Connect with us

KPT+

ចង់​ឲ្យ​​អតិថិជន​ស្គាល់​ពី​ម៉ាក​យីហោ​ នាមប័ណ្ណ​គឺ​ជា​យុទ្ធសាស្ត្រ​ដែល​មិន​គួរ​រំលង

បានផុស

នៅ

រាល់​អាជីវកម្ម​ជោគជ័យ​ដែល​តែង​រំពឹង​ថា​ នឹង​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់ ​គួរ​តែ​មាន​គម្រោង​វិនិយោគ​លើ​អ្វី​មួយ។ ដូចគ្នា​នឹង​ផែនការ​ផ្សព្វផ្សាយ​ដទៃ​ទៀត​ដែរ​ នាមប័ណ្ណ​អាជីវកម្ម​ គឺ​សំខាន់​ណាស់​សម្រាប់​អាជីវកម្ម​របស់​យើង។ វា​ភ្ជាប់​ក្រុមហ៊ុន​របស់​យើង​​ និង​អតិថិជន​បាន​យ៉ាង​ងាយ​ស្រួល​ ហើយ​ក៏​បង្ហាញ​ថា យើង​ជា​នរណា។

  • តើ​ធ្វើ​ដូចម្ដេច​ដើម្បី​រចនា​នាមប័ណ្ណ​អាជីវកម្ម​មួយ​បាន​ល្អ?

ដើម្បី​ធ្វើ​នាមប័ណ្ណ​អាជីវកម្ម​របស់​អ្នក​នៅ​​លើ​អ៊ីនធឺណិត​ ដំបូង​អ្នក​គួរ​តែ​យល់​ពី​មាតិកា​ដែល​ត្រូវ​បង្ហាញ​ជា​មុន​សិន។ វា​អាស្រ័យ​លើ​ប្រភេទ​អាជីវកម្ម​ ទាំង​អតិថិជន ​សក្ដានុពល ​ការ​រំពឹង​ទុក​ និង​ថវិកា​របស់​អ្នក​ជាមួយ​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះ ធ្វើ​មាតិកា​ខ្លីៗ​ ដោយ​ចងចាំ​ថា ​នាមប័ណ្ណ​ត្រូវ​តូច​ល្មម​តែ​មាន​អត្ថន័យ​ល្អ។ នាមប័ណ្ណ​គួរ​តែ​បង្ហាញ​រូបភាព​វិជ្ជមាន​នៃ​ម៉ាក​យីហោ​របស់​អាជីវកម្ម ​រួម​បញ្ចូល​ឈ្មោះ​អាជីវកម្ម​ អ៊ីមែល​ ​និង​ផលិតផល​អាជីវកម្ម។

ដូច្នេះ​ហើយ ​ទើប​អតិថិជន​អាច​​ដឹង​ពី​ទីតាំង និង​ទំនាក់ទំនង​របស់​អាជីវកម្ម​យើង​ តាម​របៀប​ណា​មួយ។

  • ហេតុអ្វី​បាន​ជា​អ្នក​ត្រូវ​ការ​នាមប័ណ្ណ​អាជីវកម្ម?

. បង្ហាញ​ចំណាប់​អារម្មណ៍​ដំបូង

នាមប័ណ្ណ​តែងតែ​បង្កើត​ចំណាប់​អារម្មណ៍​ដំបូង​របស់​ម៉ាក​យីហោ​របស់​យើង ដើម្បី​ឲ្យអាជីវកម្ម​​លេចធ្លោ ​​យើង​​ត្រូវ​តែ​ចាប់​យក​ចំណាប់​អារម្មណ៍​របស់​អតិថិជន​ភ្លាមៗ ​មុន​ពេល​ដែល​ពួកគេ​ កត់​សំគាល់​ផលិតផល​របស់​យើង​។

. ផ្ដល់​នូវ​ព័ត៌មាន​លម្អិត​អំពី​អាជីវកម្ម

នាមប័ណ្ណ​នឹង​បង្ហាញ​ព័ត៌មាន​លំអិត ​ទំនាក់ទំនង​ទាំងអស់​អំពី​ម៉ាក​របស់​អ្នក ​ដោយ​ភាព​ច្បាស់លាស់។ អតិថិជន​ជា​ធម្មតា​មិន​មាន​ពេល​វេលា​ដើម្បី​ទៅ​ស្វែង​រក​ហាង​ផ្ទាល់​ទេ​ ដូច្នេះ​ឈ្មោះ​អាជីវកម្ម​ លេខ​ទំនាក់ទំនង ​និង​ទីតាំង​គឺ​ជា​កត្តា​ចាំបាច់​បំផុត។

. មាន​ភាព​ជា​របស់​ខ្លួនឯង

នៅ​ក្នុង​យុគសម័យ​ឌីជីថល​នេះ​ នាមប័ណ្ណ​អាជីវកម្ម​ផ្ដល់​​ឲ្យនៅ​ភាព​ផ្ទាល់ខ្លួន​ ដ៏​ពិសេស​នៃ​អាជីវកម្ម។ វា​នឹង​​ឲ្យ​អតិថិជន​បាន​សំគាល់​ពី​សក្ដានុពល​របស់​អាជីវកម្ម​យើង ​ហើយ​មិន​អាច​បំភ្លេច​បាន ​និង​ងាយស្រួល​ទាក់ទង​ទៅ​វិញ។

នាមប័ណ្ណ​អាជីវកម្ម​របស់​យើង ​នឹង​ត្រូវ​បាន​ចែករំលែក​ជាមួយ​មិត្តភ័ក្ដិ​ និង​ក្រុម​គ្រួសារ​ ដោយសារ​តែ​ឥទ្ធិពល​នៃ​នាមប័ណ្ណ​ដែល​ជា​របស់​ខ្លួនឯង។ ដូច្នេះ​យើង​អាច​ពង្រីក ​ហើយ​ក៏អាច​ឈាន​ទៅ​ដល់​ចំណុច​មួយ​ និង​បង្កើន​ការ​លក់​បាន​មួយ​កម្រិត​ទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទម្លាប់​វិជ្ជមាន ៦ យ៉ាង​ដែល​អាច​ជំរុញ​ភាព​ជោគជ័យ​សម្រាប់​សហគ្រិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម