Connect with us

KPT+

ផលប៉ះពាល់ ៣ ធំៗចំពោះកុមារអំឡុងបិទទ្វារសាលាក្នុងវិបត្តិកូវីដ-១៩

បានផុស

នៅ

រោគរាតត្បាតពាសពេញពិភពលោក បានបង្ខំឱ្យសាលារៀននានាត្រូវបិទទ្វារ ដើម្បីទប់ស្ងាត់ការឆ្លងរាលដាលកាន់តែធំទៅ។ ទន្ទឹមនឹងការបិទទ្វារសាលា សុវត្ថិភាពចំពោះក្មេង ត្រូវបានការពាប្រសើរឡើង ប៉ុន្តែសិស្សរាប់លាននាក់បាននិងរងផលប៉ះពាល់ទាំងលើជីវភាព សុខភាព ព្រមទាំងការអប់រំរបស់ពួកគេ។

ការបន្ដបិទសាលារៀនមានផលវិបាករយៈពេលវែងក្នុងកម្រិតធ្ងន់ធ្ងរលើទម្លាប់នៃការសិក្សា ជាពិសេសក្រុមកុមារពីគ្រួសារមានកម្រិតជីវភាពលំបាក។

តើការបិទសាលាអាចអាចរុញច្រាន​កុមារឱ្យរងផលប៉ះពាល់អ្វីខ្លះ?

១. ការប៉ះពាល់ចំពោះលទ្ធផលសិក្សា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្អាកសាលារៀន នាំឱ្យកុមារត្រូវប្រឈមនឹងការរៀនតិចជាងមុន ហើយកុមារភាគច្រើនបានបាត់បង់ទម្លាប់នៃការរៀនសូត្រ។ ការរៀនតាមអនឡាញ អាចមានប្រសិទ្ធភាពតិចជាងការរៀនផ្ទាល់ ដោយសារសិស្សភាគច្រើនបាន​ចំណាយពេលលេងល្បែងតាមកុំព្យូទ័រឬស្មាតហ្វូនជាជាងផ្តោតលើសកម្មភាពរៀនសូត្រ ឬអានសៀវភៅ។

ក្នុងនោះកុមារកាន់តែមានអាយុតិច អាចទទួលរងផលប៉ះពាល់ជាអវិជ្ជមានកាន់តែខ្លាំង។

២. ផលប៉ះពាល់ចំពោះជីវភាព

កំលុងវិបត្តិនេះ កុមារមកពីគ្រួសារដែលជួបការលំបាកខ្លាំង មានលទ្ធភាពប្រើប្រាស់តិចតួចស្ដួចស្ដើងលើប្រព័ន្ធឌីជីថលទាំងបញ្ហាថវិកា និងបញ្ហាបច្ចេកទេស។ ​

កុមារមកពីគ្រួសារក្រីក្រនឹងមិនមានលទ្ធភាពប្រើប្រាស់ប្រព័ន្ធអ៊ិនធរណិត ដោយអាចទទួលរងនូវផលប៉ះពាល់ធ្លាក់ចុះប្រាក់ចំណូល ដោយសារការចំណាយទិញស្មាតហ្វូនឬឧបករណ៍អេឡិចត្រូនិក រួមទាំងសេវាអ៊ិនធរណិត ដែលចាំបាច់ក្នុងការរៀនពីចម្ងាយ។

ប្រឈមនឹងកូវីដ-១៩ ឪពុកម្តាយពីគ្រួសារដែលមានធនធានច្រើនអាចជួយមើលថែទាំកូនៗរបស់ពួកគេ អំឡុងពេលបិទសាលា។ ផ្ទុយទៅវិញ រឿងនេះនឹងប្រឈមការលំបាកខ្លាំងសម្រាប់គ្រួសារក្រីក្រ។

៣. ផលប៉ះពាល់ចំពោះឪពុកម្ដាយឬអាណាព្យាបាល

អំឡុងសាលាបិទទ្វារ អាណាព្យាបាលរបស់កុមារ ជាពិសេសម្តាយ ត្រូវប្រឈមការលំបាកទាំងការមើលថែរក្សាកូនផង និងតម្រូវការធ្វើការងារខ្លួនឯងផង។ អាណាព្យាបាលត្រូវចំណាយពេលច្រើនជាងមុនជាមួយកូនៗ ក៏ដូចជាញែកពេលសម្រាប់បង្រៀនពួកគេបន្ថែម។ ចំពោះគ្រួសារជីវភាពលំបាក ហើយមិនចេះប្រើបច្ចេកវិទ្យាទៀត​ តើក្មេងៗនឹងទទួលបានការអប់រំល្អដែរទេ? នេះជាចំណោទបញ្ហាធំមួយ ដែលវីរុសកូវីដ-១៩ កំពុងវាយប្រហារកុមារ អំឡុងបិទសាលា ជាពិសេសក្មេងនៅតាមជនបទ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ តើកុមារមានលក្ខណៈពិសេសអ្វី បានជាប្រឈមនឹងកូវីដតិចជាងមនុស្សចាស់?

ចុចអាន៖ កុមាររាប់លាននាក់ទូទាំងពិភពលោក ត្រូវរងទុក្ខដោយសារតែកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម