KPT+
ទម្លាប់វិជ្ជមាន ៦ យ៉ាងដែលអាចជំរុញភាពជោគជ័យសម្រាប់សហគ្រិន
ក្នុងនាមជាសហគ្រិនម្នាក់ដែលមានការងារច្រើន តែងជួបប្រទះនូវអារម្មណ៍ច្របូកច្របល់ជាមួយការងារ គ្មានទីបញ្ចប់ ឬអារម្មណ៍ទូទៅដែលមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីរឿងគ្រប់យ៉ាងដែលយើងចង់ធ្វើ។
ខាងក្រោមនេះជាសមាជិកក្រុមប្រឹក្សាសហគ្រិនវ័យក្មេង ដែលបានចែករំលែកទម្លាប់វិជ្ជមានដែលពួកគេបានរកឃើញថា បាននាំពួកគេទៅរកភាពជោគជ័យ ៖
១. បង្កើតបញ្ជីភារកិច្ចដំបូងនៅពេលព្រឹក

រាល់ព្រឹកមុនពេលថ្ងៃចាប់ផ្ដើមនិងមុនពេលភារកិច្ចបញ្ចប់ ពួកគេចូលចិត្តពិនិត្យមើលដោយសង្ខេបនូវកិច្ចការដែលនឹងមកដល់សម្រាប់ថ្ងៃស្អែក។ ហើយបន្ទាប់មក ផ្ដល់អាទិភាពដល់ការងារបន្ទាប់ ដែលយោងទៅតាមសារៈសំខាន់នៃការងារទាំងនោះ។
២. ចែករំលែកបញ្ហាពិបាកៗដែលកំពុងឆ្លងកាត់
នៅពេលដែលយើងកំពុងប្រយុទ្ធជាមួយបញ្ហាធំ ចូរនិយាយពីវាជាមួយអ្នកដែលនឹងស្ដាប់យើង។ ធ្វើការតាមរយៈបញ្ហាជាមួយមនុស្សផ្សេងគ្នា ដែលអាចផ្ដល់នូវគំនិតខុសគ្នាមកកាន់យើងបាន។
៣. អនុវត្តតម្លាភាពក្នុងក្រុម

ភាពស្មោះត្រង់គឺជាគោលនយោបាយល្អបំផុតក្នុងក្រុម។ បើកចំហនិងតម្លាភាព ១០០% គ្រប់ពេលវេលា គឺជាពន្លឺដឹកនាំយើងជារៀងរហូតទៅ។ វាជួយយើងក្នុងការលុបបំបាត់ជម្លោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន កសាងទំនាក់ទំនងអាជីវកម្មដែលមានសុខភាពល្អ ដោយផ្អែកលើការទុកចិត្ត និងបញ្ជាម៉ាកសាជីវកម្មដែលគួរឱ្យគោរព។
៤. ធ្វើលំហាត់ប្រាណជាប្រចាំ
ធ្វើលំហាត់ប្រាណតាមកាលវិភាគទៀងទាត់ ជួយយើងជម្រះនូវគំនិតមិនល្អ ហើយអាចផ្ដោតលើរឿងដែលធំបំផុតដើម្បីទទួលបានជោគជ័យទាំងនៅកន្លែងធ្វើការ និងក្នុងជីវិត។
ការបញ្ចេញអ័រម៉ូន endorphins គឺជាគន្លឹះសម្រាប់ទ្រទ្រង់ភាពរីករាយ ផ្ដោតអារម្មណ៍ថាមពលនិងអារម្មណ៍វិជ្ជមានទូទៅ។
៥. បរិភោគអាហារជំនួយសុខភាព
ក្នុងនាមជាអ្នកជំនួញម្នាក់ត្រូវតែទទួលទានអាហារដែលមានសុខភាពល្អ ជួយជំនួយដល់ខួរក្បាលនិងការគិតរបស់យើង។ កុំទទួលទានអាហារកែច្នៃដែលមានស្ករច្រើន ទោះរវល់ខ្លាំងយ៉ាងណាក៏ដោយ ក៏ត្រូវឆ្លៀតធ្វើអាហារខ្លួនឯងខ្លះ។
៦. តាមដាន

នេះមិនមែនមានន័យថាឲ្យយើងតាមដានរឿងមិនបានការឡើយ។ ប៉ុន្តែក្នុងនាមជាសហគ្រិនម្នាក់ យើងត្រូវតែពូកែសង្កេតតាមដាន រាល់រឿងដែលជួបប្រទះសំខាន់ៗក្នុងជីវិតនៃអាជីព។
ជាពិសេសបើយើងកំពុងធ្វើការជាមួយវិនិយោគិនថ្មី ផ្ដល់ការត្រួតពិនិត្យ ការអនុវត្ត ឬជួយដោះស្រាយជម្លោះផ្ទៃក្នុងជាដើម។
រឿងនេះនាំឱ្យយើងឲ្យទទួលជោគជ័យ ព្រោះយើងអាចដោះស្រាយបញ្ហាមុនពេលកើតឡើង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រៀនដោះស្រាយជាមួយជំពូកមនុស្សដែល «ពិបាកនិយាយស្ដាប់គ្នាបាន»
ចុចអាន៖ទាញយកឥទ្ធិពលល្អៗ វិជ្ជមានប្រចាំថ្ងៃដោយវិធីទាំងនេះ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?