Connect with us

អាជីព

ប្រសិនចង់ក្លាយជាអ្នកគ្រប់គ្រងនៅក្នុងអង្គភាពនីមួយៗទាំងក្មេងខ្ចី

បានផុស

នៅ

រចនាសម្ព័នគ្រប់គ្រងរបស់អង្គភាពនីមួយៗ គឺមានសារៈសំខាន់បំផុត ក្នុងការជំរុញដំណើរការ​អាជីវកម្មឱ្យរីកចម្រើន​ទៅមុខឬថយក្រោយ។

រចនាសម្ព័ន្ធនានា ត្រូវមាន​តួនាទី​ជាក់លាក់ ដោយ​មានអ្នកគ្រប់គ្រងជួរមុខ ជួរកណ្តាលនិងកំពូល។ ថ្នាក់ដឹកនាំកំពូល គឺថ្នាក់នាយកប្រតិបត្តិ ឬជាក្រុមប្រឹក្សាភិបាល។ អ្នកដែល​កាន់តែផ្លាស់ទីទៅរកផ្នែក​កំពូលនៃពីរ៉ាមីតរហ័សបាន អាស្រ័យ​លើកាលដែល​ធ្លាប់បាន​បំពេញ​តួនាទីគ្រប់គ្រងបានល្អ។

តួនាទីជាអ្នកគ្រប់គ្រងគឺជាសំណុំនៃការងារជាក់លាក់ដែលដើរតួយ៉ាងសំខាន់ក្នុង រឿងបីប្រភេទគឺការសម្រេចចិត្ត ការតាមដាននិងរបៀបវិភាគ​ព័ត៌មាន។

ក្នុងតួនាទីជាអ្នកសំរេចចិត្តអ្នកគ្រប់គ្រងអាចអនុវត្តតាមលក្ខណៈសហគ្រិនដូចជា ដោះស្រាយបំបាត់រាល់ការរំខាន បែងចែកផលកេ្រឌីតនៃការបំពេញការងារណាដែលបានល្អ និងកែលម្អអ្នកខ្វះចន្លោះ ចុងក្រោយ​គឺ​ការ​ចរចាសម្រាលទំនាស់ ដោះស្រាយបញ្ហា​។

មួយទៀតដែរManager មានភារកិច្ច​គ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវធនធានរបស់ស្ថាប័ន
មិនថាមនុស្ស​ឬសម្ភារៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាសធាតុសំខាន់មួយនៃការធ្វើប្រតិបត្តិការផែនការយុទ្ធសាស្ត្ររបស់អង្គភាពគឺបែងចែកធនធាន កំណត់ធនធានដូចជាមនុស្ស ពេលវេលា លុយកាក់និងទ្រព្យសម្បត្តិក្នុងដៃ ហើយមានគោលដៅនិងកាលបរិច្ឆេទ ពេលណា​ចាប់ផ្តើមនិងពេលណាបញ្ចប់សម្រាប់រាល់សកម្មភាពដែលនាយកដ្ឋាននានាកំពុង​ធ្វើ ។

អ្នកគ្រប់គ្រងត្រូវតែមានចំណេះ​ខាងលុយ​ដែលអាចចូលរួមក្នុងដំណើរការរៀបចំផែនការប្រតិបតិ្តការនិងរៀបចំផែនការថវិកា។

ត្រូវធ្វើតាមលំដាប់កំណត់នូវធនធានណាដែលសមស្របដើម្បីទទួលបានជោគជ័យក្នុងការសម្រេចផែនការក៏ដូចជា​កំណត់នូវអ្វីដែលសំខាន់និងអ្វីដែលមិនបន្ទាន់។

មួយទៀតគឺ ការយល់ដឹងនិងការអនុវត្តវិមាត្រអារម្មណ៍នៃបញ្ញាវៃឆ្លាត (EQ) ក្នុងការពង្រីកសក្តានុពលមនុស្ស។
អ្នកគ្រប់គ្រងដែលមានប្រសិទ្ធិភាព តែង​យល់ពីបរិបទនិងវប្បធម៌នៅក្នុងស្ថានភាពភាពជាអ្នកដឹកនាំ។ តើអ្វីដែលជួយអ្នកគ្រប់គ្រងទាំងនេះទទួលបានជោគជ័យ? សែនសាមញ្ញគឺ​ ពួកគេយល់ពី EQ (សមត្ថភាពនៅក្នុងវិមាត្រនីមួយៗនៃបញ្ញាអារម្មណ៍) ។

ដូច្នេះ ការងាររបស់អ្នកគ្រប់គ្រងគឺត្រូវរកវិធីប្រែក្លាយជំនាញនិងភាពប៉ិនប្រសប់របស់សមាជិកក្រុម ឱ្យទៅជាការបំពេញការងារ​មួយប្រកបដោយ​កម្រិតខ្ពស់លទ្ធផល​ធំនិងរហ័ស។

ចុងក្រោយ Managerត្រូវ​ស្គាល់ពីអាជីវកម្មរបស់ក្រុមហ៊ុនខ្លួនថាស្ថិតក្នុងឧស្សាហកម្មណាមួយ។
អ្នកគ្រប់គ្រងដែលមានសមត្ថភាពជាអ្នកមាន​ជំនាញទូទៅជាជាងអ្នកឯកទេស។ ទោះយ៉ាងណាក៏ដោយអ្នកគ្រប់គ្រងដែលទទួលបានជោគជ័យចាប់ផ្តើមអាជីពរបស់ពួកគេជាមួយ​បទពិសោធន៍ច្រើននិងចំណេះដឹងតាមដាន​យ៉ាង​រឹងមាំនៃគោលការណ៍គ្រប់គ្រងដ៏អស្ចារ្យ។ អ្នកគ្រប់គ្រងត្រូវតែរៀនបន្ថែមជានិច្ច អំពីលក្ខណៈអាជីវកម្មខ្លួនកំពុង​ដំណើរការជាមុនសិនតាមរយៈការធ្វើការងារនៅក្នុងជួរមុខជាមួយផ្នែក​ប្រយុទ្ធ និងស្វែងយល់ពីរបៀបដែលផ្នែកផ្សេងៗនៃអង្គភាពអាច​ធ្វើការជាមួយគ្នាបាន ។ អ្នកគ្រប់គ្រងល្អតែង​មានវិធី រកឃើញអ្វីទៅដែលមានលក្ខណៈជាបណ្តុំអាចនិយាយរួបរួម នៅក្នុងអាជីវកម្មនិងទាញយកផលចំណេញពីមនុស្ស​ដែលមានជំនាញផ្សេងគ្នា។

តើអ្នកជាអ្នកគ្រប់គ្រងល្អហើយ​ឬនៅ?

បើមិនទាន់ កុំភ្លេច​អានកម្ពុជាថ្មីរាល់ថ្ងៃ!

ស្រស់

ប្រភព Youlead

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៤៧ នាទី មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ៤ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម