Connect with us

KPT+

៨ យ៉ាងត្រូវគិតមុនសម្រេច​ចិត្ត​បើកហាងកាហ្វេ

បានផុស

នៅ

បច្ចុប្បន្ននេះឧស្សាហកម្មកាហ្វេកំពុងរីកដុះដាលខ្លាំង មិនមានអ្វីចម្លែកទេដែលមានហាងកាហ្វេតូចៗពាសពេញទីក្រុង ដើម្បីប្រកួតប្រជែងជាមួយស្លាកសញ្ញាធំៗ ដូចជា Starbucks!

នេះជារឿង ៨ យ៉ាងដែលអ្នកគួរដឹង មុននឹងបើកហាងកាហ្វេដោយខ្លួនឯង!

១. រៀបចំផែនការអាជីវកម្ម

គ្រប់អាជីវកម្មទាំងអស់សុទ្ធតែត្រូវមានផែនការណ៍ជាក់លាក់។ ដូចគ្នាដែរ មុនបើកហាងកាហ្វេផ្ទាល់ខ្លួន អ្នកត្រូវរៀបចំផែនការឲ្យបានលម្អិតនិងច្បាស់លាស់ ដោយគិតលើ ៣ចំណុចផ្សេងគ្នាគឺទីផ្សារ ហិរញ្ញវត្ថុ និងប្រតិបត្តិការ។

២. ត្រៀមដើមទុនចាប់ផ្ដើម

ការស្វែងរកថវិកាដើម្បីចាប់ផ្តើមបើកហាងកាហ្វេដោយខ្លួនឯង ជួនកាលវាពិបាក ដូច្នេះជាការសំខាន់ណាស់ដែលត្រូវមានប្រាក់ផ្ទាល់ខ្លួនមួយចំនួន! ភាគច្រើនអាជីវកម្មខ្នាតតូចថ្មី មិនទទួលបានផលចំណេញក្នុងរយៈពេល៦ខែដល់១ឆ្នាំនោះទេ។ ត្រូវប្រាកដថា មានប្រាក់គ្រប់គ្រាន់នៅក្នុងហោប៉ៅផ្ទាល់ខ្លួន ដើម្បីអាចរ៉ាប់រងបញ្ហាហិរញ្ញវត្ថុបាន ក្រោយចាប់ផ្តើមបើកហាងកាហ្វេរបស់អ្នក។

៣. ជ្រើសរើសទីតាំង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីឱ្យហាងកាហ្វេទទួលបានជោគជ័យ គឺត្រូវប្រាកដថា មានទីតាំងណាដែលភ្ញៀវងាយរក! ការស្វែងរកទីតាំងនឹងមិនងាយនោះទេ។ វាត្រូវការពេលវេលានិងការស្រាវជ្រាវ។ ប្រសិនបើទីផ្សារគោលដៅ ជានិស្សិតមហាវិទ្យាល័យ សូមជ្រើសរើសទីតាំងដែលនៅក្បែរបណ្ណាល័យឬកន្លែងសិក្សា។ ប្រសិនបើទីផ្សារគោលដៅ ជាអ្នកធ្វើការការិយាល័យ សូមជ្រើសរើសទីតាំងដែលនៅជិត និងចម្ងាយដើរងាយស្រួលពីអគារការិយាល័យរបស់ពួកគេ។

៤. រចនាបថរបស់ហាង

អ្នកត្រូវមានការគ្រោងទុកនូវទម្រង់ និងការតុបតែងហាងកាហ្វេដោយខ្លួនឯង ឬរកអ្នកជំនាញផ្នែករចនាហាងមកជួយ។ ហាងដែលអាចទាក់ទាញភ្ញៀវ គួរតែស្អាតប្លែក មានផាសុខភាព និងការច្នៃប្រឌិតថ្មី។

៥. គិតគូរពីអតិថិជន

ការចាប់ផ្តើមអាជីវកម្មមួយ មិនមែនជាដំណើរការត្រឹមតែ១ថ្ងៃនោះទេ។ វាត្រូវការពេលវេលា ថាមពល និងថវិកាច្រើនណាស់ដើម្បីទទួលបានប្រាក់ចំណេញ។ ចូរកុំខ្លាចក្នុងការឈោងចាប់អតិថិជន ជាពិសេសអ្នកជិតដិតដូចជា មិត្តភក្តិ និងក្រុមគ្រួសារ ដើម្បីទទួលបានការគាំទ្រពីពួកគេ។

៦. គិតគូអំពីកាហ្វេ

អាជីវកម្មរបស់អ្នកផ្តោតសំខាន់ទៅលើរឿងមួយគឺកាហ្វេ! ជាការចាំបាច់ក្នុងការជ្រើសរើសប្រភពកាហ្វេ និងរសជាតិរបស់វាដែលអាចទុកចិត្តបាន។ អ្វីដែលសំខាន់នោះគឺភ្លក្សរសជាតិកាហ្វេមុនពេលលក់ទៅឱ្យអតិថិជន។ ក្រៅពីយីហោកាហ្វេរបស់អ្នក រសជាតិក៏សំខាន់ណាស់ដែរ។ អ្នកអាចឱ្យមិត្តភក្តិ និងសមាជិកគ្រួសារ សាកល្បងរសជាតិជាមុនសិន ក៏ជាការល្អដែរ។

៧. ស្លាកសញ្ញា

ស្លាកសញ្ញានៃអាជីវកម្ម គឺជារឿងដំបូងដែលអតិថិជនបានឃើញ នៅពេលពួកគេដើរចូលហាង និងពេលដែលពួកគេយកកាហ្វេចេញទៅវិញ។ ស្លាកសញ្ញាគឺជាមុខមាត់របស់ក្រុមហ៊ុន ដែលអតិថិជនសម្គាល់ជាមួយម៉ាករបស់អ្នក។ ត្រូវប្រាកដថា ស្លាកសញ្ញាត្រូវមានលក្ខណៈផ្លូវការ សោភ័ណភាព និងប្លែកពីគេ។

៨.​ បង្កើតទីផ្សារ

ចាប់ផ្តើមធ្វើទីផ្សារមុនពេលអ្នកបើកអាជីវកម្ម! បង្កើតការផ្សព្វផ្សាយតាមបណ្តាញសង្គមនៅលើ Instagram ឬ Facebook Page ។ វិធីណាក៏ដោយដែលអ្នកគិតថា អាចធ្វើឱ្យអតិថិជនរំភើបដើម្បីសាកល្បងកាហ្វេរបស់យីហោអ្នក! អ្នកអាចផ្ដល់ជូនកាហ្វេ៥០កែវដោយឥតគិតថ្លៃ ការបញ្ចុះតម្លៃ៥០% ឬការទិញ១ថែម១ជាដើម៕

ប្រែសម្រួល៖ សន្យា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ១៧ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម២៣ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ២៦ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម