ចំពោះអ្នកចូលចិត្តដំណើរកម្សាន្ត ការងារប៉ុន្មាននេះសក្តិសមបំផុត – Kampuchea Thmey Daily
Connect with us

KPT+

ចំពោះអ្នកចូលចិត្តដំណើរកម្សាន្ត ការងារប៉ុន្មាននេះសក្តិសមបំផុត

Published

on

ចំពោះអ្នកដែលមិនចង់ធ្វើការនៅមួយកន្លែង និងនិយមការធ្វើដំណើរ មានសុខភាព​និងរបៀបរស់នៅដែលធន់នឹងបម្លាស់ទីបានល្អ អាចពិចារណាអាជីពទាំង ៦ ខាងក្រោម ព្រោះអាចរកចំណូលបានខ្ពស់ និងអាចនាំអ្នកទៅដល់តំបន់នានាជាច្រើនកន្លែង។

១. មគ្គទេសក៏ទេសចរណ៍

ចំពោះអ្នកដែលចូលចិត្តដំណើរកម្សាន្ត ជ្រើសរើសធ្វើជាមគ្គទេសក៏ទេសចរណ៍រួមមាន អ្នកនាំផ្លូវ ឬណែនាំតំបន់កម្សាន្ត និងកន្លែងទេសចរណ៍ផ្សេងៗ ជាការងារសកិ្តសមមួយ។

ការងារនេះ តម្រូវឲ្យមានសញ្ញាប័ត្រខាងទេសចរណ៍ ប្រវត្តិសាស្រ្ត មានចំណេះខាងភាសា និងត្រូវមានភាពរួសរាយរាក់ទាក់។

២. អ្នកបកប្រែ

ការបកប្រែភាសា ជាការងារមួយដែលអាចឱ្យអ្នកធ្វើដំណើរចុះឡើងគ្រប់តំបន់ ជាពិសេសបណ្តាប្រទេសផ្សេងៗ។

ការងារនេះ តម្រូវឲ្យចេះភាសាបានច្បាស់លាស់ ចេះភាសាកាន់តែច្រើនកាន់តែល្អ និងយ៉ាងហោចណាស់ក៏ត្រូវចេះពីរភាសាដែរ។

៣. ជាងថតរូប

ការងារថតរូប ភាគច្រើនទទួលថតទៅក្រៅតាមទីកន្លែងនានាតាមការចង់បានរបស់ភ្ញៀវ និងជួនកាលវាក៏ត្រូវចេញក្រៅប្រទេសទៀតផង ។

អាជីពនេះ អាចរកប្រាក់ចំណូលបានច្រើន ព្រមទាំងអាចក្លាយទៅការលំហែរកាយ និងដើរលេងផងដែរ។

៤. អ្នកបម្រើការលើយន្តហោះ

ការងារមួយនេះ អាចឱ្យអ្នកធ្វើដំណើរបានច្រើនកន្លែង និងស្គាល់ពីវប្បធម៌បណ្តាប្រទេសនានាដែលបានទៅដល់។ រឹតតែពិសេស អ្នកនឹងទទួលបានការហោះហើរ ការហូបចុក និងការស្នាក់នៅពុំគិតថ្លៃទេ ពីក្រុមហ៊ុនរបស់អ្នក។

អាជីពជាអ្នកបម្រើលើយន្តហោះទាមទារឱ្យមានការសិក្សាខ្ពស់ បូករួមរូបសម្រស់ស្រស់ស្អាត និងមានសមត្ថភាពនិយាយភាសាបរទេសបានល្អ។

៥. អ្នកបើកយន្តហោះ

ការងារបើកយន្តហោះ អាចឲ្យអ្នកធ្វើដំណើរគ្រប់ទិសទី ព្រមទាំងទទួលបានប្រាក់ចំណូលខ្ពស់ថែមទៀត។

យ៉ាងណាមិញ អាជីពនេះតម្រូវឲ្យអ្នកមានជំនាញច្បាស់លាស់ ជាពិសេសមានស្មារតី ការប្រុងប្រយ័ត្នខ្ពស់ និងត្រូវមានបទពិសោធន៍គួរសមផងដែរ។

៦. បុគ្គលិកលើកប៉ាល់កម្សាន្ត

បើអ្នកនិយមដើរកម្សាន្តច្រើន ជាពិសេសឆ្លងសមុទ្រ អ្នកអាចធ្វើការផ្នែកនានានៅលើកប៉ាល់ទេសចរដូចជា បុគ្គលិកកាស៊ីណូ ចុងភៅ អ្នកបម្រើសេវាកម្ម និងផ្នែកជាច្រើនទៀត ។ ការងារនេះ ក៏ជាការងារមួយដែលបានទៅដល់ច្រើនកន្លែង មានប្រាក់ខែគួរសម និងមិនតម្រូវសញ្ញាប័ត្រខ្ពស់នោះទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ inside

ចុចអាន៖ មុខរបរល្អទាំង៥ សម្រាប់អ្នកចូលចិត្តផ្នែកអាហារ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ5 mins ago

ពេទ្យ​រដ្ឋ​ទាំងអស់​រង់ចាំ​បម្រើសេវា​គ្រប់ពេល​ក្រោយ​ទទួល​បាន​ការវិនិយោគ​រយៈ​ពេល​វែង

ព័ត៌មានជាតិ44 mins ago

អតីត​យុទ្ធជន​អាច​បន្ត​បើក​របប​សន្តិសុខ​សង្គម​ ​តាម​សាខា​ធានា​គារ​អេ​ស៊ីលីដា និង​កា​ណា​ឌីយ៉ា

ព័ត៌មានជាតិ1 hour ago

​មកដឹង​តម្លៃ​លក់រាយ​ប្រេងសាំង​ ចាប់​ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១

ជីវិតកម្សាន្ដ2 hours ago

តារា​ស្រី អឿន ម៉ូ​លីកា អះអាង​ថា ​ថ្វី​ត្បិត​ជួប​បញ្ហា​វិប​ត្តិ​កូ​វីដ​-១៩​ តែ​អាជីវកម្ម​អន​ឡាញ​បាន​ដំណើរការ​ដោយ​រលូន

ព័ត៌មានជាតិ2 hours ago

លោក ហ៊ុន ម៉ា​នី ដឹកនាំ​គណៈប្រតិភូ​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​ចុះ​ពិនិត្យ​ដំណើរការ​សិក្សា​នៅ​សាលា ប៊ែ​ល​ធី អន្តរជាតិ

ព័ត៌មានពេញនិយម