KPT+
វិបត្តិកូវីដ ធ្វើឲ្យមនុស្សកើតជំងឺស្រ្តេសនិងធុញថប់រ៉ាំរ៉ៃ
ស្រ្តេសជាជំងឺផ្លូវចិត្តមួយដែលកើតមានឡើងចំពោះមនុស្សពេញវ័យអស់ពេលជាយូរមកហើយ។ កន្លងមកជំងឺនេះកើតញឹកញាប់ពីបញ្ហាសេដ្ឋកិច្ច សម្ពាធការងារ ការរើសអើងជាតិសាសន៍ និងជម្លោះនយោបាយ។ល។ ប៉ុន្តែនៅពេលថ្មីៗនេះ ការស្ទង់មតិមួយបានរកឃើញថា វិបត្តិកូវីដ-១៩ជាកត្តានាំឱ្យមនុស្សកើតជំងឺស្ត្រេស។

ដោយឡែក ការសិក្សារបស់អង់គ្លេសកាលពីពេលកន្លងទៅបង្ហាញដែរថា អ្នកជំងឺដែលបានជាសះស្បើយពីកូវីដប្រមាណជាងពាក់កណ្ដាលអាចមានជំងឺផ្លូវចិត្តរ៉ាំរ៉ៃរួមមានស្រ្តេស និងជំងឺបាក់ទឹកចិត្ត។ ទោះយ៉ាងណា ការស្ទាប់ស្ទង់មតិរបស់អាមេរិកនាពេលចុងក្រោយនេះបានរកឃើញថា មិនត្រឹមតែអ្នកជំងឺកូវីដប៉ុណ្ណោះដែលរងបញ្ហាផ្លូវចិត្ត សូម្បីអ្នកមិនឆ្លងវីរុសក៏ជួបបញ្ហានេះដូចគ្នាដែរ។
តើស្ត្រេសប៉ះពាល់ដល់មនុស្សយ៉ាងដូចម្តេច?

ការស្ទង់មតិបានបង្ហាញថា ជំងឺរាតត្បាតបានជះឥទ្ធិពលអវិជ្ជមានដល់ប្រជាជនខ្លាំងបំផុត។ មនុស្ស ៨ នាក់ក្នុងចំណោមមនុស្សពេញវ័យ ១០ នាក់ឬស្មើនឹង ៧៨% និយាយថាជំងឺកូវីដ-១៩គឺជាប្រភពនៃស្ត្រេសដ៏ចម្បងសម្រាប់ពួកគេ។
ដូចគ្នានេះផងដែរ មនុស្សពេញវ័យ ២ នាក់ក្នុងចំណោម ៣ នាក់ឬស្មើ ៦៧% និយាយថាពួកគេកាន់តែមានភាពតានតឹងអំឡុងពេលជំងឺរាតត្បាត។
ក្រៅពីនោះ មនុស្សពេញវ័យ ៤៩% រាយការណ៍ថា ជំងឺរាតត្បាតជះឥទ្ធិពលធ្ងន់ធ្ងរបំផុតដល់ឥរិយាបថប្រចាំថ្ងៃរបស់ពួកគេ។ របាយការណ៍និយាយថា មនុស្សជួបភាពតានតឹងផ្នែករាងកាយមាន ២១% ឆាប់ខឹង ២០% ការផ្លាស់ប្តូរអារម្មណ៍លឿន ២០% និងការស្រែកដាក់មនុស្សជាទីស្រឡាញ់ ១៧%។
តើអ្នកណាទទួលរងផលប៉ះពាល់នេះច្រើនជាងគេ?

វេជ្ជបណ្ឌិត Iram Kazimi អ្នកឯកទេសផ្នែកចិត្តវិទ្យានៃមន្ទីរពេទ្យ Houston Methodist នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិកមានប្រសាសន៍ថា “ស្ត្រីនិងជនជាតិភាគតិចរងផលប៉ះពាល់ខ្លាំងជាងគេ បើប្រៀបធៀបទៅនឹងក្រុមដទៃទៀត” ។ មូលហេតុដោយសារ ស្ត្រីមាន ទំនួលខុសត្រូវការងារពីផ្ទះផង និងត្រូវមើលថែទាំកុមារផង។
ក្រៅពីស្ត្រី មនុស្សវ័យជំទង់និងយុវវ័យ ក៏រងផលប៉ះពាល់ផ្លូវចិត្តផងដែរ។ នេះបណ្តាលមកពីការផ្លាស់ប្តូរបរិយាកាសជុំវិញខ្លួនគេរួមមាន ការបិទទ្វារសាលា ការនៅផ្ទះដោយមិនបានជួបមនុស្សខាងក្រៅរយៈពេលយូរ ការពន្យាពេលរៀបអាពាហ៍ពិពាហ៍ ការផ្អាកពេលវេលាបញ្ចប់ការសិក្សា និងការពន្យារពេលផ្សេងៗទៀត។
វិធីដោះស្រាយភាពតានតឹងកំលុងវិបត្តិកូវីដ-១៩

អ្នកស្រី Mary Kate Schutt អ្នកសម្របសម្រួលកម្មវិធីសម្រាប់មជ្ឈមណ្ឌល Lerner ដែលលើកកម្ពស់សុខភាពសាធារណៈនៅឯសាកលវិទ្យាល័យ Maxwell នៅញូយ៉កមានប្រសាសន៍ថា “ដើម្បីថែរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អក្នុងរយៈពេលវែង គ្រប់គ្នាគួរតែរកវិធីដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់ឱ្យបានច្រើនឬរៀនអតធ្មត់ឱ្យបានខ្ពស់ ” ។
អ្នកស្រី Schutt បានផ្តល់អនុសាសន៍បន្ថែមទៀតថា គ្រប់គ្នាត្រូវប្រាកដថា ខ្លួនបានធ្វើលំហាត់ប្រាណទៀតទាត់ គេងលក់ស្រួល ព្រមទាំងញ៉ាំអាហារមានជីជាតិគ្រប់គ្រាន់ផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Healthline
ចុចអាន៖ ការស្រាវជ្រាវថ្មី៖ អ្នកគេងមិនសូវលក់ពេលយប់ ឬឧស្សាហ៍ធ្វើការអស់កម្លាំង ងាយឆ្លងជំងឺកូវីដ១៩
ចុចអាន៖ គួរប្រុងប្រយ័ត្ន! អ្នកមានជំងឺស្ត្រេសយូរៗ អាចជះឥទ្ធិពលដល់ប្រព័ន្ធភាពស៊ាំ

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?