KPT+
កាសិក្សារកឃើញថាកូនលេងហ្គេមរាល់ថ្ងៃមិនអត់ប្រយោជន៍ទេ តែត្រូវមានម៉ោងកំណត់
ប៉ាម៉ាក់មិនតិចនាក់ទេ ជឿថាព្រួយបារម្ភរឿងកូនៗលេងហ្គេមលើទូរសព្ទ ឬកុំព្យូទ័រច្រើនមិនខាន ខ្លះអាចគិតថាធ្វើឲ្យប៉ះពាល់ដល់ការគិតរបស់កូនៗក៏មាន។ ប៉ុន្តែប៉ាម៉ាក់ដឹងទេថ្មីៗនេះ មានការសិក្សាមួយបានលើកឡើងថា ក្មេងៗលេងហ្គេម អាចជួយដល់អក្ខរកម្ម ការប្រាស្រ័យទាក់ទង និងជួយដល់សុខភាពផ្លូវចិត្ដគំនិតបាន។

ក្នុងការសិក្សាលើការលេងហ្គេមរបស់ភ្នាក់ងារ National Literacy Trust បានសម្ភាសក្មេងៗចំនួន ៤ ៦២៦ នាក់នៅក្នុងចក្រភពអង់គ្លេស ដែលពួកគេគឺមានអាយុចន្លោះពី ១១ ទៅដល់ ១៦ឆ្នាំ។ ការសម្ភាសនោះគឺធ្វើឡើងចន្លោះពីខែ វិច្ឆិកាដល់ ខែធ្នូ ឆ្នាំ ២០១៩។
ការសិក្សាបានរកឃើញថា មានក្មេង ៣៥,៣ ភាគរយ យល់ថាការលេងហ្គេមជួយឲ្យពួកគេ អានអក្សរកាន់តែល្អ។ ក្នុងនោះគឺមានក្មេងប្រហែល ៧៩ភាគរយ បានលើកឡើងថា ពួកគេបានអានអក្សរទាក់ទងជាមួយហ្គេមរបស់ពួកគេ យ៉ាងហោចណាស់ម្ដងក្នុងមួយខែ ដែលអក្សរទាំងអស់នោះមានដូចជា ការសរសេរឆ្លើយឆ្លងគ្នាលើអ៊ីនធឺណិតទាក់ទងជាមួយហ្គេម ការសរសេរមតិយោបល់ទាក់ទងជាមួយហ្គេម និងសៀវភៅមួយចំនួន។

ការដែលក្មេងៗអានអក្សរបែបនេះ គឺជួយឲ្យពួកគេឆាប់ចេះសរសេរអក្សរបានច្រើន។ មានក្មេង ៣នាក់ក្នុងចំណោម ៥នាក់ (៦២,៥ភាគរយ) ដែលលេងហ្គេមជាប្រចាំ គឺពួកគេតែងតែសរសេរអ្វីទាក់ទងជាមួយនឹងហ្គេមរបស់គេ យ៉ាងហោចណាស់ក៏បានម្ដងដែរក្នុងមួយខែ។ ការសិក្សាក៏បានលើកឡើងដែរថា មានក្មេងៗលេងហ្គេម ៣នាក់ក្នុងចំណោម ៤នាក់ (៧៦,៣ភាគរយ) ជជែកគ្នាអំពីហ្គេមជាមួយមិត្ដក្ដិរបស់គេ ក្រៅពីនេះមានក្មេង ៣នាក់ក្នុងចំណោម ១០នាក់ (២៩,៤ភាគរយ) បានជជែកគ្នាអំពីសៀវភៅ។

អ្នកស្រាវជ្រាវក៏បានលើកឡើងដែរថា ក្មេងៗលេងហ្គេម ក៏ជួយឲ្យពួកគេ មានទំនាក់ទំនងល្អ ទាំងក្នុងហ្គេម និងក្នុងសង្គមខាងក្រៅ ដែលក្មេងៗមានការប្រាស្រ័យទាក់ទងល្អបែបនេះ នឹងជួយដល់សុខភាពផ្លូវចិត្ដរបស់គេបានកាន់តែប្រសើរ។
ក្មេងៗដែលលេងហ្គេម បាននិយាយថា ការលេងហ្គេមបែបនេះ ជួយឲ្យពួកគេ គេចចេញពីបញ្ហាស្ត្រេស និងបញ្ហាពិបាកចិត្ដផ្សេងៗ ជាពិសេសគឺក្នុងសម័យកូវីដនេះតែម្ដង។
ប៉ុន្តែក្នុងការសិក្សានេះ គេមិនបានប្រាប់ច្បាស់អំពីប្រភេទហ្គេមដែលក្មេងលេង ឬរយៈពេលដែលគេចំណាយជាមួយហ្គេមនេះឡើយ។
អ្នកជំនាញផ្នែកចិត្ដសាស្រ្តលោកស្រី Rachel Kowert បាននិយាយថា តាមពិតទៅកន្លងមកការមើលមកអ្នកលេងហ្គេមក្នុងផ្លូវមិនល្អ គឺមិនមិនត្រឹមត្រូវឡើយ ផ្ទុយទៅវិញ ពួកគេគឺមានទំនាក់ទំនងក្នុងសង្គមល្អជាងមនុស្សទូទៅ។

លោកស្រីក៏បានបន្ថែមទៀតផងដែរថា ក្នុងរយៈពេលដែលពិភពលោកយើងមានបញ្ហាលំបាក គឺបានហ្គេមនេះហើយ ដែលជួយឲ្យមនុស្សជាច្រើន អាចរក្សាទំនាក់ទំនងរបស់ខ្លួនជាមួយមិត្ដភក្ដិ ដោយមិនចាំបាច់ទៅជួបគ្នាផ្ទាល់ក៏បាន។ ដោយសារការលេងហ្គេម គឺមានការប្រាស្រ័យទាក់ទង ក៏ដូចជាមានសកម្មភាពជាច្រើន ដែលពួកគេអាចបំពេញជាមួយមិត្ដភក្តិបាន។
តាមពិតទៅមានប៉ាម៉ាក់៣នាក់ ក្នុងចំណោម៥នាក់ (៦៩,៦ភាគរយ) បានលើកឡើងថា ការប្រាស្រ័យទាក់ទងជាមួយមិត្ដភក្តិ និងក្រុមគ្រួសារ និងការលេងហ្គេមនេះ បានជួយឲ្យសុខភាពផ្លូវចិត្ដរបស់កូនពួកគាត់កាន់តែប្រសើរឡើង។

ទោះយ៉ាងណា បើតាមវិទ្យាស្ថានកុមារអាមេរិក (American Academy of Pediatrics) បានផ្ដល់ជាយោបល់ថា ប៉ាម៉ាក់គួរកំណត់ឲ្យកូនលេងហ្គេមត្រឹមតែ៣០នាទី ទៅ៦០នាទី បានហើយសម្រាប់ថ្ងៃកូនរៀន ហើយសម្រាប់ថ្ងៃកូនសម្រាកពីការសិក្សាវិញគួរកំណត់មិនឲ្យលើសពី ២ម៉ោងក្នុងមួយថ្ងៃ។ ចំណែកកូនៗមានអាយុក្រោម ៦ឆ្នាំ វិទ្យាស្ថាននេះណែនាំថា ប៉ាម៉ាក់គួរកំណត់ឲ្យកូននៅមុខអេក្រង់អេឡិចត្រូនិចតិចជាង១ម៉ោងក្នុងមួយថ្ងៃ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ នៅផ្ទះយូរ កូនៗកើតរោគធុញទ្រាន់ ម៉ាក់ប៉ាអាចបង្កើតភាពរីករាយពីសកម្មភាពទាំងនេះ
ចុចអាន៖ ហាមពាក់ម៉ាសឱ្យក្មេងអាយុក្រោម២ឆ្នាំដាច់ខាត ព្រោះបង្កគ្រោះថ្នាក់ខ្លាំងជាងឆ្លងកូវីដទៅទៀត

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត