KPT+
ហេតុអ្វីយើងតែងមានអារម្មណ៍ដក់ជាប់ ទៅលើរឿងអ្វីមួយបានយូរជាងគេ?
គ្នាយើងមានឆ្ងល់អត់ថា ហេតុអ្វីមនុស្សតែងដាក់អារម្មណ៍ ឬហៅម៉្យាងទៀតថាដ្រាម៉ា ចំពោះព្រឹត្តិការណ៍មួយនោះ បានយូរជាងគេ?
ខាងក្រោមនេះ ជាហេតុផលមួយចំនួនដែលមនុស្សតែងដាក់អារម្មណ៍ជ្រុល ជាមួយរឿងដែលកើតឡើងលើពួកគេ។
១. ដិតជាប់ជាមួយមនុស្សជាទីស្រលាញ់

ប្រសិនបើមនុស្សជាទីស្រឡាញ់ស្លាប់ ឬបាត់បង់អ្វីមួយ អ្នកប្រាកដជាយំយែកដូចមនុស្សទូទៅ។ តែបើរកឃើញថា ខ្លួនឯងយំតែម្នាក់ឯង ឬកាន់ទុក្ខយូរជាងអ្នកដទៃ វាមិនមានន័យថា ចម្លែកឬខុសគេឡើយ។ គ្រាន់តែរំលឹកខ្លួនឯងថា មនុស្សគឺខុសគ្នា ដូច្នេះយើងក៏មានការសោកសៅខុសគ្នាដែរ។
ការពិតដែលថាអ្នកផ្សេងទៀតមិនយំ ឬបង្ហាញពីអារម្មណ៍របស់ពួកគេ មិនមែនមានន័យថាពួកគេ មិនមានអារម្មណ៍ដូចអ្នកទេ។ ដូចគ្នានេះដែរ អារម្មណ៍របស់អ្នកបានកើនឡើងដោយសារតែកត្តាជាច្រើន ដូចជាកង្វះការគេង ឬស្ត្រេសជាដើម។
២. ហ្សែនពីគ្រួសារ
អារម្មណ៍គឺជាធម្មជាតិ ប៉ុន្តែប្រសិនបើមានមនុស្សម្នាក់ប្រាប់អ្នកថា អ្នកមានអារម្មណ៍រំជួលចិត្តពេក វាអាចបណ្ដាលមកពីសមាសធាតុហ្សែនរបស់អ្នក។
ការសិក្សាខ្លះបានបង្ហាញថា បម្រែបម្រួលហ្សែនអាចបណ្ដាលឲ្យខួរក្បាលរបស់អ្នក កាន់តែងាយទទួលអារម្មណ៍ទាំងនោះ។ ហ្សែនដូចជាអ្នកបញ្ជូនសេរ៉ូតូនីន (ហ្សែនប្រែប្រួល) ហ្សែនដូប៉ាមីន និងហ្សែនរស់រវើកនៃអារម្មណ៍ដែលអាចបង្កឱ្យមានសកម្មភាពខ្ពស់ នៅផ្នែកខ្លះនៃខួរក្បាល។
បើសិនអ្នកមានសមាជិកគ្រួសារដែលមានជំងឺធ្លាក់ទឹកចិត្ត ឬការថប់បារម្ភ នោះអ្នកនឹងជាមនុស្សដែលស្នងហ្សែននៃជំងឺនោះតគ្នា។
៣. មិនបានសម្រាកគ្រប់គ្រាន់

យើងទាំងអស់គ្នាសុទ្ធតែដឹងថា កង្វះដំណេកអាចធ្វើឲ្យមានបញ្ហា ហើយវាអាចបង្កជាកំហឹងឬការអាក់អន់ចិត្ត នៅពេលដែលអ្នកភ្ញាក់ពីគេង ឬធ្វើឲ្យឆាប់ខឹងសូម្បីរឿងតិចតួច។
ប្រសិនបើអ្នកបន្តធ្វើការច្រើនថ្ងៃ ឬច្រើនសប្ដាហ៍ដោយគេងតិចពេក វាក៏អាចជះឥទ្ធិពលដល់កម្រិតនៃការផ្ដោតអារម្មណ៍របស់អ្នក ដោយបង្កើនហានិភ័យនៃការថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត ហើយតុល្យភាពរាងកាយរបស់អ្នកនឹងចុះខ្សោយ។
៤. នៅដាច់ឆ្ងាយពីគេឯងយូរពេក
ប្រាកដណាស់ ការផ្ដល់ពេលវេលានៅម្នាក់ឯង ពិតជាអស្ចារ្យ ហើយអាចធ្វើឲ្យមានភាពស្រស់ស្រាយឡើងវិញ។ ប៉ុន្តែនៅពេលអ្នកដកខ្លួនចេញពីគេឯងមកដាច់ឆ្ងាយពេក វានឹងធ្វើឲ្យអ្នកអាចឯកាបាន។ ហើយភាពឯកាគឺជាអារម្មណ៍អវិជ្ជមាន ដែលអាចធ្វើឲ្យអ្នករំជួលចិត្តជ្រុល។
៥. របបអាហារមិនគ្រប់គ្រាន់

ព្យាយាមពិនិត្យឡើងវិញនូវរបបអាហាររបស់អ្នក។ អាហារដែលអ្នកទទួលទានឬធ្វេសប្រហែសអាចប៉ះពាល់ដល់អារម្មណ៍អ្នកដោយផ្ទាល់។
ការញ៉ាំអាហារដែលមានសុខភាពល្អ ដូចជាផ្លែឈើ ប្រូតេអ៊ីន និងបន្លែនឹងធ្វើឲ្យអ្នកស្រស់ស្រាយហើយមិនឆាប់ទទួលអារម្មណ៍ជ្រុលជាងមុន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?