អាជីព
មុនពេលចង់ធ្វើជាអ្នកគ្រប់គ្រងនៅ front desk អានសិន!
ការណាត់ជួបផ្ទាល់ជាលើកដំបូងជាមួយអតិថិជន ជាសញ្ញាវិជ្ជមានមួយបង្ហាញថា ក្រុមហ៊ុនឬស្ថាប័នរបស់យើងកំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទិសដៅហើយ។ ប៉ុន្តែការណាត់នេះអាចជួបជោគជ័យឬបរាជ័យ វាអាស្រ័យការវិធីសាស្ត្រនៃចចាររបស់យើងផ្ទាល់ផងដែរ។
យ៉ាងណា នៅទីនេះមានវិធីសាស្ត្រសម្រាប់ត្រៀមខ្លួន ៣ ចំណុច ដើម្បីឲ្យការប្រជុំជាមួយអតិថិជនលើកទី១អាចទទួលជោគជ័យបានខ្ពស់៖
ស្វែងយល់តម្រូវការអតិថិជនឲ្យបានច្រើន
វាជាការចាំបាច់ណាស់ ដែលមុនជួបគ្នាជាលើកដំបូង តម្រូវឲ្យអ្នកធ្វើការស្រាវជ្រាវនិងស្វែងយល់ពីលើអតិថិជនរបស់ខ្លួនឲ្យបានច្រើនបំផុត។ ស្ថានភាពក្រុមហ៊ុន ទំនោរ និងហិរញ្ញវត្ថុជាដើម សុទ្ធតែត្រូវការឲ្យអ្នកយល់ច្បាស់។ ក្នុងនាមជាអ្នកផ្ដល់សេវាកម្ម ឬជាអ្នកសហការការងារក្ដី កាលណាអ្នកយល់ពីភ្ញៀវច្បាស់ ធ្វើកិច្ចសន្ទនាឆាប់ត្រូវរ៉ូវគ្នា ក៏ដូចជាឆ្លើយតបទៅតាមការចង់បានរបស់ពួកគេយ៉ាងពេញចិត្ត។
បង្ហាញអតិថិជនពីវិជ្ជាជីវៈរបស់អ្នក

មុនថ្ងៃណាត់ជួបមកដល់ អ្នកអាចទូរសព្ទជជែកគ្នាខ្លះៗពីគម្រោងនៃការប្រជុំ ក៏ជាប្រការល្អដើម្បីចៀសវាងការខ្វះខាត និងនិយាយគ្នាមិនចប់សាច់ការ។ ធ្វើការជាអ្នកជំនាញក្នុងផ្នែកបម្រើសេវាកម្ម ឬអ្នកកិច្ចសហប្រតិបត្តិការ អ្នកត្រូវបង្ហាញពីជំនាញនិងភាពខ្លាំងរបស់ក្រុមហ៊ុនដល់ភ្ញៀវ ជូនខិតប័ណ្ឌ កាតទំនាក់ទំនង ឬអ៊ីម៉ែលទៅភ្ញៀវកុំខាន ព្រោះវាបង្ហាញភាពទទួលខុសត្រូវប្រកបដោយជំនាញ ការគោរព និងការយកចិត្តទុកដាក់ចំពោះអតិថិជនរបស់ខ្លួន។ ខណៈដែលមានគម្រោងណាត់ជួបភ្ញៀវហើយ តែគ្មានទំនាក់ទំនងជារឿយៗជាមួយពួកគេ បង្ហាញថា អ្នកមិនចង់បានអតិថិជននោះទេ។
បង្ហាញការយកចិត្តទុកដាក់ចំពោះអតិថិជន

ប្រសិនបើប្រជុំនៅក្នុងរិយាល័យរបស់អ្នក សូមណែនាំបុគ្គលិកឲ្យស្គាល់អតិថិជននៅពេលពួកគេមកដល់ ឬប្រាប់បុគ្គលិកជាមុននូវម៉ោងដែលនឹងមក ដើម្បីបានស្វាគមន៍ភ្ញៀវឲ្យបានកក់ក្ដៅ។ ការបម្រើភេសជ្ជៈក៏ជាការបង្ហាញពីការយកចិត្តដាក់មួយដែរ ដូច្នេះកុំភ្លេចឱ្យនរណាម្នាក់យកភេសជ្ជៈជូនភ្ញៀពិសារ។ រីឯអ្នកផ្ទាល់ កុំភ្លេចស្លៀកពាក់បែបអ្នកមានវិជ្ជាជីវៈ ហើយក៏ត្រូវប្រាកដថា ការិយាល័យស្អាតនិងរៀបចំឱ្យបានល្អ។ ត្រឹមតែទង្វើទាំងប៉ុន្មាននេះអាចទាញចិត្តអតិថិជនបានមួយភាគធំបាត់ទៅហើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Investopedia

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ