KPT+
កុំទាន់ DEPRESSION ប្រសិនយើងមិនទាន់បានធ្វើរឿងទំាងនេះ
មនុស្សជាច្រើនបានហក់រំលងទៅកសាងគោលដៅខ្ពស់ពេក ស្ដាប់គេពេក តាមនិន្នាការពេក ដល់ថ្នាក់ភ្លេចថា ខ្លួនកំពុងជោគជ័យ ហើយបែរជាមើលរំលង ទៅឲ្យតម្លៃជោគជ័យអ្នកផ្សេងទៅវិញ រហូតដល់តូចចិត្តខ្លួនឯងខ្លាំងឡើងៗ ជាលំដាប់។
កុំឲ្យជំងឺផ្លូវចិត្តលេបត្របាក់យើងដល់ច្រមុះបាន ចូរធ្វើរឿងទំាងនេះជាមួយគ្នា៖
១ អានសៀវភៅជាប្រចាំ
ការអានធ្វើឲ្យយើងក្លាយជាអ្នកនិពន្ធល្អជាងអ្នកដែលកំពុងសរសេរនោះទៅទៀត។ នៅពេលយើងអាន ខួរក្បាលរបស់យើងស្រូបយកបច្ចេកទេសសរសេរល្អ ៗ និងវាក្យសព្ទ។ ការអានក៏ជួយបង្កើនគំនិតវាក្យសព្ទនិងដុសខាត់អក្ខរាវិរុទ្ធរបស់យើងផងដែរ។ ពាក្យថ្មីៗលេចឡើងក្នុងបរិបទធម្មជាតិរបស់សៀវភៅ ហើយយើងអាចទាញយកអត្ថន័យពីពាក្យដែលនៅជុំវិញនោះ។ អានរាល់ថ្ងៃ ម្ដងមួយម៉ោង យើងនឹងគ្មានពេលលំបាកចិត្ត១ម៉ោង។
២ បង្រៀនអ្នកដទៃអ្វីក្ដីដែលយើងចេះ
មូលហេតុមួយក្នុងចំណោមហេតុផលទូទៅបំផុត ដែលមនុស្សជោគជ័យចាប់ផ្ដើមពីការបង្រៀនគឺធ្វើឲ្យជីវិតរបស់សិស្សជាច្រើនតាមដែលយើងអាចធ្វើបាន ផ្លាស់ប្ដូរ។ ក្លាយជាគ្រូបង្រៀនអាចឲ្យយើងចែកចាយមេរៀនជីវិតដែលពួកគេមិនងាយភ្លេច ហើយដាក់យើងឲ្យស្ថិតក្នុងឥទិ្ធពលលើការសម្រេចចិត្ត អាកប្បកិរិយា ភាពខ្លាំងភាពទន់ខ្សោយនិងការស្រមើស្រមៃរបស់ពួកគេ។ មនុស្សគ្រប់គ្នាតែងតែចេះអ្វីម៉្យាងសម្រាប់បង្រៀនអ្នកផ្សេង ។បង្រៀនតាមវីដេអូលើអ៊ីនធឺណិតក៏បាន។
៣ ការរៀនសូត្រ
ការៀន ជាអាហារបំប៉នរាងកាយរបស់យើង។ ត្រូវរៀនជាជានិច្ចភាសា ឬជំនាញណាក្តីចេះឬមិនចេះ យើងនឹងហោចណាស់បាន ព័ត៌មាននិងការបំប៉នចិត្តនិងរកឃើញវិធីថ្មីៗទាក់ទងនឹងមនុស្សមកពីវប្បធម៌ផ្សេងៗគ្នាជំនាញខុសគ្នា ហោចណាស់យើងមើលគ្រូយូរទៅចេះវិធីបង្រៀន។
៤ ផ្តល់អំណោយ
ក្រយ៉ាងណា គង់មានអ្វីម្យ៉ាងអាចលះបង់ជួយ។ យើងមិនមែនក្រជាងគេលើលោកនេះទេ។ នៅពេលយើងផ្តល់ឲ្យអ្នកដទៃ យើងមិនត្រឹមតែធ្វើឲ្យពួកគេមានអារម្មណ៍ជិតស្និទ្ធនឹងយើងប៉ុណ្ណោះទេ យើងក៏មានអារម្មណ៍ជិតស្និទ្ធនឹងពួកគេដែរ យើងមានប្រយោជន៍ឬអត់អាស្រ័យទង្វើរបស់យើង។
៥ បោះបង់រឿងអតីតកាល
វាធ្ងន់ណាស់។ ទំាងល្អទំាងមិនល្អវាញំាញីយើងណាស់។ ប្រសិនបើយើងអាចបោះបង់ចោលនិងចាប់ផ្ដើមទទួលយកអ្វីៗចំពោះមុខ បញ្ហាស្ត្រេស ការអាក់អន់ចិត្តជាមួយអ្នកដទៃ ការតស៊ូនឹងការបាត់បង់ ការចុះចាញ់នឹងការភ័យខ្លាចកុំអនុញ្ញាតឲ្យវាមកកំណត់យើង។ យើងជាម្ចាស់លើខ្លួនឯង បើយើងថាយើងខ្លាំង គឺខ្លាំងហើយ បើយើងព្រមខ្សោយយើងនឹងខ្សោយមែន៕
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ស្ត្រីសម័យទំនើប មានគ្រប់លក្ខណា រមែងប្រកាន់ចរិយាមារយាទប៉ុន្មាននេះជាប់ខ្លួន
ចុចអាន៖ជួបវិបត្តិអត់ការងារធ្វើយូរពេក គួរធ្វើបែបណា?
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង