សពិបាកស្ដាប់គ្នា។ ព្យាយាមផ្លាស់ប្ដូរប្រធានបទនៅពេលណាដែលយើងមានឱកាស គិតថាអាចធ្វើបាន។
ក្នុងករណីដែលមនុស្សនោះមិនយល់ពីវា សូមកុំបោះបង់ចោល ហើយបន្តនិយាយពីរឿងផ្សេងទៀត។
២. ព្យាយាមនិងអត់ធ្មត់

ការដោះស្រាយជាមួយអ្នកពិបាកនិយាយគ្នា គឺជាភាពតានតឹងមួយសម្រាប់យើង។ ប៉ុន្តែយើងគួរតែអត់ធ្មត់ មិនថាមានបញ្ហាអ្វីក៏ដោយ។ សាកល្បងរាប់ដល់ដប់ ហើយដកដង្ហើម និងស្ដាប់គេនិយាយបន្តសិន។ វិធីនេះ នឹងបង្ហាញថាយើងគោរពគេ ហើយយើងនឹងជៀសផុតពីជម្លោះណាមួយ។
៣. ដាក់ខ្លួនយើងទៅក្នុងចិត្តរបស់ពួកគេ
ស្ដាប់រឿងរ៉ាវរបស់ពួកគេហើយផ្ដល់ការគាំទ្ររបស់យើងដល់គេ។ វាគ្មានអីពិបាក បើយើងចង់ជៀសវាងពីមនុស្សអស់នោះ ដោយមិនចាំបាច់សួរពួកគេថា ចង់និយាយជាមួយយើងឬអត់។
ប៉ុន្តែអាចថា ពួកគេត្រូវការជំនួយឬដំបូន្មានរបស់យើងក៏ថាបាន។ ដាក់ខ្លួនយើងចូលទៅក្នុងចិត្តរបស់ពួកគេ ហើយព្យាយាមជួយពួកគេនិងលើកទឹកចិត្ត។
៤. ព្យាយាមស្ដាប់

វិធីល្អមួយទៀតដើម្បីដោះស្រាយជាមួយពួកគេ គឺត្រូវយកចិត្តទុកដាក់និងស្ដាប់ដោយសន្តិវិធី។ នៅពេលយើងយកចិត្តទុកដាក់យើងអាចចាប់បានព័ត៌មានលម្អិតរបស់គេ ហើយសំដីដែលធ្លាប់គិតថាគេនិយាយឥតបានការ ក៏លែងមាន។
ផ្ដោតលើភាសារាងកាយនិងការបញ្ចេញមតិរបស់មនុស្សទាំងនោះ យើងនិងយល់ពីអ្វីដែលគេចង់និយាយ។
៥. សួរសំនួរ
ប្រសិនបើមិនអាចជៀសផុតពីមនុស្សនោះ ចូលទៅសួរសំណួរជាច្រើនទាក់ទងនឹងគេតែម្ដង។ ការរៀនអ្វីដែលថ្មីធ្វើឲ្យចិត្តរបស់យើងដឹងថា តើវាមានប្រយោជន៍ឬអត់។
ខួរក្បាលមនុស្សអាចស្រូបយកព័ត៌មានបានច្រើន ហើយជាមធ្យមមនុស្សប្រើតិចជាង ១០% នៃសមត្ថភាពខួរក្បាល។ ដូច្នេះយើងថែមទាំងអាចទទួលបានអត្ថប្រយោជន៍ពីពួកគេ ប្រសិនបើពួកគេឆ្លើយគ្រប់សំនួររបស់យើង។
៦. ផ្ដល់មតិ
អ្នកខ្លះអាចមិនជឿ ពីព្រោះគ្មាននរណាម្នាក់មានភាពក្លាហានដើម្បីប្រាប់ការពិតដល់ពួកគេទេ។ ពេលខ្លះមនុស្សដែលពិបាកនិយាយគ្នា មានអ្វីមួយដែលគួរឲ្យចាប់អារម្មណ៍និងស្រស់ស្អាត។ ប៉ុន្តែជារឿយៗពួកគេតែងបកស្រាយខុស ដោយសារតែជំនាញទំនាក់ទំនងរបស់ពួកគេខ្សោយ។ បើអាចសូមជួយបុគ្គលនោះ អភិវឌ្ឍជំនាញទំនាក់ទំនងល្អ តាមរយៈការផ្ដល់យោបល់។
៧. មានការប្រុងប្រយ័ត្នខ្ពស់

អាកប្បកិរិយារបស់យើងពិតជាអាចផ្លាស់ប្ដូរការអភិវឌ្ឍនៃការសន្ទនាណាមួយ។ ប្រសិនបើអាកប្បកិរិយារបស់យើងអវិជ្ជមាន វាអាចធ្វើឲ្យការសន្ទនាមិនល្អនឹងកើតឡើងភ្លាមៗ។
ដូច្នេះត្រូវប្រាកដថា យើងមានអាកប្បកិរិយាវិជ្ជមាន នៅពេលកំពុងតែសន្ទនាជាមួយក្រុមមនុស្សទាំងនោះ។ គិតពីរឿងវិជ្ជមាន ហើយយើងនឹងមានអារម្មណ៍ធូរស្រាល និងមិនសូវភ័យ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿង ៧ យ៉ាងដែលបុគ្គលជោគជ័យម្នាក់ៗមានលក្ខណៈដូចគ្នា
ចុចអាន៖៤ វិធី ដើម្បីជម្នះភាពភ័យខ្លាច ដែលយើងច្រើនតែមើលរំលង

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?