KPT+
៥ចំណុចគួរធ្វើពេលសម្ងំតែក្នុងផ្ទះ អំឡុងកូវីដកំពុងរាតត្បាត
អំឡុងពេលសម្ងំនៅផ្ទះ គ្នាយើងអាចមានបញ្ហាផ្លូវចិត្តបន្តិចបន្តួចហើយ ប៉ុន្តែអត្ថបទមុនៗធ្លាប់បានណែនាំខ្លះៗហើយ ដើម្បីជួយយើងគេចចេញពីវិបត្តិសតិអារម្មណ៍។ លើសពីនេះ ដើម្បីជួយខ្លួនយើងមានសុទិដ្ឋិនិយមកាន់តែខ្លាំងចំពោះខ្លួនឯង នឹងអាចជួយអ្នកដទៃអំឡុងពេលនេះ គឺមាន ៥ចំណុចសំខាន់ៗគ្នាយើងត្រូវដឹង។
១- ចែករំលែករឿងល្អៗ និងក្តីសង្ឃឹមទៅកាន់មិត្តភក្តិ និងអ្នកដទៃ

សម្រាប់កាលៈទេសៈបច្ចុប្បន្ន ហាក់ពិបាកទុកចិត្តបន្តិចហើយជាមួយព័ត៌មានលើបណ្តាញសង្គម ព្រោះព័ត៌មានខ្លះជារឿងឆបោក ព័ត៌មានខ្លះទៀត បង្ហាញតែរឿងគួរឲ្យព្រួយបារម្ភ។ បើអ៊ីចឹង ហេតុអ្វីគ្នាយើងមិនគិតចែករំលែកអ្វីដែលវិជ្ជមានសម្រាប់ពិភពលោក ដូចជាវីដេអូបង្ហាញពីសកម្មភាពមនុស្សម្នាសាមគ្គីគ្នាអំឡុងពេលកូវីដ ១៩ កំពុងរាតត្បាតខ្លាំង ឬព័ត៌មានល្អៗ ដែលយើងប្រទះឃើញលើបណ្តាញសង្គម។
ព័ត៌មានល្អៗ អាចជា អ្វីបង្ហាញពីមនុស្សម្នានៅតែមានសង្ឃឹម បើទោះជាពិភពលោកកំពុងតែរងគ្រោះដោយការរាតត្បាតវីរុសCOVID-19 ក្តី ព្រោះថាសារជាតិមនុស្សយើង ជាធម្មតា នឹងរួបរួមគ្នាដើម្បីយកឈ្នះឧបសគ្គចំពោះមុខ។
មួយវិញទៀត ព័ត៌មានមិនច្បាស់លាស់ ព័ត៌មានកុហកភូតភរ បោកប្រាស់ គ្មានប្រភពច្បាស់លាស់ គួរកុំចែករំលែកឲ្យតែបានៗអី អត្ថបទព័ត៌មានយើងគួរចែករំលែក គួរតែមានប្រភពជាក់លាក់ ជាព័ត៌មានណែនាំដោយអ្នកជំនាញ ដូចជាអង្គការសុខភាពពិភពលោក ហើយព័ត៌មានទាំងនោះ ត្រូវមានប្រយោជន៍ជួយមនុស្សម្នាក់ឈប់ភ័យខ្លាចតទៅទៀត។
២- បង្កើនចំណេះដឹងសម្រាប់ខ្លួនឯង

ដើម្បីធានាថា ចំណុចដំបូងយើងអាចធ្វើបានល្អនោះ ត្រូវប្រាកដថា គ្នាយើងចេះប្រើប្រាស់ពេលវេលាអំឡុងពេលនៅផ្ទះនេះ ប្រមែលប្រមូលទិន្នន័យ និងអ្វីដែលជាប់ពាក់ព័ន្ធនឹងការអប់រំ ពិសេសរឿងសិទ្ធមនុស្សដែលគ្នាយើងគួររៀនស្វែងយល់ឲ្យបានច្បាស់។ ជាក់ស្តែងអ្វីយើងគួរបណ្តុះចំណេះដឹងខ្លួនជាមួយបញ្ហាសិទ្ធមនុស្សមានដូចជា៖
– ចូលរួមវគ្គសិក្សាតាមអ៊ីនធើណេតស្តីពីគោលគំនិតសំខាន់ៗនៃសិទ្ធមនុស្ស។
– ស្វែងយល់ពីវិធីសាស្ត្រការពារខ្លួនយើង និងផ្សព្វផ្សាយពីសុវត្ថិភាពឌីជីថល។
– បើអាច ចូលរួមវគ្គអនឡាញ និងជួបជាមួយសកម្មជនសិទ្ធមនុស្ស ក្នុងវគ្គសិក្សាស្តីពីសេរីភាពនៃការបញ្ចេញមតិ។
– ស្វែងយល់ពីសិទ្ធការពារខ្លួន។
៣- រឿងធ្វើខ្លួនជាគ្រូល្អម្នាក់ សម្រាប់អ្នកដទៃ

នៅពេលគ្នាយើងអាចអប់រំខ្លួនឯង យល់ច្បាស់ពីបញ្ហាសិទ្ធមនុស្សហើយនោះ ជំហានបន្ទាប់ គឺត្រូវតែដឹងថា គួរធ្វើបែបណាដើម្បីណែនាំដល់អ្នកដទៃ ហើយចំណុចសំខាន់ដើម្បីឲ្យអ្នកដទៃជឿជាក់លើខ្លួនយើង គឺត្រូវបង្រៀនខ្លួនយើងឲ្យដឹងច្បាស់ពីវិធីកំណត់អ្វីជាព័ត៌មានបោកប្រាស់ អ្វីជាការឆ្លើយតបប្រកបដោយសន្តិវិធី។
៤- ជួយអ្នកដទៃតាមរយៈបច្ចេកវិទ្យា និងបណ្តាញសង្គម

បើគ្នាយើងប៉ិនប្រសព្វជាមួយការប្រើប្រាស់បច្ចេកវិទ្យា និងបណ្តាញសង្គម គឺយើងជាមនុស្សមានតម្លៃ អាចជួយគ្នាយើងផ្សេងទៀត ដែលមិនសូវយល់ពីបច្ចេកវិទ្យា ឬបណ្តាញសង្គមនាពេលបច្ចុប្បន្ន។ យើងអាចណែនាំអ្នកទាំងនោះ ប្រើប្រាស់កម្មវិធីផ្ញើសារ និងបណ្តាញសង្គមឲ្យបានត្រឹមត្រូវ ទូរសព្ទទៅពួកគេ ប្រាប់ពីរបៀបប្រើប្រាស់នៅពេលណាមួយត្រូវការជំនួយបន្ទាន់ ក៏ដូចជាវិធីស្វែងរកប្រភពច្បាស់លាស់ និងកម្មវិធីអនឡាញល្អៗមានប្រយោជន៍ជាដើម។ ជួយអ្នកដទៃរកឃើញសហគមន៍របស់ខ្លួន និងមិត្តភ័ក្តិផ្សេងទៀតលើអនឡាញ ដែលយើងអាចធ្វើទំនាក់ទំនងជាមួយបាន។
៥- បង្ហាញពីសាមគ្គីភាព ការយកចិត្តទុកដាក់ និងការស្ម័គ្រចិត្ត

ក្នុងកាលៈទេសៈនេះ មានវិធីច្រើនណាស់ដែលគ្នាយើងអាចជួយមនុស្សវិញខ្លួនបាន ដោយមិនចាំបាច់ជួបគ្នាផ្ទាល់ ដូចជា៖
– ធ្វើអ្វីទៅតាមការណែនាំពីអ្នកជំនាញសុខាភិបាល និងការណែនាពីវិធានការរក្សាគម្លាតសង្គម ព្រោះវិធីនេះជួយការពារក្រុមមនុស្សងាយរងគ្រោះបំផុតក្នុងសហគមន៍យើងរស់នៅ ក៏ដូចជាបន្ធូរបន្ថយបន្ទុកលើក្រុមគ្រូពេទ្យទៀតផង។
– ជួយផ្តល់ការគាំទ្រផ្នែកសតិអារម្មណ៍ ទៅកាន់អ្នកដទៃតាមរយៈទូរសព្ទ ឬសារ ពិសេសក្រុមមនុស្សយើងគិតថា កំពុងស្ថិតក្នុងភាពឯកោតែម្តង។
– ចូលរួមបញ្ឈប់ការចែករំលែកព័ត៌មានបោកប្រាស់ ដោយចែករំលែកតែព័ត៌មានចេញពីប្រភពត្រឹមត្រូវ និងការអះអាងពីអ្នកជំនាញ។
– ចែករំលែកព័ត៌មានល្អៗ ពិសេសពាក់ព័ន្ធអ្វីយើងត្រូវការប្រើប្រាស់ជាចាំបាច់អំឡុងពេលនេះ ទៅកាន់គ្នាយើងឲ្យបានដឹង ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ៤ វិធី ដើម្បីជម្នះភាពភ័យខ្លាច ដែលយើងច្រើនតែមើលរំលង
ចុចអាន៖ ៧ចំណុច ជឿថាលែងស្ត្រេសពេលសម្ងំនៅផ្ទះ អំឡុងកូវីដកំពុងរាតត្បាត

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?