Connect with us

KPT+

របៀបចិញ្ចឹមកូនរបស់ម្ដាយដែលមានឥទ្ធិពលលើអនាគតកូនស្រី

បានផុស

នៅ

មនុស្សយើងមិនអាចជ្រើសរើសក្រុមគ្រួសារដែលកើតមកនោះទេ ហើយការពិតនេះផ្តល់ឱ្យមនុស្សនូវមូលដ្ឋានគ្រឹះអត្តចរិត និងអាកប្បកិរិយាផ្សេងៗគ្នា។ ហេតុអ្វីក្រុមគ្រួសារខុសគ្នា ធ្វើឲ្យយើងមានបុគ្គលិកលក្ខណៈខុសគ្នាដែរ? នេះគឺដោយសារតែឥទ្ធិពលរបស់អ្នកដែលចិញ្ចឹមបីបាច់ថែរក្សាយើងហ្នឹងឯង! ជាពិសេសម្ដាយមានឥទ្ធិពលជាងអ្នកផ្សេងទៀតក្នុងផ្ទះ ព្រោះថាគាត់ជាអ្នកនៅជិត សិ្នទ្ធស្នាលនឹងកូនៗជាងសមាជិកផ្សេង។

១. ម្ដាយប្រៀបដូចបងប្អូនស្រី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្តាយនិងកូនស្រីមានចរិតដូចបងប្អូនស្រីនឹងគ្នាអ៊ីចឹង! គាត់ព្យាយាមឲ្យនាទីរបស់ខ្លួនទៅកូនជាអ្នកទទួលបន្ទុក និងផ្ដល់ការគាំទ្រផ្គត់ផ្គង់ទៅកូនស្រីដូចជាបងស្រីម្នាក់។ ម្ដាយដែលចិញ្ចឹមកូនបែបនេះ ទៅថ្ងៃក្រោយកូនស្រីនឹងក្លាយជាអ្នកដឹកនាំដ៏ល្អ ចេះឲ្យតម្លៃលើមនុស្សគ្រប់រូប។ ស្របពេលនេះដែរនាងនឹងក្លាយជាមនុស្សមិនសូវមានក្ដីស្រឡាញ់ មិនសូវយកចិត្តទុកដាក់ និងភ័យខ្លាចចំពោះការបដិសេធរបស់អ្នកដទៃ។

២. ម្ដាយប្រៀបដូចមិត្តភក្ដិ

ទាំងពីរនាក់ប្រៀបដូចជាមិត្តសម្លាញ់នឹងគ្នា ដោយគាត់តែងតែគាំទ្រ ជួយពិភាក្សាបញ្ហា កំដរនាងគ្រប់ពេល និងប្រឹក្សាបញ្ហាស្នេហាជាដើម។ ។ ម្ដាយកូនតែងបណ្ដើរគ្នាដើរផ្សារ និងឧស្សាហ៍ញ៉ាំអីជាមួយគ្នាខាងក្រៅដូចពួកម៉ាក។ ទំនាក់ទំនងបែបនេះ ជួយឲ្យកូនស្រីក្លាយជាមនុស្សហ៊ានប្រថុយប្រថាន និងហ៊ានប្រឈមនឹងឧសបសគ្គ។

៣. ម្ដាយប្រៀបដូចជាជនចម្លែក

ក្នុងករណីនេះម្តាយនិងកូនស្រីមិនសូវទាក់ទងគ្នានៅក្នុងជីវិតប្រចាំថ្ងៃទេ ហើយពេលខ្លះពួកគេមើលទៅដូចមនុស្សមិនស្គាល់គ្នា ក៏មិនសូវចែករំលែកបញ្ហា ឬគំនិតជាមួយគ្នាដែរ  លើកលែងតែមានបញ្ហាចាំបាច់ប៉ុណ្ណោះ ។

ទំនាក់ទំនងបែបនេះ ធ្វើឲ្យកូនស្រីជិតស្និទ្ធជាមួយឪពុកជាងម្ដាយ និងបណ្ដាលឲ្យកូនស្រី រងនូវជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភ ព្រមទាំងមិនឲ្យតម្លៃលើខ្លួនឯង។  លើសពីនេះទៀត នាងអាចមានបញ្ហាជាមួយដៃគូជីវិតនៅពេលធំឡើង។ ចំណុចល្អនាងជាក្មេងស្រីធំឡើងដែលមានទំនួលខុសត្រូវខ្ពស់ និងឯករាជ្យ ព្រោះនាងតែងតែអាចដោះស្រាយបញ្ហាបានដោយខ្លួនឯង។

៤. ម្ដាយមិនឲ្យតម្លៃខ្លួនឯង

ម្ដាយប្រៀបបានអ្នកបម្រើម្នាក់ដូច្នោះដែរ! គាត់បោកសម្លៀកបំពាក់ ធ្វើម្ហូប បោសសម្អាតផ្ទះជាដើម ដោយមិនប្រើកូនស្រីមួយម៉ាត់ណាឡើយ។ នៅក្នុងទំនាក់ទំនងនេះ​ កូនស្រីនឹងក្លាយជាមនុស្សអាត្មានិយម និងជាទីស្អប់ខ្ពើមរបស់អ្នកដទៃ។ ចំណុចល្អ នាងជាមនុស្សស្មោះត្រង់។

៥. ម្ដាយមិនអើពើឬបោះបង់ចោលកូន

រឿងនេះកើតឡើងនៅពេលអ្នកម្ដាយព្រងើយកន្តើយចំពោះកូនស្រី មិនថានាងបានធ្វើអ្វីក៏ដោយចុះ។ គាត់មិនចាប់អារម្មណ៍នឹងអ្វីដែលទាក់ទងនឹងកូន មិនដែលនិយាយសរសើរ ឬគ្មានមោទកភាពចំពោះសមិទ្ធិផលរបស់កូនស្រីគាត់ឡើយ។ កត្តានេះធ្វើឲ្យនាងខ្វះភាពកក់ក្ដៅ និងចាត់ទុកខ្លួនឯងជាមនុស្សគ្មានតម្លៃ។ កូនស្រីដែលធ្លាប់ជួបទំនាក់ទំនងបែបនេះ ភាគច្រើនជាមនុស្សទន់ជ្រាយ។

៦. ម្ដាយជាអ្នកជំរុញលើកទឹកចិត្ត

គាត់ជាអ្នកលើកទឹកចិត្តដ៏ល្អបំផុតរបស់កូនស្រី ដោយឱ្យនាងរៀននូវបទពិសោធន៍គ្រប់យ៉ាងដែលគាត់ធ្លាប់ឆ្លងកាត់។ គាត់ចូលរួមយ៉ាងខ្លាំងនៅក្នុងជីវិតកូនស្រី ហើយចង់ក្លាយជាផ្នែកមួយរបស់កូនគ្រប់ពេល និងមិនធ្លាប់បដិសេធពេលកូនត្រូវការអ្វី។ គាត់តែងតែនៅក្បែរផ្គត់ផ្គង់គ្រប់យ៉ាង។ ទង្វើនេះធ្វើឲ្យកូនស្រីនឹងក្លាយជាម​នុស្សមិនសូវហ៊ានសម្រេចចិត្ត ហើយនឹងក្លាយជាមនុស្សដែលចូលចិត្តពឹងផ្អែកលើអ្នកដទៃ។

៧. ម្ដាយជាអ្នកផ្ដាច់ការ

ម្តាយចិញ្ចឹមកូនស្រីក្រោមការត្រួតត្រាគ្រប់បែបយ៉ាងរបស់គាត់។ មិនផ្តល់ជម្រើសដល់កូនស្រី មិនឲ្យតម្លៃលើសម្ដីឬគំនិតយោបល់របស់នាងទេ។ គាត់ទាមទារតម្រូវការខ្ពស់ក្នុងពេលតែមួយ ដោយដាក់កំហិតដាច់ខាតត្រូវតែធ្វើឲ្យបានលទ្ធផលល្អគ្រប់ពេល។ ក្មេងស្រីដែលមានម្ដាយអត្តចរិតបែបនេះ នឹងក្លាយជាមនុស្សប្រកាន់វណ្ណៈ ឧស្សាហ៍បាក់ទឹកចិត្ត  និងមិនសូវឲ្យតម្លៃខ្លួនឯង។ ប៉ុន្តែនាងជាមនុស្សមានទំនួលខុសត្រូវ និងការប្ដេជ្ញាខ្ពស់ចំពោះទំនាក់ទំនង ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អំណោយ​ពិសេស​ ​ល្អ​បំផុត​ដែល​កូន​ប្រសា​ស្រី​ចង់​ថ្លែង​អំណរគុណ​ដល់​ម្ដាយក្មេក

ចុចអាន៖ ចង់រស់ឱ្យបានដល់​អាយុ១០០? មានវិធី!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម